ជើងខ្លាំងលក់ Online ពីររូបបង្ហើបក្បួនផុសលក់លើ Tik Tok ៤ក្បាច់ មានអ្នកមើលច្រើន លក់ដាច់ខ្លាំង
នារី AUTOSEPTEMBER 25 2023539 views

ក្នុងយុគសម័យបច្ចេកវិទ្យានេះ មនុស្សហាក់ដូចជារស់នៅជាមួយអ៊ីនធឺណិតច្រើនជាងការជួបមុខ និយាយគ្នាផ្ទាល់ មិនថាការពិភាក្សា ការងារ ការសិក្សា ជជែកគ្នាកម្សាន្តនោះទេ សុទ្ធតែពឹងផ្អែកលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទន្ទឹមជាមួយភាពជឿនលឿននិងរីកចម្រើននេះផងដែរ វាក៏ជាឱកាសដ៏ល្អមួយសម្រាប់ប្រិយមិត្តដែលមានបំណងចង់រកស៊ី ហើយចង់ផ្សាព្វផ្សាយលើផ្លេតហ្វមមួយនេះ។​

ថ្លែងប្រាប់ក្រុមការងារ​ Business Cambodia លោក ប្រាជ្ញ សឹង្ហជាលី ម្ចាស់ហាងលក់រុក្ខជាតិ Repot Derm និងកញ្ញា អឿន ច័ន្ទរច្ចនា ស្ថាបនិក រច្ចនា ផ្កាក្រដាស បានបង្ហើបគន្លឹះសំខាន់ៗចំនួន៥ ផុសទៅមានអ្នកមើល និងចាប់អារម្មណ៍ច្រើន ខណៈវីឌីអូខ្លះរបស់អ្នកទាំងពីរ អាចទាញអ្នកមើលរហូតដល់ទៅ២០ ៣០ខេនាក់ទស្សនាឯណោះ។ ដោយគន្លឹះសំខាន់ៗក្នុងនោះរួមមានដូចជា៖

១. មិនផ្លូវការពេក៖ ត្រង់ចំណុចកញ្ញារច្ចនា បានលើកឡើងថា មែនទែនទៅតាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់​កញ្ញាផ្ទាល់ កញ្ញាសង្កេតឃើញថាប្រសិនបើកញ្ញា សរសេរខេបសិនផ្លូវការពេកមិនសូវមានអ្នកចាប់អារម្មណ៍ទេ ព្រោះអាចធ្វើឱ្យភ្ញៀវធុញ ដូច្នេះហើយកញ្ញាបានផុសជាលក្ខណៈដូចមិត្តភ័ក្រ្តអញ្ចឹង មានលេងសើចខ្លះ មានចែករំលែកចំណេះដឹងខ្លះ និងមានពិភាក្សាខ្លះ។

 មូលហេតុដែលការបង្ហោះបែបនេះមានអ្នកចាប់អារម្មណ៍ខ្លាំងព្រោះ អតិថិជនមានអារម្មណ៍ថាស្និតស្នាលជាងមុន។ ជាក់ស្តែងដូចការផុសរបស់កញ្ញាអញ្ចឹង ភ្ញៀវខំមិនលេងសើចមកវិញ ដែលធ្វើចំណងរបស់យើងនឹងភ្ញៀវកាន់តែជាប់បានល្អ ពោលភ្ញៀវមិនងាយទៅណាចោលយើងឡើយ។

២. ចេះចែករំលែក៖ កញ្ញាបានបន្ថែមទៀតថា មែនទែនប្រព័ន្ឋបណ្តាញសង្គម ដូចជា TikTok និងFacebook គឺចូលចិត្តណាស់អ្នកបង្រៀនជាងអ្នកលក់ ដូច្នេះហើយទើបកញ្ញា ព្យាយាមបង្រៀនបត់ផ្កា ដោយចែករំលែកពីរបៀបជ្រើសរើសក្រដាស និងរបៀបតុបតែងផ្ការ និងផ្សេងៗទៀត ដែលជាហេតុធ្វើឱ្យប្រព័ន្ឋផ្សាព្វផ្សាយសង្គមកាន់តែជួយរុញអ្នកមើលកាន់តែច្រើនបន្ថែមទៀត។

ហើយលើសពីនេះអត្ថប្រយោជន៍ដែលយើងទទួលបានក្រៅពីឡៃហើយ ខំមិនហើយនិងស៊ែរនោះទេ ពោលកញ្ញាអាចយកបានទំនុកចិត្តពីអតិថិជន ព្រោះភ្ញៀវអាចមើលឃើញសង្វាក់នៃការធ្វើរបស់កញ្ញាផ្ទាស់ ហើយថែមទាំងដឹងថាទំនិញណាកញ្ញាមានលក់ថែមទៀត។

៣. លក់បែបនិទានរឿង ៖ ជាមួយគ្នានេះដែរលោក ប្រាជ្ញ សឹង្ហជាលី បានលើកឡើងថាចំពោះការបង្ហោះលើ Tik Tok នេះដែរលោកមិនផ្តោតទៅលើការលក់ផ្ទាល់តែម្តងទេ ពោលគឺលោកប្រើ Content ការណែនាំ ការពន្យល់ពីផ្កា ឬបែបនិទានរឿងលើកទឹកចិត្ត ការជួបប្រទះរឿងជាមួយអតិថិជនផ្សេងៗ ប៉ុន្តែគ្រប់រឿងទាំងនោះសុទ្ធតែផ្សារភ្ជាប់នឹង (ផលិតផល) ការដាំដុះ ជាមួយនឹងធម្មជាតិ។ ដោយការធ្វើបែបនេះលោកមិនថែមទាំងធ្វើឱ្យអតិថិជនយល់ពីធម្មជាតិនោះទេ លោកថែមទាំងឱ្យអ្នកមើលមានទំនាក់ទំនងជាធម្មជាតិថែមទៀត។

៤. Media Profile ល្អ៖ ត្រង់ចំណុចនេះលោកបានលើកឡើងថា ដើម្បីឱ្យអតិថិជនជឿទុកចិត្ត ឬព្រមទិញយើងបាន លុះត្រាតែយើងប្រវិត្តនៃការលក់ល្អដូចគ្នា ព្រោះថាប្រសិនបើ Media Profile យើងមិនល្អនោះទេ នៅពេលដែលអតិថិជនចូលទៅ Review ឃើញមានខំមិនល្អនៅលើផុសរបស់យើង នោះអតិថិជនក៏មិនហ៊ានទិញយើងដែរ។

ត្រឡប់មកវិញប្រសិនបើប្រិយមិត្តចង់បានការទុកចិត្តពីអតិថិជន លុះត្រាតែយើងមានបទពិសោធន៍ល្អជាមួយអតិថិជនដូចគ្នា។ ជាក់ស្តែងអ្នកត្រូវតែមានភាពរស្មោះត្រង់ជាមួយអតិថិជនរបស់អ្នក ល្អថាល្អ​ មិនល្អថាមិនល្អ មិនកើត ថាមិនកើត ​ប្រើភាសារពីរោះ អាចដោះស្រាយបញ្ហាអតិថិជនបាន ហើយការផ្តល់ឱ្យភ្ញៀវត្រូវតែល្អដូចថា មិនមែនបង្ហាញល្អ តែពេលដាក់ឱ្យផ្សេងនោះទេ។​​

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia