លោក Matt Higgins គឺជាអតីតក្មេងបោះបង់ការសិក្សានៅវិទ្យាល័យហើយមកធ្វើប្រកបរបរក្រៅម៉ោងដូចជាលក់ផ្កាតាមផ្លូវហើយយប់ឡើងទៅរៀននៅមហាវិទ្យាល័យ។ លោកក៏ធ្លាប់ជាមនុស្សម្នាក់ដែលជួយគាំទ្រអាជីវកម្មមួយចំនួន ថែមទាំងជាអ្នកវិនិយោគនៅក្នុងកម្មវិធី Shark Tank បង្រៀននៅសាលា Harvard Business School និងបើកក្លិបលីគកីឡាចំនួន២ផងដែរ។
សេដ្ឋីរូបនេះថាប្រសិនបើលោកត្រូវបាត់បង់អ្វីគ្រប់យ៉ាងទាំងការងារ អាជីវកម្មហើយត្រូវចាប់ផ្ដើមសារជាថ្មីជាមួយលុយ១០០ដុល្លារនោះ លោកនឹងប្រើAI ដើម្បីបង្កើតចំណូលខ្ទង់ពាន់ដុល្លារក្នុងមួយខែតាមជំហានដូចខាងក្រោមនេះ។
១. កំណត់ពីទំនោរដែលវិវត្តឆាប់រហ័ស
ត្រង់នេះគាត់សំដៅដល់ការកំណូលរកផ្លូវបង្កើតចំណូលណាដែលថ្មីប្លែកពីគេមិនសូវមានអ្នកធ្វើ។ យ៉ាងណាមិញការកំណត់ផ្លូវបង្កើតចំណូលត្រូវជាអ្វីដែលអ្នកចូលចិត្ត ត្រូវនឹងទំនោរសង្គមជាពិសេសផ្លូវបង្កើតចំណូលនេះត្រូវជាទំនោរមួយដែលស្របនឹងតម្រូវការរបស់មនុស្សហើយមនុស្សពេញចិត្តនឹងប្រើប្រាស់ផលិតផលឬសេវាកម្មដែលអ្នកកំពុងផ្ដល់។
លោកក៏បានបង្ហើបផងដែរថា សម្រាប់ការចាប់ផ្ដើមរកគំនិតអាជីវកម្មឬផ្លូវបង្កើតចំណូល អ្នកគួរតែចាប់ផ្ដើមជាមួយនឹងអ្វីដែលអ្នកដឹងច្បាស់ឬពូកែខាងផ្នែកហ្នឹង។ អ្នកអាចស្រាវជ្រាវបន្ថែមលើបណ្ដាញសង្គមរកដេអូល្បីៗដើម្បីបានជាគំនិតនិងឃើញផ្លូវធ្វើ។ ឧទារហរណ៍អាជីវកម្មជាច្រើនប្រើប្រាស់AI ដើម្បីអភិវឌ្ឍនអាជីវកម្ម អ្នកអាចបង្កើតគំនិតអាជីវកម្មមួយដូចជាAI សម្រាប់អាជីវកម្មនិងអាជីវកម្មបង្កើតថ្មី។
២. ស្រាវជ្រាវត្រឹមតែ២៤ម៉ោង
ជំហានទី២នេះលោក Matt Higgins ណែនាំឲ្យអ្នកដកខ្លួនរយៈពេលមួយថ្ងៃចេញពីការងារនិងបញ្ហាផ្សេងៗដើម្បីរៀនពីឧបករណ៍AI សម្រាប់សន្សំលុយដើម្បីដំណើរការនៅក្នុងអាជីវកម្ម។ ត្រង់នេះលោកណែនាំឲ្យស្រាវជ្រាវលើអ៊ីនធឺណេត Tik Tok, Instagram មើលយូធូប រួចហើយកត់នូវអ្វីដែលអ្នកបានរៀនទៅក្នុងឯកសារមួយ។ បន្ទាប់មកអ្នកអាចUpload ឯកសារឬវីដេអូទៅក្នុងវេបសាយរក្សាឯកសារមេរៀនដូចជា Courseauជាដើម។
៣. បង្កើតLogo និងវេបសាយសម្រាប់វគ្គបង្រៀនរបស់អ្នក
បន្ទាប់ពីអ្នកបានស្រាវជ្រាវហើយបង្កើតចេញជាផលិតផលសម្រាប់បង្រៀនទៅអ្នកដទៃឬម្ចាស់អាជីវិកម្មទាក់ទងនឹងការប្រើAIហើយនោះ អ្នកអាចដាក់ចំណងជើងនៃវគ្គបង្រៀនឬមេរៀនរបស់អ្នកដូចជា” ការប្រើប្រាស់AI ដើម្បីជួយដល់អាជីវកម្មនិងសន្សំសំចៃពេលវេលាក្នុងលុយកាក់ក្នុងអាជីវកម្ម”។
៤. ប្រើAI ធ្វើជាក្រុមការងារធ្វើទីផ្សារនិងលក់
ជំហានចុងក្រោយគឺប្រមូលឬយកនូវយុទ្ធសាស្រ្តទីផ្សារនិងការCopywriting ហើយដាក់ទៅក្នុងChatGPT។ អ្វីដែលអ្នកត្រូវធ្វើគឺរៀនពីPrompts ដែលល្អបំផុតក្នុងChatGPT ដើម្បីឲ្យAI ជួយលើការងារទីផ្សារនិងការលក់កាន់តែប្រសើរ។ អ្នកអាចប្រើប្រាស់ Twitter threads ជាប្រភពសំខាន់មួយ។
ទីបំផុតអ្នកអាចបង្កើតនូវប្រភពចំណូលដោយAI អាចបង្កើតប្រភពចំណូលជាពិសេសវាជាប្រភពចំណូលអកម្មទៀតផង៕