HSBC ដែលជាធនាគារធំបំផុតមួយរបស់អង់គ្លេសបានទម្លាក់ការព្យាករណ៍តម្លៃមាសជាមធ្យមសម្រាប់ឆ្នាំ ២០២៦ និងឆ្នាំ ២០២៧ ដោយលើកឡើងពីមូលហេតុចម្បងនៃការផ្លាស់ប្តូរការរំពឹងទុកលើគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក (Fed)។
សម្រាប់ឆ្នាំ ២០២៦ ធនាគារ HSBC បានការព្យាករណ៍ថាតម្លៃមាសជាមធ្យមមកត្រឹម ៤,៥៦០ដុល្លារ ក្នុងមួយអោន( ស្មើនឹង៤៥៩៣ដុល្លារក្នុងមួយតម្លឹងឬ៥៤៩ដុល្លារក្នុងមួយជី)
សម្រាប់ឆ្នាំ ២០២៧ ធនាគារនេះបានព្យាករថា តម្លៃមាសជាមធ្យមត្រូវបានជួញដូរក្នុងតម្លៃ ៤,៩២៥ដុល្លារ ក្នុងមួយអោន( ស្មើនឹង៥៩៣៣ដុល្លារក្នុងមួយតម្លឹងឬស្មើនឹង៥៩៣ដុល្លារក្នុងមួយជី)
តាមរបាយការណ៍របស់ HSBC បានបញ្ជាក់ថា ការប្រែប្រួលនៃការយល់ឃើញរបស់ទីផ្សារចំពោះគោលនយោបាយរូបិយវត្ថុអាមេរិក និងឥទ្ធិពលដែលវាមានទៅលើតម្លៃប្រាក់ដុល្លារ គឺជាមូលហេតុស្នូលដែលនាំឱ្យមានការសម្រុកលក់ចេញមាស (Gold Liquidation) និងធ្វើឱ្យតម្លៃមាសបន្តធ្លាក់ចុះ។
ទាក់ទងនឹងហាងឆេងមាសនេះដែរ សម្រាប់បងប្អូនដែលចង់ស្វែងយល់ពីការវិនិយោគលើហាងឆេងមាសអន្តរជាតិ ក្រុមហ៊ុន ATFX Cambodia គឺជាក្រុមប្រឹក្សាលើការវិនិយោគលើហាងឆេងមាសអន្តរជាតិដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា។ ចង់វិនិយោគលើហាងឆេងមាសទាក់ទងទៅ ATFX Cambodia តាមលេខទូរស័ព្ទ 017 500 048៕


