រវល់ខ្លាំងតែចង់ចេះភាសា វិធីសាស្ត្រ ៥ នេះរៀនតាម Online អោយបានចេះលឿនត្រឹមរយ:ពេល៣ ខែប៉ុណ្ណោះ
Toeuy HongAUGUST 5 202695 views

ចង់ចេះភាសាទី២ ឬទី៣ ដើម្បីអភិវឌ្ឍខ្លួន និងដំឡើងប្រាក់ខែ ប៉ុន្តែជួបបញ្ហា គ្មានពេល មែនទេ? ការពិតទៅ ការរៀនភាសាមិនទាមទារឱ្យយើងអង្គុយក្នុងថ្នាក់រាប់ម៉ោងទើបចេះនោះទេ។ ប្រសិនបើយើងចេះប្រើវិធីសាស្ត្រឆ្លាតវៃតាម Online យើងអាចនិយាយបានយ៉ាងរលូនត្រឹមតែ ៣ ខែ ប៉ុណ្ណោះ ដោយចំណាយពេលតិចហើយមានប្រសិទ្ទិភាព។

ចំណុចខាងក្រោមនេះជា ៥ តិចនិច សម្រាប់អ្នករវល់ខ្លាំងគួរអនុវត្ត៖

១. រៀនបន្តិចម្តងៗ តែធ្វើវាជារៀងរាល់ថ្ងៃ

កុំបង្ខំខ្លួនឯងឱ្យអង្គុយរៀន ២-៣ ម៉ោងនៅចុងសប្តាហ៍ ព្រោះវានាំឱ្យធុញ និងងាយភ្លេចទៅវិញទេ។ ជំនួសមកវិញ គួរចំណាយពេលត្រឹម ១៥ ទៅ ២០ នាទីជារៀងរាល់ថ្ងៃ ពេលញ៉ាំកាហ្វេព្រឹក ឬមុនគេ។ ការធ្វើបែបនេះអោយទៀងទាត់ វាជួយឱ្យខួរក្បាលចាំបានល្អ និងមានភាពស៊ាំបានលឿនជាងមុន។

២. ប្តូររបស់ប្រើប្រាស់ឱ្យទៅជាភាសាថ្មី

អ្នកមិនបាច់ចំណាយពេលបន្ថែមលើសពីកាលវិភាគប្រចាំថ្ងៃនោះទេ៖

·       ប្តូរភាសានៅលើទូរស័ព្ទដៃ ឬ Social Media មកជាភាសាដែលកំពុងរៀនដូចជាភាសាអង់គ្លេស ឬ​ ចិនជាដើម។

·       ស្តាប់ Podcast, ចម្រៀង ឬមើលវីដេអូខ្លីៗជាភាសាដែលអ្នកកំពុងរៀន ដូចជាពេលកំពុងធ្វើដំណើរ ធ្វើម្ហូប ឬហាត់ប្រាណជាដើម។

·       ការស្តាប់ចម្រៀង និងមើលរឿងរាល់ថ្ងៃ  វានឹងធ្វើឱ្យត្រចៀកយើងស៊ាំ និងចេះពាក្យដោយស្វ័យប្រវត្តិតែម្តង។

 

 

 

៣. ផ្តោតលើពាក្យដែលប្រើប្រាស់ញឹកញាប់

កុំទាន់អាលទន្ទេញពាក្យពិបាកៗ ឬវេយ្យាករណ៍ស្មុគស្មាញពេកអី។ នៅក្នុងជីវិតប្រចាំថ្ងៃ មនុស្សយើងជាទូទៅមនុស្សប្រើពាក្យគ្រិះតែ ៥០០ ទៅ ១,០០០ ពាក្យ តែប៉ុណ្ណោះ។  បើយើងរៀនពាក្យ និង ឃ្លាសន្ទនាសំខាន់ៗទាំងនេះមុន យើងនឹងអាចនិយាយ និងយល់ការសន្ទនាទូទៅបានរហូតដល់ ៨០% រួចស្រេចទៅហើយ។

៤. ប្រើប្រាស់ AI និង Apps ធ្វើជាដៃគូសន្ទនា

ទូរស័ព្ទដៃគឺជាថ្នាក់រៀនដ៏ល្អបំផុត៖

·       ប្រើប្រាស់ Apps ដូចជា Duolingo Memrise ដើម្បីរៀនពាក្យ និងកែសំឡេង។

·       ប្រើប្រាស់ AI ដូចជា ChatGPT ធ្វើជាដៃគូនិយាយឆ្លើយឆ្លង។ យើងអាចនិយាយ ឬសរសេរជាមួយ AI បានគ្រប់ពេល ២៤ ម៉ោង ដោយមិនបាច់អៀន ឬខ្លាចខុសឡើយ។

៥. រៀនបានអ្វី យកទៅប្រើភ្លាម

វិធីរៀនដែលលឿនបំផុត គឺការ «យកទៅប្រើ»។ ឱ្យតែរៀនបានពាក្យ ឬប្រយោគថ្មី ៣-៥ ឃ្លា ត្រូវព្យាយាមយកវាមកនិយាយ ឬសរសេរកំណត់ត្រាភ្លាមៗ។

·       ខែទី ១៖ ចេះពាក្យគ្រឹះ ៥០០ ពាក្យ និងប្រយោគសាមញ្ញ។

·       ខែទី ២៖ អាចស្តាប់យល់ច្រើន និងចាប់ផ្តើមសន្ទនាប្រយោគខ្លីៗ។

·       ខែទី ៣៖ អាចនិយាយប្រាស្រ័យទាក់ទងរឿងរ៉ាវប្រចាំថ្ងៃបានដោយជឿជាក់។

ការរៀនភាសាឱ្យចេះលឿន មិនមែនទាមទារ «ពេលច្រើន» នោះទេ ប៉ុន្តែទាមទារ «ភាពទៀងទាត់ និងវិធីសាស្ត្រត្រូវ»។ ចាប់ផ្តើមត្រឹម ១៥ នាទីថ្ងៃនេះ អ្នកនឹងភ្ញាក់ផ្អើលពីសមត្ថភាពខ្លួនឯងក្នុងរយៈពេល ៣ ខែខាងមុខ!

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia