មិនសល់លុយ មិនដឹងលុយទៅណាអស់! អ្នកជំនាញថាចង់សល់លុយ ចាយតាម៥របៀបនេះ ចង់ក្រក៏មិនអាចទៅរួចដែរ
Toeuy HongSEPTEMBER 5 2024306 views

 សំណួរដ៏ពេញនិយមដែលមនុស្សជាច្រើនតែងតែសួរខ្លួនឯងនោះគឺម៉េចមិនសល់លុយ តើលុយខ្ញុំទៅណាអស់។ ជុំវិញសំណួរនេះ អ្នកស្រី ប្រាក់ លឹមហ៊ាង គ្រូបង្គោលក្រុមសន្សំប្រាក់នារីបង្ហើបពីក្បួនចាយចំនួន៥ដែលធ្វើឲ្យអ្នកអាចសល់លុយហើយអនាគតនឹងសល់ទ្រព្យ សល់លុយ។

 

. រកលុយ៖ ជាការពិតណាស់ដើម្បីអាចសល់លុយបានរឿងដំបូងអ្នកត្រូវធ្វើគឺត្រូវចេះរកលុយព្រោះកាលណាអ្នកចេះរកលុយបានច្រើននោះអ្នកនឹងមានលុយក្នុងខ្លួនហើយបើរកលុយបានកាន់តែច្រើនឱកាសសល់លុយក៏កាន់តែមានសម្រាប់អ្នក។

 

. ចាយលុយ៖ បន្ទាប់ចេះរកលុយហើយនោះ អ្នកក៏មិនអាចសល់លុយដែរបើអ្នកមិនដឹងពីរបៀបចាយលុយឲ្យមានប្រសិទ្ធភាព។ ការចាយលុយឲ្យមានប្រសិទ្ធភាពគឺធ្វើម៉េចចាយលុយឲ្យចំណេញ។ ឧទាហរណ៍ចាយលុយដើម្បីបង្កើតប្រាក់ចំណូលនោះទើបគេហៅថាចាយលុយមានប្រសិទ្ធភាព។

 

សន្សំលុយ៖ រកលុយបានមិនសំខាន់តែអ្វីដែលសំខាន់គឺចេះចាត់ចែងសន្សំឲ្យសល់។ មិនថាអ្នករកលុយបានច្រើនប៉ុនណានោះទេបើអ្នកមិនមានទម្លាប់សន្សំទេនោះរកបានច្រើនប៉ុនណាក៏មិនសល់។ ក្បួនសន្សំដ៏មានប្រសិទ្ធភាពគឺដកសន្សំមុនចំណាយ។ បើអ្នកមិនទាន់មានទម្លាប់សន្សំទេនោះអាចចាប់ផ្ដើមសន្សំ១០%នៃចំណូលរបស់អ្នកប្រចាំខែបាន។

រក្សាលុយ៖ បន្ទាប់ពីរកលុយ សន្សំលុយហើយនោះដើម្បីឲ្យលុយរបស់អ្នកនៅគង់វង្សជាមួយអ្នកជារៀងរហូត អ្នកត្រូវចេះរក្សាលុយ។ វិធីសាស្រ្តក្នុងការរក្សាលុយគឺកុំឲ្យគេខ្ចីផ្ដេសផ្ដាស កុំចេះតែវិនិយោគដោយគ្មានចំណេះដឹង។ ហើយបើអាចគឺអាចវិនិយោគលើធានារ៉ាប់រងខ្លះ។

វិនិយោគលុយ៖ នេះគឺជាវិធីសាស្រ្តមួយដែលជួយឲ្យលុយរបស់អ្នកកើនឡើងកើតជាកូនពូនជាចៅ។ ពេលរកលុយបានអ្នកអាចយកទៅវិនិយោគ។ ការវិនិយោគមានច្រើនដូចជា វិនិយោគលើចំណេះដឹងជំនាញដើម្បីបង្កើនឥទ្ធិពលឲ្យអ្នករកលុយបានកាន់តែច្រើន។ វិនិយោគក្នុងអាជីវកម្ម វិនិយោគអចលនទ្រព្យ វិនិយោគលើផ្សារហ៊ុននិងវិនិយោគផ្សេងៗទៀតជាច្រើន។ សំខាន់ត្រូវវិនិយោគទៅលើអ្វីដែលអ្នកមានចំណេះដឹងទើបអាចកាត់បន្ថយហានិភ័យហើយបានផលចំណេញ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia