នៅប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសតាំងពីមានសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ធ្វើឲ្យប៉ះពាល់ដល់ការរកចំណូលរបស់មនុស្សជាច្រើន ពោលគឺអ្នកខ្លះបាត់ចំណូល អ្នកខ្លះរកចំណូលែងបានដូចមុន ធ្វើឲ្យប៉ះពាល់ដល់ការបង់សងប្រចាំខែទៅកាន់ធនាគារ ហើយអ្នកខ្លះរកលុយបង់ធនាការលែងបាន។
ចំពោះការបង់សងទៅធនាគារ ប្រសិនបើអ្នកបង់សងយឺតនឹងធ្វើឲ្យប៉ះពាល់ប្រវត្តិឥណទានហើយបើបង់យឺតរាប់ខែចូលឆ្នាំ នោះប្រវិត្តឥណទានអ្នកមិនល្អដែលធ្វើឲ្យអ្នកពិបាកខ្ចីលុយធនាគារឬខ្ចីលុយធនាគារលែងបានតែម្ដង។ ចំណែកអ្នកខ្លះទៀត លែងបង់សងធនាគាររហូតឈ្មោះពួកគាត់ត្រូវចេញលុបពីប្រព័ន្ធCBCតែម្ដង។
ចុះប្រសិនបើឈ្មោះរបស់អ្នកត្រូវបានលុបចេញពីប្រព័ន្ធដោយសារតែមិនបានបង់ធនាគារ តើអ្នកលែងខ្ចីធនាគារបានជារៀងរហូតឬយ៉ាងណា?
តាមពិតទៅប្រសិនបើអស់លទ្ធភាពបង់សងធនាគារហើយបោះបង់ចោលការបង់សងទៅធនាគារនោះ ក្នុងរយៈពេលខ្ទង់៣ឆ្នាំឈ្មោះរបស់អ្នកនឹងត្រូវបានលុបចេញពីបញ្ជីក្នុងប្រព័ន្ធCBC ដោយធនាគារចាត់ទុកកម្ចីរបស់អ្នកថាជាកម្ចីខូចឬកម្ចីលែងដំណើរការ។
ចំពោះការលុបឈ្មោះចេញពីបញ្ជីនៃប្រព័ន្ធCBC នេះមិនមែនមានន័យថាអ្នករួចខ្លួនពីការបង់សងធនាគារ ហើយអាចមកខ្ចីលុយធនាគារសាថ្មីបានធម្មតានោះទេ តែផ្ទុយទៅវិញអ្នកខូចប្រវត្តិឥណទានធ្ងន់ធ្ងរណាស់។
យ៉ាងណាមិញប្រសិនបើឈ្មោះអ្នកត្រូវបានលុយចេញពីបញ្ជីនៃប្រព័ន្ធCBC មិនមែនមានន័យថាអ្នកលែងខ្ចីធនាគារបានជារៀងរហូតនោះទេ ពោលគឺអ្នកអាចមានឱកាសខ្ចីលុយធនាគារពេលក្រោយទៀតបាន។
ត្រង់នេះអ្វីដែលអ្នកត្រូវធ្វើដើម្បីឲ្យអ្នកអាចមានឱកាសខ្ចីលុយធនាគារឡើងវិញបានគឺអ្នកត្រូវត្រលបទៅបង់សងកម្ចីដែលអ្នកបានជំពាក់ធនាគារទាំងប៉ុន្មានឲ្យអស់ដាច់ស្រេច ដោយព្យាយាមបង់ឲ្យទៀតទាត់ទៅតាមពេលវេលាកំណត់ជាក់លាក់ដែលបានព្រមព្រៀងជាមួយធនាគារ។
បន្ទាប់ពីអ្នកត្រលប់មកបង់សងទៅធនាគារឲ្យបានទៀតទាត់តាមកាលកំណត់នៅប្រវត្តិឥណទានរបស់អ្នកនឹងចាប់ផ្ដើមមានភាពល្អប្រសើរបន្តិចម្ដងៗដែលនេះមានន័យថាអ្នកបានចាប់ផ្ដើមស្ដារកេរ្តិ៍ឈ្មោះអ្នកឡើងវិញ។ ហើយបើអ្នកបង់សងទៀតទាត់នោះបន្ទាប់ពី៣ឆ្នាំ ប្រវត្តិឥណទានមិនល្អរបស់អ្នកត្រូវបានលុបចេញពីប្រវត្តិឥណទានក្នុងCBC ហើយអ្នកអាចនឹងមានឱកាសក្នុងការខ្ចីលុយធនាគារឡើងវិញ។
អ្វីដែលអ្នកត្រូវចាំនោះគឺពេលអ្នកត្រលប់មកបង់ធនាគារវិញនោះ ធនាគារតែងតែមើលពីទម្លាប់បង់សងរយៈពេល២៤ខែចុងក្រោយប៉ុនណោះ។ ត្រង់នេះបើរយៈពេល២៤ខែចុងក្រោយ អ្នកបានបង់សងយ៉ាងទៀតទាត់តាមពេលវេលាជារៀងរាល់ខែ នោះធនាគារចាត់ទុកអ្នកថាបានស្ដារប្រវិត្តឥណទានឲ្យល្អប្រសើរឡើងវិញ ហើយអ្នកក៏អាចនឹងមានឱកាសខ្ចីលុយឡើងវិញ។
សម្រាប់ការត្រលប់មកបង់សងដើម្បីស្ដារប្រវត្ថិឥណទានអ្នកឲ្យល្អ បើអ្នកចង់ដឹងកាន់តែច្បាស់អ្នកអាចសាកសួរបុគ្គលិកធនាគារដែលអ្នកបានខ្ចីដែលជាពិសេសមន្រ្តីឥណទាន់ដែលធ្វើការជាមួយអ្នកលើការខ្ចីលុយនេះ៕


