ក្នុងពេលបច្ចុប្បន្ន ទីផ្សារមាសអន្តរជាតិកំពុងមានការកើនឡើងយ៉ាងខ្លាំងជាប់ៗគ្នាជាបន្តបន្ទាប់។ ជាក់ស្ដែងហាងឆេងមាសធំៗដូចជា Chow Tai Fook (ចិន), Cartier (បារាំង), Tiffany & Co (អាមេរិក), និង PANDORA (ដាណឺម៉ាក) កំពុងឈរលើកំពូលទីផ្សារគ្រឿងអលង្ការមាស ខណៈដែលតម្លៃមាសពិភពលោកបានកើនឡើងសម្រាប់រយៈពេលច្រើនឆ្នាំចុងក្រោយនេះ។
បញ្ហាប្រឈមសេដ្ឋកិច្ច (inflation) និងការធ្លាក់តម្លៃរូបិយបណ្ណ ( USD ) ភាពស្មុគស្មាញនៃភូមិសាស្រ្ដនយោបាយ ( សង្គ្រាម ) ការកើនឡើងនៃការរក្សាទុកទ្រព្យសម្បត្តិបែបសុវត្ថិភាព (hard assets) បានជំរុញឱ្យមានការកើនឡើងនៃតម្រូវការសម្រាប់ទ្រព្យសម្បត្តិដែលមានសុវត្ថិភាពដូចជាមាស។ ជាលទ្ធផល អ្នកលក់រាយមាសកំពុងផ្លាស់ប្តូរខ្លួនឯងទៅជាសហគ្រាសទំនើប ។
សព្វថ្ងៃនេះ ហាងមាសអន្តរជាតិ និងអ្នកលក់គ្រឿងអលង្ការជាសកល បានយកលោហៈធាតុមាស ជា Safe Haven សម្រាប់ការវិនិយោគប្រកបដោយសុវត្ថិភាព ជាពិសេសសម្រាប់អ្នកដែលកំពុងស្វែងរកការការពារហានិភ័យ ឬប្រាក់ចំណេញពីមាសតាមរយៈយុទ្ធសាស្រ្តផ្សេងៗ។ ជំនួសនឹងការវិនិយោគក្នុងពេលបច្ចុប្បន្នឥឡូវនេះ តម្លៃហាងឆេងមាសកំពុងស្ថាបនាខ្លួនឡើងជាអាជីវកម្មទំនើប ជាមួយនឹងការសម្លឹងឃើញពីឱកាសរបស់អ្នកវិនិយោគទូទាំងពិភពលោក។
បើយោងតាមប្រសាសន៍របស់លោក សុខ ហេង នាយកអភិវឌ្ឍន៍ធុរៈកិច្ច នៃក្រុមហ៊ុន Gold Financial Global Investment CO,.Ltd បានលើកថា តម្លៃមាសនាពេលបច្ចុប្បន្ននេះកំពុងរងនូវឥទ្ធិពលនៃការធ្លាក់ចុះរបស់ប្រាក់ដុល្លារ បញ្ហាសង្រ្គាមពាណិជ្ជកម្ម ការកើតឡើងនៃសង្គ្រាមយោធានៅបណ្តាលប្រទេសមហាអំណាចមួយចំនួន និងការទម្លាក់ចំណាត់ថ្នាក់ឥណទានពីស្ថាប័ន Moody’s មកលើប្រាក់ដុល្លារអាមេរិក ពីកម្រិត Aaa មកនៅ Aa1 វិញ បានធ្វើឲ្យតម្លៃមាសមានការស្ទុះងើបឡើងមកវិញ បន្ទាប់ពីបានធ្លាក់ចុះរយៈពេលពីសប្តាហ៍កន្លងមក។ លោកបានមើលឃើញពីឱកាសវិនិយោគរយៈពេលវែង ដោយធ្វើការទិញទៅលើតម្លៃហាងឆេងមាស។
ការវិនិយោគតម្លៃមាសនៅលើទីផ្សារឧបករណ៍និស្សន្ទ តាមរយៈប្រព័ន្ធ digital gold ( Foreign Exchange ) ដែលមានវេទិកាជាច្រើនសម្បូរបែប ហើយអនុញ្ញាតឲ្យអ្នកទិញលក់មាសដោយភាពលឿនរហ័ស និងទំនើប។ នឹងផ្តល់ឱកាសដល់អ្នកវិនិយោគទាំងថ្មីនិងចាស់ ដែលមានទុនតិចឬទុនធំ អាចចាប់ផ្តើមដោយការទិញមាសតិចតួច ឬការទិញទុករយៈពេលវែងក្នុងការបង្កើតទ្រព្យសម្បត្តិអនាគត។
សម្រាប់បងប្អូនដែលចង់ចាប់ឱកាសវិនិយោគលើហាងឆេងមាសដើម្បីរកចំណូលបន្ថែម ដោយមានអ្នកជំនាញជួយប្រឹក្សាច្បាស់លាស់ អាចតាមដានផេក Gold Financial Global Investment ហើយបើចង់កាន់តែច្បាស់អាចទាក់ទងទៅតេឡេក្រាម https://t.me/Tedd_LIU


