ញៀននឹងទិញអីវ៉ាន់ នេះជាក្បួនឃាត់អារម្មណ៍ បើមិនចង់ប៉ះពាល់ធ្ងន់ធ្ងរដល់ហិរញ្ញវត្ថុអ្នកពេលបច្ចុប្បន្ននិងអនាគត
Toeuy HongJULY 8 2024947 views

 បច្ចុប្បន្នមានមនុស្សមិនតិចទេដែលញៀននឹងការទិញអីវ៉ាន់ជាពិសេសបងប្អូនស្រីៗញៀននឹងការទិញអីវ៉ាន់តាមអនឡាញពោលគឺឲ្យតែឃើញរបស់ប្លែកថ្មីទាក់ទាញគឺពួកគាត់តែងតែទម្លាក់លេខទម្លាក់ទីតាំងដែលជាលទ្ធផលធ្វើឲ្យពួកគាត់ចាយលុយអស់ច្រើន រកលុយបានប៉ុន្មានក៏គ្មានសល់ហើយដែរ

ទាក់ទងនឹងការញៀនក្នុងការទិញអីវ៉ាន់ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអ្នកអាចប្រើដើម្បីឃាត់ចិត្តខ្លួនឯងឲ្យឈប់ញៀនក្នុងការទិញរបស់តទៅទៀត។

. បែងចែករវាងភាពចាំបាច់និងការចង់បាន

អ្នកត្រូវចេះបែងចែងឲ្យដាច់រវាងតម្រូវការចាំបាច់និងការចង់បានព្រោះការធ្វើបែបនេះនឹងជួយឲ្យអ្នកអាចកាត់បន្ថយការចាយវាយលើរឿងដែលមិនចាំបាច់ហើយធ្វើឲ្យអ្នកអាចសល់លុយកាន់តែច្រើន។ ឧទាហរណ៍អ្នកមានស្បែកជើងច្រើនគូ តែអូសហ្វេសប៊ុកឃើញស្បែកជើងស្អាតក៏សម្រេចចិត្តស្បែកជើង។ ត្រង់នេះការទិញស្បែកជើងមិនមែនជាតម្រូវការចាំបាច់ទេព្រោះអ្នកមានស្បែកជើងច្រើនគូរួចហើយ។ ដូច្នេះបើអ្នកចំណាយលុយទិញស្បែកជើងនេះគឺទិញដោយសារចំណង់ចង់បានទេ។

. ពន្យារពេលឬបដិសេធ

នេះគឺជាវិធីសាស្រ្តមួយក្នុងការឃាត់អារម្មណ៍ខ្លួនឯងកុំឲ្យទិញរបស់តាមអារម្មណ៍របស់ខ្លួន។ ត្រង់នេះ ឧទាហរណ៍ថាអ្នកដើរទៅផ្សារឃើញនាឡិកាស្អាតដែលលើដៃរបស់អ្នកមាននាឡិកាស្អាតមួយហើយ ត្រង់ចំណុចនេះដើម្បីឃាត់ចិត្តកុំឲ្យទិញរបស់ដែលមិនចាំបាច់ អ្នកអាចពន្យារពេលសម្រេចចិត្តទិញនាឡិកានេះ ដោយអ្នកអាចត្រលប់មកផ្ទះវិញដើម្បីធ្វើការសម្រេចចិត្ត។ ការពន្យារពេលសម្រេចចិត្តទិញនិងធ្វើឲ្យអ្នកលែងចង់ទិញព្រោះអីអារម្មណ៍មនុស្សបានតែមួយឆៅទេ បើអ្នកអាចពន្យារពេលបាននោះ អ្នកនឹងលែងមានអារម្មណ៍ចង់ទៀតហើយ។

. កុំចេះតែទិញរបស់បញ្ចុះតម្លៃ

 មនុស្សមួយចំនួនអាចនឹងយល់ខុសស្រលះពោលគឺយល់ថា ទិញរបស់បញ្ចុះតម្លៃគឺធ្វើឲ្យពួកគាត់អាចសន្សំសំចៃបានច្រើន។ យ៉ាងណាមិញការទិញបញ្ចុះតម្លៃមិនប្រាកដថាអ្នកបានសន្សំសំចៃឡើយបើក្នុងករណីរបស់ខ្លះអ្នកមានច្រើនស្រាប់ហើយ។ ជាក់ស្ដែងរបស់ខ្លះនៅក្នុងផ្ទះអ្នកមានច្រើនទៅហើយ បើអ្នកឃើញគេលក់បញ្ចុះតម្លៃទៅទិញគឺធ្វើឲ្យអ្នកកាន់តែអស់លុយថែមព្រោះវាមិនចាំបាច់ឡើយ។

. ធ្វើផែនការចំណាយប្រចាំខែ

បើអ្នកញៀនក្នុងការទិញឥវ៉ាន់ ការធ្វើផែនការចំណាយប្រចាំខែគឺអាចជួយឲ្យអ្នកកាត់បន្ថយការចាយលុយផ្ដេសផ្ដាស់ព្រោះពេលអ្នកធ្វើផែនការចំណាយគឺអ្នកបានកំណត់ខ្ទង់ចំណាយបានត្រឹមត្រូវដោយផ្ដោតសំខាន់លើចំណាយចាំបាច់ប៉ុណ្ណោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia