វេរឆ្លងធនាគារតាម KHQR លុយកាត់ចេញពីកុងយើងតែមិនឃើញចូលកុងមួយទៀតតើគួរធ្វើបែបណា?
Toeuy HongJANUARY 18 20237 K views

 បច្ចុប្បន្នការវេរលុយឆ្លងពីធនាគារមួយទៅធនាគារមួយមានភាពងាយស្រួលនិងមិនអស់ថ្លៃសេវាឡើយព្រោះយើងអាចវេរឆ្លងរវាងធនាគារមួយទៅមួយទៀតតាមរយៈ KHQR ក្នុងApp របស់ធនាគារនីមួយៗ។ យ៉ាងណាមិញ បើទោះបីជាការវេរមានភាពងាយស្រួលក៏ដោយ តែពេលខ្លះបងប្អូនយើងវេរឆ្លងធនាគារជួបបញ្ហាមួយគឺពេលវេរលុយបានកាត់ចេញពីកុងធនាគារហើយ តែមិនឃើញលោតចូលទៅក្នុងកុងធនាគារមួយទៀត។

ចុះបើបងប្អូនជួបករណនីដូចបានរៀបរាប់ខាងលើ តើយើងគួរទាក់ទងទៅខាងណាដើម្បីទទួលបានដំណោះស្រាយ?

ក្នុងករណីបងប្អូនវេរលុយឆ្លងធនាគារតាមKHQR ដោយលុយត្រូវបានកាត់ចេញពីកុងធនាគារ តែមិនឃើញលោតចូលកុងធនាគារដែលយើងត្រូវវេរចូល បងប្អូនអាចទាក់ទងទៅខាងធនាគារដែលបងប្អូនបានវេរលុយចេញ។ ត្រង់នេះ ឧទាហរណ៍ថាបងប្អូនវេរពី ABA ទៅអេស៊ីលីដាតាម KHQR តែមិនឃើញលុយចូលកុង អេស៊ីលីដា បងប្អូនអាចទាក់ទងទៅធនាគារ ABA ដើម្បីឲ្យពួកគាត់ជួយពិនិត្រប្រតិបត្តិការជូន នេះបើយោងតាមការលើកឡើងរបស់ក្រុមការងារបាកគង។

គួរបញ្ជាក់ផងដែរកម្មវិធី KHQR គឺជាផ្នែករបស់ប្រព័ន្ធបាគងដែលជាកម្មវិធីវេរលុយឆ្លងធនាគារនិងទូទាត់ឆ្លងធនាគារដោយមិនគិតថ្លៃសេវាឡើយសម្រាប់ប្រតិបត្តិការ៥០០ដុល្លារចុះក្រោមហើយវេរម្ដងត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia