គន្លឹះរកស៊ីពីលុយ១០០$! អ្នកនិពន្ធល្បីឈ្មោះម្នាក់ ប្រាប់ឱ្យគិតរឿងធំ២យ៉ាង រកស៊ីជោគជ័យពីទុនតិច
ឡុង វឌ្ឍនៈFEBRUARY 7 20231.9 K views

ការចេញរកស៊ីដោយប្រើដើមទុនត្រឹម១០០ដុល្លារ គឺជារឿងដែលមនុស្សភាគច្រើនគិតថាមិនអាចទៅរួច ប៉ុន្តែវាក៏មិនមែនមានន័យថាគ្មានផ្លូវជោគជ័យនោះដែរ ព្រោះការចេញរកស៊ី ដើមទុនជាលុយមិនសំខាន់ដូចដើមទុនគំនិតនោះទេ។ មនុស្សខ្លះគិតថាអត់លុយទើបចេញរកស៊ីមិនរួច រីឯអ្នកខ្លះទៀតមានផ្នត់គំនិតថា ព្រោះតែក្រអត់មានលុយទើបចេញរកស៊ីដើម្បីឱ្យមានលុយ។ ត្រូវចេះថាការខ្វះទុនចេញរកស៊ី មិនគួរឱ្យបារម្ភដូចខ្វះគំនិតរកទុនមករកស៊ីនោះទេ។

ដោយសង្កេតឃើញមនុស្សភាគច្រើនមិនជឿថាដើមទុនតិច ចេញរកស៊ីជោគជ័យ និងគិតថាលុយតិចត្រឹម១០០ដុល្លារ ពិបាកចេញរកស៊ី ទើបលោក Chris Guillebeau គឺជាសហគ្រិន និងជាអ្នកនិពន្ធដែលមានចំណង់ចំណូលចិត្តខ្លាំងសម្រាប់ការធ្វើដំណើរជុំវិញពិភពលោក បាននិពន្ធសៀវភៅដ៏ល្បីមួយក្បាលចំណងជើងថា The $100 Startup ឬបកប្រែថា រកស៊ីពីលុយ១០០ដុល្លារ ។

ក្នុងសៀវភៅរបស់លោក បានធ្វើការប្រមូលផ្ដុំនូវបទពិសោធន៍សហគ្រិនចំនួន ៥០រូប ដែលចេញរកស៊ីពីទុន ១០០ដុល្លារ ឬតិចជាងនេះ ប៉ុន្តែអាចទទួលបានភាពរីកចម្រើនក្នុងទីផ្សារ។ បន្ថែមពីនោះ សៀវភៅមួយនេះក៏បានបំផុសគំនិតឱ្យមនុស្សគិតថាការចេញរកស៊ីដោយខ្លួនឯង គឺមិនពិបាកសាំញ៉ាំដូចអ្វីដែលមនុស្សភាគច្រើនគិតនោះទេ ព្រោះអ្នកអាចក្លាយជាអ្នករកស៊ីពីទុនតិច ហានិភ័យតិច និងធ្វើពីតូចទៅ ហើយបន្តរៀនសូត្រអភិវឌ្ឍន៍អាជីវកម្មនោះជាប្រចាំ។

ទាក់ទិននឹងគន្លឹះនៃការរកស៊ីពីលុយ ១០០ដុល្លារ អ្នកនិពន្ធបានណែនាំថា មុនចេញរកស៊ីត្រូវគិតទៅលើរឿងធំ២យ៉ាងគឺ Passion (ចំណង់ចំណូលចិត្ត) /skill (ជំនាញ) + Usefulness (ផ្ដល់នូវអ្វីដែលមានប្រយោជន៍) = success (ជោគជ័យ)។

ត្រង់ចំណុចនេះ អ្នកនិពន្ធជឿថា បើសិនជាអ្នកអាចចេញរកស៊ីពីអ្វីដែលអ្នកស្រលាញ់ចូលចិត្តខ្លាំង ឬមានជំនាញខ្ពស់លើវា ហើយអ្នកច្នៃវាបង្កើតចេញជាផលិតផល ឬសេវាកម្ម ដែលជួយដោះស្រាយបញ្ហា ឬមានប្រយោជន៍ចំពោះអតិថិជន នោះអ្នកនឹងទទួលបាននូវភាពជោគជ័យ។

លោកបានលើកឡើងថា អ្នកមិនត្រូវការ MBA អ្នកមិនត្រូវការដើមទុនច្រើន បទពិសោធន៍ ឬផែនការអាជីវកម្មយូរពេកទេ។ អ្វីដែលសំខាន់បំផុតនោះគឺការបញ្ចូលគ្នានូវចំណង់ចំណូលចិត្ត និងជំនាញរបស់អ្នក (បង្កើតអ្វីដែលអ្នកលក់បាន) ជាមួយនឹងការផ្ដល់អត្ថប្រយោជន៍ទៅដល់អ្នកដ៏ទៃ និងបង្ហាញពីរបៀបដែលធ្វើឱ្យអតិថិជនបង់ប្រាក់ឱ្យអ្នក ពេលនោះហើយដែលអ្នកនឹងក្លាយជាអ្នកជំនួញ។ ជាចុងក្រោយបើសិនជាអ្នកចង់រៀនគំនិតរកស៊ីល្អៗ និង គន្លឹះដឹកនាំជីវិត សូមចូលក្នុងគ្រុបពិសេសខ្ញុំទីនេះ ( https://t.me/LongVathanak777 )  

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia