ធ្វើការក៏ក្លាយជាអ្នកមាន! នេះជាក្បួនធ្វើការរបស់ប្តីប្រពន្ធ១គូ អាចរកចំណូលខ្ពស់មិនចាញ់អ្នករកស៊ី
ឡុង វឌ្ឍនៈJUNE 18 2023330 views

ប្រសិនបើនិយាយអំពីការដែលអាចរកប្រាក់ចំណូលបានច្រើន ប្រាកដជាមនុស្សភាគច្រើនគិតថាមានតែការរកស៊ីជាក់ជាមិនខាន។ ប៉ុន្តែការពិតទៅ ភាពជាបុគ្គលិក ក៏អាចធ្វើឱ្យយើងអាចរកចំណូលបានច្រើន អាចក្លាយជាអ្នកមានបានផងដែរ ប្រសិនបើយើងជាមនុស្សដែលមានសមត្ថភាព និងធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សដែលលេចធ្លោ។

សម្រាប់ប្ដីប្រពន្ធ១គូគឺអ្នកនាង Kiersten និងលោក Julien Saunders ធ្លាប់ជាបុគ្គលិក ធ្វើការឱ្យគេលើជំនាញផ្នែកទីផ្សារ ប៉ុន្តែពួកគេម្នាក់ៗ អាចរកចំណូលបានលើសពី១០ម៉ឺនដុល្លារក្នុង១ឆ្នាំផងដែរ។ ពួកគាត់ធ្លាប់បានបំពេញការងារឱ្យគេខ្ទង់១០ឆ្នាំ និងទទួលបានការតម្លើងតំណែង ៥ដង និងធ្វើឱ្យចំណូលរបស់គាត់កើនឡើងស្ទើរតែគុណនឹង៣ដង។ តើអ្វីជាអាថ៌កំបាំងដែលធ្វើឱ្យប្ដីប្រពន្ធ១គូនេះ អាចកសាងខ្លួនឱ្យឡើងតំណែង កើនចំណូលគុណនឹង៣ដងដូចនេះ?

១. ដុសខាត់ជំនាញរាល់ថ្ងៃ

សម្រាប់ទស្សនៈរបស់គាត់ ពេលណាដែលយើងមានជំនាញកាន់តែលេចធ្លោ យើងនឹងអាចផ្ដល់នូវគុណតម្លៃកាន់តែខ្លាំងទៅដល់ក្រុមហ៊ុន។ អាស្រ័យហេតុនេះបានជាអ្នកត្រូវខំប្រឹងដុសខាត់ជំនាញរបស់អ្នករាល់ថ្ងៃ និងបន្តរៀនអ្វីថ្មីៗ រហូតធ្វើឱ្យគេមើលមកអ្នកជាមនុស្សលេចធ្លោ និងជាមនុស្សដែលសមនឹងទទួលបានចំណូលបន្ថែមកាន់តែច្រើន។

២. បង្កើតបណ្ដាញទំនាក់ទំនងជាមួយនឹងផ្នែកផ្សេងៗទៀត

សម្រាប់ពួកគាត់យល់ថា ក្រៅពីមានជំនាញច្បាស់លាស់ហើយ គប្បីគួរតែបង្កើតបណ្ដាញទំនាក់ទំនងជាមួយនឹងផ្នែកផ្សេងទៀត ដើម្បីអាចដឹងកាន់តែទូលំទូលាយ អំពីអ្វីដែលកំពុងកើតឡើងនៅក្នុងក្រុមហ៊ុន និងពីរបៀបដែលគាត់អាចជួយរួមចំណែកដល់បេសកកម្មធំជាងនេះ។

អ្នកដឹងកាន់តែច្រើន អ្នកអាចរួមចំណែកកាន់តែច្រើន ហើយនៅពេលដែលអ្នកចូលរួមកាន់តែច្រើន ភស្តុតាងជាក់ស្តែងកាន់តែច្រើន ដែលបានបង្ហាញទៅកាន់អ្នកគ្រប់គ្រងរបស់អ្នក នៅពេលស្នើសុំការដំឡើងប្រាក់ខែ ជាពិសេសគឺការពន្យល់ពីមូលហេតុដែលអ្នកសមនឹងទទួលបានវា។

៣. សម្ភាសន៍ជាមួយនឹងក្រុមហ៊ុនដែលស្គាល់ច្បាស់ពីតម្លៃអ្នក

សម្រាប់ Kiersten បានចំណាយពេលវេលាមួយផ្នែកធំ ដើម្បីធ្វើការសម្ភាសន៍សម្រាប់មុខតំណែងផ្សេង២ ដែលនាងចាប់អារម្មណ៍ផងដែរ។ ពេលដែលសម្ភាសន៍ច្រើនដង ច្រើនកន្លែង វានឹងធ្វើឱ្យនាងមានបទពិសោធន៍កាន់តែច្រើនជាងមុន មានភាពជឿជាក់ជាងមុន ជាពិសេសវាក៏ជាឱកាសមួយ ដែលនាងអាចមានអាទិភាពក្នុងការចរចារតម្លើងប្រាក់ខែផងដែរ។

៤. ហ៊ានស្នើសុំអ្វីដែលអ្នកសមនឹងទទួលបាន

Julien មានប្រសាសន៍ថា ប្រសិនបើអ្នកចង់ដំឡើងប្រាក់ខែរបស់អ្នក អ្នកមិនអាចរង់ចាំនរណាម្នាក់ផ្តល់ការដំឡើងបានទេ ទោះបីជាអ្នកធ្វើការខ្លាំងប៉ុណ្ណាក៏ដោយ។ អ្នកត្រូវតែត្រៀមខ្លួនដើម្បីសួរ និង ស្នើសុំអ្វីដែលអ្នកគិតថាខ្លួនសមនឹងទទួលបាន។

Julien និយាយ​ថា​៖ ដំបូន្មាន​ដ៏​ល្អ​បំផុត​មួយ​ដែល​ខ្ញុំ​ទទួល​បាន​គឺ​កុំសន្មត់​ការងារ​របស់អ្នក​ ​ដោយ​ខ្លួន​ឯង​ថាគេនឹងឃើញនោះ​ទេ​។ ខ្ញុំតែងតែធ្វើការសន្មត់ថា ពួកគេប្រាកដជានឹងឃើញការងារដែលខ្ញុំកំពុងធ្វើ។ តាមពិត អ្នកដឹកនាំក៏រវល់ដែរ ហើយគាត់រវល់ខ្លាំងជាងអ្នកទៅទៀត។ ពួកគាត់អាចនឹងកំពុងធ្វើការសម្រេចចិត្តរាប់រយ ពួកគេទទួលបានអ៊ីមែលច្រើនជាងអ្នកពី៥ ទៅ ១០ដង។ អ្នកត្រូវតែមានភាពច្នៃប្រឌិតពិតប្រាកដ ក្នុងការធ្វើឱ្យប្រាកដថា​ ការរួមចំណែករបស់អ្នកគឺមានភាពលេចធ្លោ

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia