ចង់បើកអាជីវកម្ម គួរតែមើលលើរឿង៥នេះសិន ចាំសម្រេចចិត្ត ចៀសវាងជួបហានិភ័យ
Srey NuthNOVEMBER 7 20231.1 K views

ការចាប់ផ្តើមអាជីវកម្មគឺជាបទពិសោធន៍ដ៏ធំមួយនៅក្នុងជីវិត ក៏អាចជារង្វាន់ដ៏ធំបំផុតមួយដែលអ្នកអាចសាងភាពមានបានផងដែរ។ ប៉ុន្តែតើអ្នកចាប់ផ្តើមនៅឯណា? មែនទៅមានវិធីជាច្រើនណាស់ក្នុងការបង្កើតអាជីវកម្មនីមួយៗ។ យោងតាមការដកស្រងចេញពីគេហទំព័រ forbes បានបង្ហើបតិចនិចមួយចំនួន ឲ្យលើកអ្នកយកទៅពិចារណាមុនសម្រេចចិត្តចាប់ផ្ដើមអាជីវកម្មក្នុងក្ដីស្រមៃ៖

 

១. មានគំនិត

 

ដំបូងបំផុត អ្នកត្រូវមានគំនិតសិនថាចង់លក់អ្វី ឬចង់ផ្ដល់សេវាកម្មអ្វី? ហើយអ្នកត្រូវដឹងថា អាជីវកម្មនេះគួរចូលក្នុងទីផ្សារណាដែរ។ បន្ទាប់មក អ្នកត្រូវធ្វើការស្រាវជ្រាវបន្ថែមថា បច្ចុប្បន្ន តើមានក្រុមហ៊ុន ឬម៉ាកណាខ្លះនៅក្នុងទីផ្សារ? ប្រសិនបើគំនិតអាជីវកម្មអ្នក អាចផ្តល់អ្វីមួយដែលអាជីវកម្មផ្សេងទៀតនៅក្នុងទីផ្សារបច្ចុប្បន្នមិនមាន នោះគំនិតអាជីវកម្មរបស់អ្នកអាចផ្តល់តម្លៃថ្មីមួយ។

 

២. មានផែនការអាជីវកម្ម

 

បន្ទាប់ពីមានគំនិតហើយ អ្នកត្រូវសួរខ្លួនឯងនូវសំណួរមួយចំនួន៖

 

  • តើអាជីវកម្មរបស់អ្នកមានគោលបំណង និងចក្ខុវិស័យអ្វី?

 

  • តើនរណាជាអតិថិជនអ្នក?

 

  • តើគោលដៅធំបំផុតរបស់អ្នកជាអ្វី?

 

  • តើអ្នករកប្រភពហិរញ្ញវត្ថុដើម្បីផ្គត់ផ្គង់អាជីវកម្មយ៉ាងដូចម្តេច?

 

ដើម្បីឆ្លើយសំណួរទាំងនេះ អ្នកគួរសរសេរផែនការអាជីវកម្ម។ ហើយនៅពេលសរសេរផែនការអាជីវកម្មនោះ អ្នកត្រូវធ្វើការស្រាវជ្រាវអំពីទីផ្សារ(Market Research) ដើម្បីឱ្យយល់ច្បាស់ពីអតិថិជនរបស់អ្នក ពោលគឺអំពីតម្រូវការ,ចំណង់ចំណូលចិត្ត និងអាកប្បកិរិយារបស់ពួកគេ។ ទន្ទឹមនេះ អ្នកក៏ត្រូវសិក្សាអំពី ដៃគូប្រកួតប្រជែងនៅក្នុងទីផ្សារ ដើម្បីឱ្យអ្នកដឹងពីរបៀបធ្វើឱ្យអាជីវកម្មខ្លួនមានលក្ខណៈខុសប្លែកពីគូប្រជែង។

 

៣. មានផែនការហិរញ្ញវត្ថុសម្រាប់អាជីវកម្ម

 

ការចាប់ផ្តើមអាជីវកម្មគឺត្រូវចំណាយលុយ ដូច្នេះអ្នកត្រូវដឹងពីហិរញ្ញវត្ថុដើម្បីទ្រទ្រង់ការចំណាយ ពោលគឺរកហិរញ្ញប្បទានពីវិនិយោគិន ឬខ្ចីប្រាក់ជាដើម។ ជាមួយគ្នាដែរ អ្នកត្រូវដឹងថាត្រូវការចំណាយប៉ុន្មានសិន។

 

៤. ក្រុមការងារ

 

សម្រាប់អាជីវកម្មមួយដែលទើបតែចាប់ផ្តើម វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកសាងក្រុមការងារមួយ ដែលមានចក្ខុវិស័យ និងគោលដៅរួមគ្នា ទើបអាចដើរទៅមុខជាមួយគ្នាបាន។ សម្រាប់អាជីវកម្មថ្មី អ្នកត្រូវកំណត់គម្លាតជំនាញរបស់សមាជិកនីមួយៗក្នុងក្រុមការងាររបស់អ្នក ដើម្បីស្វែងរកជំនាញដែលក្រុមការងារខ្វះខាត មកបំពេញបន្ថែម។ ធ្វើដូចនេះ សមាជិកក្រុមការងារសុទ្ធសឹងតែមានតួនាទី និងទំនួលខុសត្រូវដោយផ្អែកលើជំនាញរៀងៗខ្លួន។

 

៥. ស្រាវជ្រាវដៃគូប្រកួតប្រជែង និងទីផ្សាររបស់អ្នក

 

សហគ្រិនភាគច្រើនចំណាយពេលច្រើនលើផលិតផលរបស់ពួកគេជាជាងធ្វើដើម្បីស្គាល់ការប្រកួតប្រជែង។ បន្ទាប់មកធ្វើការវិភាគ SWOT ពាក្យនេះតំណាងឲ្យភាពខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង។ ការធ្វើការ វិភាគ SWOT បង្ហាញឲ្យលោកអ្នកមើលការពិតអំពីរបៀបដែលផលិតផល ឬគំនិតរបស់អ្នកអាចដំណើរការបានយ៉ាងដូចម្ដេច ប្រសិនបើយកទៅទីផ្សារ ។ គំនិតអាជីវកម្មរបស់អ្នកអាចមានភាពទន់ខ្សោយមួយចំនួនដែលអ្នកមិនបានពិចារណា ឬអាចមានឱកាសមួយចំនួនដើម្បីកែលម្អផលិតផលរបស់ដៃគូប្រកួតប្រជែង៕

 

Photo 2023 11 07 10 41 37

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia