ចាប់តាំងពីឆ្នាំ២០២២មក ពេលសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនចាប់ផ្ដើមធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកហើយប្រទេសកម្ពុជាយើងក៏ប៉ះពាល់ផងដែរពោលគឺប្រជាជនខ្មែររកស៊ី លក់ដូររកចំណូលអត់បានដូចមិន បាត់ចំណូលដែលធ្វើឲ្យពួកគាត់មិនអាចមានលទ្ធភាពបង់សងធនាគារ។
ការមិនមានលទ្ធភាពបង់សងធនាគារទាន់ពេលវេលាធ្វើឲ្យប៉ះពាល់ដល់ប្រវត្តិសងត្រលបរបស់ពួកគាត់នៅក្នុងប្រព័ន្ធCBC ហើយកាលណាប្រវត្តិសងត្រលបក្នុងប្រព័ន្ធCBCមិនល្អធ្វើឲ្យពួកគាត់ពិបាកក្នុងការខ្ចីលុយធនាគារពេលក្រោយឬខ្ចីលុយធនាគារលែងបានដូចមុនតែម្ដង។
ចុះបើប្រវត្តិបង់សងត្រលបអ្នកមិនល្អធ្វើឲ្យអ្នកខ្ចីលុយធនាគារលែងបាន តើអ្នកត្រូវធ្វើដូចម្ដេចដើម្បីស្ដារប្រវត្តិសងត្រលបក្នុងប្រព័ន្ធCBC ឲ្យល្អឡើងវិញដើម្បីអាចខ្ចីលុយធនាគារឡើងវិញបាន?
ជាដំណោះស្រាយ អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃ CBC បានបង្ហើបថានៅក្នុងករណីបង់សងយឺតយើងត្រូវកំណត់ឬរៀបចំកាលវិភាគបង់សងជាមួយធនាគារឲ្យបានល្អជាងមុន។ ត្រង់នេះបើអ្នកមានបញ្ហាបង់សង អ្នកអាចទៅពិភាក្សាជាមួយធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាដៃគូដើម្បីជជែកគ្នារកដំណោះស្រាយវិធីសាស្រ្តបង់សងហើយបង់សងទៅតាមកាលវិភាគដែលបានកំណត។
លោកបានឲ្យដឹងទៀតថា បានលើកឡើងថាចំពោះប្រវិត្តដែលបង់សងមិនល្អឬបង់សងយឺតយ៉ាវ ប្រសិនយើងរៀបចំកាលវិភាគបង់សងទៅលើកម្ចីដែលធ្លាប់បង់សងយឺតយ៉ាវហើយធ្វើការបង់សងកម្ចីដែលធ្លាប់បង់យឺតយ៉ាវនោះឲ្យអស់ហើយបង់ឲ្យទៀតទាត់ នោះរយៈពេលណាមួយប្រវិត្តដែលអ្នកបង់សងមិនល្អឬដែលយើងនិយមហៅថា”ខូចCBC” នឹងត្រូវបានលុបចេញបញ្ជីដោយស្វ័យប្រវត្តិ។
ជាទូទៅវាអាចត្រូវការពេលប្រហែលពី២ទៅ៣ឆ្នាំនៅក្នុងការស្ដារប្រវិត្តបង់សងអ្នកឲ្យល្អឡើងវិញហើយអ្នកក៏លែងខូចឈ្មោះក្នុងប្រព័ន្ធCBC ទៀតហើយនិងអាចមានលទ្ធភាពខ្ចីលុយពីធនាគារបានជាធម្មតាវិញដូចដើម។
និយាយឲ្យងាយយល់ដើម្បីស្ដារកេរ្តិ៍ឈ្មោះសម្រាប់អ្នកមានប្រវិត្តបង់សងមិនល្អឲ្យមកប្រវិត្តល្អឡើងវិញដើម្បីអាចមានលទ្ធភាពខ្ចីលុយធនាគារឡើងវិញនោះគឺចាប់ពីថ្ងៃនេះអ្នកតទៅអ្នកត្រូវព្យាយាមបង់សងកម្ចីឲ្យទាន់ពេលវេលា។ ត្រង់នេះទោះបីជាអ្នកធ្លាប់មានប្រវិត្តបង់សងមិនល្អកាលពី១ឆ្នាំ២ឆ្នាំមុនក្ដីឬ បង់សងយឺត៣០ឬ៩០ថ្ងៃក៏ដោយ ចាប់ពីថ្ងៃនេះអ្នកត្រូវចាប់ផ្ដើមបង់សងឲ្យទាន់ពេលវេលានោះមិនយូរមិនឆាប់កេរ្តិ៍ឈ្មោះនឹងល្អឡើងវិញ។
ជាទូទៅនៅក្នុងវិស័យធនាគារគេមើលពីប្រវតិ្តឥណទានយើងត្រឹមតែ២ទៅ៣ឆ្នាំចុងក្រោយប៉ុណ្ណោះដូច្នេះបើអ្នកចាប់ផ្ដើមបង់សងទៀតទាត់ទាន់ពេលវេលា ប្រហែល២ទៅ៣ឆ្នាំក្រោយប្រវត្តិបង់សងអ្នកនឹងល្អឡើងវិញ។
អ្វីដែលអ្នកត្រូវចាំនោះគឺពេលអ្នកត្រលប់មកបង់ធនាគារវិញនោះ ធនាគារតែងតែមើលពីទម្លាប់បង់សងរយៈពេល២៤ខែចុងក្រោយប៉ុនណោះ។ ត្រង់នេះបើរយៈពេល២៤ខែចុងក្រោយ អ្នកបានបង់សងយ៉ាងទៀតទាត់តាមពេលវេលាជារៀងរាល់ខែ នោះធនាគារចាត់ទុកអ្នកថាបានស្ដារប្រវិត្តឥណទានឲ្យល្អប្រសើរឡើងវិញ ហើយអ្នកក៏អាចនឹងមានឱកាសខ្ចីលុយឡើងវិញ៕


