កុំទុកលុយចោល! សល់លុយ ១០$ ចាយលើរបស់ ៣នេះ ជួយបង្កើនទ្រព្យទ្វេដង
Kan DaraMARCH 5 20268.6 K views

លុយកាក់សេន ក៏អាចបង្កើតចំណូលមកវិញទ្វេដង បើអ្នកប្រើត្រូវ។ ប្រសិនបើអ្នកសល់លុយ ១០$ ក្នុងកុង មិនទាន់ដឹងត្រូវធ្វើអ្វី? ថ្ងៃនេះ Business Cambodia ណែនាំពីរបៀបចាយលុយ ១០ ដុល្លារ ឲ្យមានប្រសិទ្ធភាព ជួយបង្កើនទ្រព្យទ្វេដង៖

 

១/. ចាយលើ ម៉ាស៊ីនផលិតលុយ៖ លុយ ១០$ មិនអាចទិញដី ឬភាគហ៊ុនធំៗបានភ្លាមៗទេ ប៉ុន្តែវាអាចទិញ សៀវភៅ ល្អៗ ឬវគ្គសិក្សាអនឡាញខ្លីៗបាន។ ទិញសៀវភៅទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ ការលក់ ឬជំនាញដែលអ្នកអាចយកទៅរកលុយបន្ថែមបាន។ ចំណេះដឹង គឺជាទ្រព្យដែលមិនចេះរីងស្ងួត និងគ្មាននរណាអាចខ្ចី ឬលួចបានឡើយ និងជាការវិនិយោគដែលមានអត្រាចំណេញខ្ពស់បំផុត។

 

២/. ចាយលើ ការបង្កើតអាជីវកម្មខ្នាតតូចបំផុត៖ ប្រើប្រាស់យុទ្ធសាស្ត្រ «ទិញក្នុងតម្លៃទាប លក់ក្នុងតម្លៃខ្ពស់» ក្នុងយុគសម័យឌីជីថល លុយ ១០$ អាចក្លាយជាដើមទុនអាជីវកម្មបាន។ អ្នកអាចទិញទំនិញដែលមានតម្រូវការខ្ពស់ក្នុងតម្លៃបោះដុំ (ដូចជាគ្រឿងបន្លាស់ទូរស័ព្ទ ឬសម្ភារៈប្រើប្រាស់តូចៗ) រួចលក់ចេញវិញតាមរយៈបណ្តាញសង្គមដោយយកចំណេញតិចតួចពី ១$ $ ក្នុងមួយមុខ។ នៅពេលអ្នកធ្វើបែបនេះម្តងហើយម្តងទៀត លុយ ១០$ របស់អ្នកនឹងចាប់ផ្តើមបំបែកកូនចៅកាន់តែច្រើនឡើង។

 

៣/. ចាយលើ ការវិនិយោគផ្សារហ៊ុន៖ ការវិនិយោគលើទីផ្សារភាគហ៊ុនកម្ពុជាមិនទាមទារដើមទុនច្រើននោះទេ គឺអ្នកអាចចាប់ផ្តើមបានជាមួយទឹកប្រាក់ត្រឹមតែ ១០,០០០ រៀល (ប្រហែល ២.៥ ដុល្លារ) ប៉ុណ្ណោះ ដើម្បីទិញភាគហ៊ុនចំនួន ១ ពីក្រុមហ៊ុនដែលបានចុះបញ្ជី។ ទោះជាយ៉ាងណា ដើម្បីឱ្យការវិនិយោគមានប្រសិទ្ធភាព និងចំណេញលើកម្រៃសេវាជើងសារ អ្នកគួរចាប់ផ្តើមជាមួយកញ្ចប់ថវិកាចន្លោះពី ២០ ទៅ ៥០ ដុល្លារ ឡើងទៅ ហើយបង្កើនវាជាប្រចាំតាមរយៈការសន្សំទិញរៀងរាល់ខែ ដើម្បីទទួលបានភាគលាភ និងការកើនឡើងនៃតម្លៃភាគហ៊ុននាពេលអនាគត។

 

/. ចាយលើ ច្បាប់សន្សំ៖ កុំមើលងាយលុយ ១០$ អ្នកអាចប្រើច្បាប់ «សន្សំដើម្បីវិនិយោគ» សាងអនាគតល្អប្រសើរបាន។ បើអ្នកសន្សំ ១០$ ជារៀងរាល់សប្តាហ៍ ក្នុងមួយឆ្នាំអ្នកសល់លុយ ៥២០$អ្នកអាចយកលុយនេះ ទិញមាសសន្សំម្តងបន្តិចៗ ឬដាក់ក្នុងគណនីសន្សំដែលមានអត្រាការប្រាក់ខ្ពស់។ អ្នកអាចគណនាទ្រព្យសម្បត្តិខ្លួនឯងបានដោយប្រើរូបមន្ត ទ្រព្យសម្បត្តិ = (ចំនួនលុយតិច x ភាពជាប់លាប់) x យៈពេល 

 

ប្រសិនបើអ្នកចង់បើកគណនីសន្សំដែលមានអត្រាការប្រាក់ខ្ពស់ នៅធានាគារ ខេប៊ីប្រាសាក់ ម.ក ផ្តល់អត្រាការប្រាក់លើប្រាក់បញ្ញើជាប្រភេទប្រាក់រៀល (KHR) ដល់ទៅ ៦% ប្រចាំឆ្នាំ ចំណែកឯប្រាក់បញ្ញើជាដុល្លារ (USD) ក៏មានអត្រាខ្ពស់ដល់ ៥.៥០% ប្រចាំឆ្នាំ ចំពោះគណនីសន្សំមានកាលកំណត់។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩៩ ៩១១ ឬចូលទៅកាន់ហ្វេសបុកផេក KB PRASAC Bank

Xx

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «បុគ្គលិកឆ្នើម» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចំណូលកើន មានសេរីភាព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia