ច្រកផ្លូវធំៗទាំង៦ ប្រើអាជីពរបស់អ្នកឲ្យដូច CEO មានទ្រព្យរាប់ពាន់លានដុល្លារ
Kan DaraSEPTEMBER 17 2023101 views

តើអ្នកធ្លាប់មានក្តីប្រាថ្នាចង់ក្លាយជា CEO ឬសហគ្រិនដ៏លេចធ្លោម្នាក់ដែរឬទេ? តួនាទីនេះអាចជាក្តីស្រមៃសម្រាប់មនុស្សភាគច្រើន ខណៈមានមនុស្សតិចតួចបំផុតដែលបានបំពេញការងាររាប់ឆ្នាំ មានបទពិសោធន៍ចាស់វស្សា និងកត្តាអំណោយផលជាច្រើនផ្សេងទៀត ទើបអាចមានសមត្ថភាពឡើងដល់ចំណុចកំពូល។ ប៉ុន្តែចូរកុំបារម្ភអី ខាងក្រោមនេះជាច្រកផ្លូវធំៗទាំង៦ ជួយអ្នកអាចក្លាយជា CEO នៃអាជីពរបស់អ្នក ហើយធ្វើការដូចមហាសេដ្ឋីធ្វើ៖

១/. បង្កើតផាសុកភាពក្នុងការសម្រេចចិត្តឲ្យដូច CEO ក្នុងនាមជា CEO ម្នាក់វាជារឿងសំខាន់ក្នុងការប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ សួរសំណួរ និងពិចាពិចារណាអំពីលទ្ធផលដែលអាចកើតឡើងនៃការសម្រេចចិត្ត។ បន្ទាប់មកនៅចុងបញ្ចប់ នាយកប្រតិបត្តិត្រូវតែធ្វើការសម្រេចចិត្ត ហើយរស់នៅជាមួយនឹងជម្រើសដែលគាត់បានធ្វើ។

/. CEO ពិចារណាទាំងរយៈពេលខ្លី និងរយៈពេលវែង៖ ប្រសិនបើ CEO មានបំណងចង់ទទួលបានភាពជោគជ័យប្រកបដោយនិរន្តរភាព នាយកប្រតិបត្តិដ៏ល្អម្នាក់រក្សាជើងម្ខាងឱ្យរឹងមាំក្នុងបច្ចុប្បន្នកាល ហើយជើងម្ខាងទៀតប្រឈមមុខនឹងអនាគតដោយអារម្មណ៍រំពឹងទុក ។ ការរស់នៅក្នុងបច្ចុប្បន្ន និងអនាគត នឹងជួយអ្នកត្រៀមខ្លួនរួចរាល់តតាំងបញ្ហានានា និងចាប់ឱកាសបានទាន់ពេលវេលា។

/. CEO បន្តរៀន និងអភិវឌ្ឍជំនាញថ្មីៗ៖ CEO ពូកែមិនអាចនៅទ្រឹងមួយកន្លែងបានទេ ព្រោះអ្នកនឹងដើរក្រោយគេមិនខាន។ អ្នកត្រូវឆ្លៀតពេលខ្លះដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងដូចជា រៀនជំនាញថ្មីៗ បណ្តុះជំនាញទន់បន្ថែម ឬជំនាញទំនាក់ទំនងជាដើម។ មិនថាអ្វីក៏ដោយក្នុងនាមជា CEO ត្រូវការពេលវេលាដើម្បីកែលម្អនិងពង្រឹងសមត្ថភាពខ្លួនជាបន្តបន្ទាប់។

/. CEO សេពគប់ជាមួយមនុស្សឆ្លាត ហើយស្វែងរកដំបូន្មានល្អៗ៖ ប្រសិនបើសង្គមវិនិច្ឆ័យយើងដោយក្រុមហ៊ុនដែលយើងធ្វើការ នោះពិភពជំនួញវិនិច្ឆ័យយើងតាមរយៈមនុស្សដែលយើងជួល និងសេពគប់ជាមួយ។ CEO ឆ្លាតវៃចេះជ្រើសរើសមនុស្សជុំវិញខ្លួនដែលអាចជួយផ្តល់ដំបូន្មានល្អ ឬធ្វើជាបុគ្គលគំរូ។ ក្នុងនោះអ្នកក៏គួរដឹងពីក្រុមមនុស្សដែលមិនគួរនៅក្បែរផងដែរដូចជា ជនទាញអ្នកឲ្យខាតប្រយោជន៍ កែងបន្លំអ្នក ឬនាំអ្នកឲ្យខូចកេរ្តិ៍ឈ្មោះជាដើម។

/. CEO ដឹងពីរបៀបនិយាយថា «ទេ»

រាល់ពេលដែលអ្នកនិយាយថា "បាទ" ចំពោះរឿងមួយ អ្នកកំពុងនិយាយថា "ទេ" ចំពោះអ្វីផ្សេងទៀត។ នៅពេលឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ Apple លោក Steve Jobs ធ្លាប់បាននិយាយថា៖ «ខ្ញុំមានមោទកភាពចំពោះរឿងជាច្រើនដែលយើងមិនបានធ្វើដូចអ្វីដែលយើងបានធ្វើ។ ការច្នៃប្រឌិតដ៏អស្ចារ្យគឺកើតចេញពីការនិយាយពាក្យថា "ទេ" ចំពោះរឿងមិនសំខាន់រាប់ព័ន្ធ»

/. CEO មាន​ភាព​ធន់​នឹង​ការ​តស៊ូ​ជំនះ​ឧបសគ្គ និង​ដោះស្រាយ​ជម្លោះ៖ អ្នកដឹកនាំគ្រប់រូបនឹងជួបទុក្ខលំបាក ភាពអត់ធ្មត់ និងការប្រកាន់ចិត្តជាកណ្តាល រួមទាំងសមត្ថភាពក្នុងការវិនិច្ឆ័យជម្លោះ គឺជារឿងសំខាន់បំផុតមួយ។ អ្នកត្រូវរៀនពីវិធីសាស្ត្រកាត់បន្ថយជម្លោះ និងដោះស្រាយតាមរបៀបការទូត។ ប្រសិនបើស្ថាប័នរបស់អ្នកមានជម្លោះផ្ទៃក្នុង ឬជាមួយដៃគូសហការតើអ្នកនឹងមានដំណោះស្រាយបែបណា?

ចំណុចទាំង៦ ខាងលើមិនខុសប្លែកគ្នាពីការបំពេញតួនាទីជា CEO របស់លោក Elon Musk មហាសេដ្ឋីលេខ១លើលោកនោះទេ។ នាយកប្រតិបត្តិក្រុមហ៊ុនខ្នាតយក្ស Tesla និង Spacex រូបនេះ តែងប្រកាន់គោលការណ៍ធំៗទាំងនេះ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia