មិនមែនចំណូលដកចំណាយឃើញចំណេញទេ! អ្នកជំនាញប្រាប់រូបមន្ត អ្នករកស៊ីគួរប្រើ បើចង់ឃើញប្រាក់ចំណេញកាន់តែច្រើន
Toeuy HongJUNE 18 2026237 views

ជាទូទៅ ពេលអ្នករកស៊ី ចង់ដឹងពីប្រាក់ចំណេញ ក្នុងមួយខែៗថា ពួកគាត់ពួកគាត់ចំណេញឬខាត ហើយបើចំណេញតើចំណេញប៉ុន្មាន ពួកគាត់ តែងតែប្រើរូបមន្តប្រពៃណី គឺយកប្រាក់ចំណូលសរុបដកនឹងចំណាយសរុប ហើយឃើញសល់ប៉ុន្មានជាប្រាក់ចំណេញ។  យ៉ាងណាមិញ ការប្រើរូបមន្តចំណូលដកចំណាយស្មើនឹងចំណេញ នេះបញ្ហាត្រង់ណា ទោះរកចំណូលបានច្រើន ក៏មិនឃើញចំណេញច្រើនដែរ ខណៈអាជីវកម្មខ្លះ ចំណាយកាន់តែ ច្រើនពេល រកចំណូលបានច្រើន។ 

 

ជុំវិញអាជីវកម្មរកប្រាក់ចំណូលបានច្រើន តែមិនឃើញប្រាក់ចំណេញឬបានចំណេញតិច លោក សាន ឫទ្ធី ស្ថាបនិក Cambodia Accounting Club – CAC បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយ Business Cambodia ថាតាមអ្វីដែលលោក បានអនុវត្តក្នុងអាជីវកម្មក៏ដូចជាបង្រៀនម្ចាស់អាជីវកម្មជាច្រើន គឺលោកប្រើរូបមន្តផ្ទុយអ្វី ដែលបានរៀបរាប់ខាងលើ ដោយរូបមន្តលោកប្រើនោះគឺ” ចំ​ណូលដកចំណេញស្មើនឹងចំណាយ” ( ចំណូល - ចំណេញ = ចំណាយ)

 Robs

លោក សាន ឫទ្ធី ថារូបមន្ត” ចំណូល - ចំណេញ = ចំណាយ” គឺរូបមន្តមួយដ៏មានឥទ្ធិពល ដែលជួយឲ្យម្ចាស់អាជីវកម្ម អ្នករកស៊ីអាចឃើញប្រាក់ចំណេញច្រើនជាងមុន ប្រសិនបើពួកគាត់អាចអនុវត្តតាមរូបមន្តនេះឲ្យបានល្អ ព្រោះរូបមន្តនេះ ធ្វើឲ្យម្ចាស់អាជីវកម្មគិតលើប្រាក់ចំណេញមុន ពោលគឺកំណត់ ប្រាក់ចំណេញជាដាច់ខាតភ្លាមៗ នៅពេលដែល ទទួលបានចំណូល ចូលមកដោយមិនរងចាំអ៊ុតមើលនៅចុងខែឡើយ។

 J

របៀបអនុវត្តរូបមន្ត” ចំណូល - ចំណេញ = ចំណាយ” គឺងាយៗទេ។ ឧទាហរណ៍ បើអ្នកលក់ដូរបានចំណូល 10,000 ក្នុងមួយខែ ហើយ អ្នកកំណត់ថាអាជីវកម្មនេះ ត្រូវតែមានប្រាក់ចំណេញ ២០% (2,000ដុល្លារ)។ ភ្លាមៗពេលបានចំណូល$10,000 អ្នកត្រូវដក $2,000 ទៅទុកក្នុងកុងប្រាក់ចំណេញភ្លាម។ ដូច្នេះ អ្នកសល់លុយតែ 8,000ដុល្លារ សម្រាប់រត់ការ និងបង្ខំខ្លួនឯង ឲ្យគ្រប់គ្រងការចំណាយទាំងអស់ ក្នុងនៅក្នុងប្រតិបត្តិការ អាជីវកម្ម ដូចជាចំណាយថ្លៃដើមនិងចំណាយគ្រប់គ្រងទូទៅជាដើម។ ជាលទ្ធផល ម្ចាស់អាជីវកម្មនឹងសល់ប្រាក់ចំណេញ20% ដែល ស្មើនឹង 2,000ដុល្លារ

 

តាមពិតទៅរូបមន្ត” ចំណូល - ចំណេញ = ចំណាយ” គឺជារូបមន្តដ៏ប្រសិទ្ធភាព ដែលជួយឲ្យម្ចាស់អាជីវកម្ម សល់ប្រាក់ចំណេញតាមគោលដៅដែលខ្លួនបានកំណត់។ ដូច្នេះម្ចាស់អាជីវកម្ម មិនជួបបញ្ហាចំណូលច្រើនតែ រកប្រាក់ចំណេញមិនឃើញទៀតទេ។ ជាពិសេសរូបមន្តនេះគឺជួយបង្កើតវិន័យ ដល់ម្ចាស់អាជីវកម្ម ពោលគឺវិន័យកំណត់ ប្រាក់ចំណេញនិងបង្កើន ប្រាក់ចំណេញជាក់លាក់ ចៀសវាងជួបបញ្ហារកចំណូលបានច្រើន តែមិនឃើញប្រាក់ចំណេញ ឬជួបបញ្ហាលំហូរសាច់ប្រាក់ នៅក្នុងអាជីវកម្ម

 J2

ក្រៅពីរូបមន្ត” ចំណូល - ចំណេញ = ចំណាយ” លោក សាន ឫទ្ធី ក៏បានបង្ហើបពីរូបមន្តទៀតដែលជារូបមន្តសកលនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអាជីវកម្មគឺរូបមន្ត +1-2 ។ ត្រង់នេះដែរ តួលេខ +1 គឺមានន័យថាធ្វើម៉េចឲ្យចំណូលមានកំណើន។ ចំណែកតួលេខ -2គឺមានន័យថាដកចំណាយថ្លៃដើមនិងដកចំណាយគ្រប់គ្រងទូទៅនៅក្នុងអាជីវកម្ម។

 J3

ចំពោះរូបមន្ត +1-2 គឺម្ចាស់អាជីវកម្មអាចយកទៅអនុវត្តដើម្បីបង្កើនប្រាក់ចំណេញរបស់ខ្លួន។ ត្រងនេះដែរ អ្នកត្រូវមានទិន្នន័យពោលគឺទិន្នន័យនៃកម្រិតប្រាក់ចំណូល កម្រិតថ្លៃដើម និងកម្រិតចំណាយគ្រប់គ្រងទូទៅជាដើមក្នុងរយៈពេល៦ខែចុងក្រោយថាតើវាមានរូបរាងបែបណា។ បើមានទិន្នន័យទាំងនេះ អ្នកងាយស្រួលក្នុងការកាត់ចំណាយដើម្បីឃើញប្រាក់ចំណេញសល់ច្រើនជាងមុន។ 

 

ឧទាហរណ៍បើអ្នកមានទិន្នន័យពីប្រាក់ចំណូល ចំណាយថ្លៃដើមនិងចំណាយគ្រប់គ្រងទូទៅរយៈពេល៦ខែចុងក្រោយ នោះអ្នកនឹងដឹងថាប្រាក់ចំណូលប៉ុន្មានភាគរយ ចំណាយថ្លៃដើមប៉ុន្មានភាគរយនិងចំណាយគ្រប់គ្រងទៅទូប៉ុន្មានភាគរយ។

 

កាលណាអ្នកមានទិន្នន័យពីប្រាក់ចំណូល ចំណាយថ្លៃដើម និងចំណូាយគ្រប់គ្រងទូទៅហើយនោះ បើអ្នកមើលឃើញថាចំណាយថ្លៃដើមច្រើនពេកដែលធ្វើឲ្យអ្នករកចំណេញមិនឃើញឬចំណេញតិចពេក អ្នកអាចរកវិធីក្នុងការកាត់បន្ថយចំណាយថ្លៃដើម។  ឧទាហរណ៍បើចំណាយថ្លៃដើមយើងខ្ពស់ អ្នកអាចផ្លាស់ប្ដូរអ្នកផ្គត់ផ្គង់ឰ(Suppliers) ដែលមានតម្លៃធូរថ្លៃជាងមុន នោះវាជួយមួយផ្នែកធំក្នុងការកាត់ចំណាយថ្លៃដើមដែលធ្វើឲ្យអ្នកសល់ប្រាក់ចំណេញកាន់តែច្រើនជាងមុន

 

ទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអាជីវកម្មនេះដែរ សម្រាប់ម្ចាស់អាជីវកម្មដែលចង់ចេះពីរបៀបគ្រប់គ្រងមេគណនេយ្យនៅក្នុងអាជីវកម្មនិងគណនេយ្យករដែលចង់ក្លាយជាមេគណនេយ្យនៅក្នុងអាជីពការងារ នៅ Cambodia Accounting Club – CAC ក៏មានវគ្គបង្រៀនរៀងរាល់៣ខែម្ដងដែលបងប្អូនចាយពេលតិចហើយរៀនចេះនិងមានប្រសិទ្ធភាពខ្ពស់។ ចង់ដឹងលម្អិតពីវគ្គសិក្សានេះអាចទាក់ទងទៅផេក Cambodia Accounting Club – CAC ឬទាក់ទងទៅលេខទូរស័ព្ទ 012 401 909

J1

ក្រៅពីចែករំលែកទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអាជីវកម្ម លោកក៏បានបង្ហើបពីជំនាញសំខាន់ៗចំនួន៤ ហើយបើអ្នកចេះជំនាញទាំង៤នេះ ប្រាក់ខែឬចំណូលអ្នកអាចរកបានចាប់ពី៥ពាន់ដល់១ម៉ឺនដុល្លារ។ ជំនាញទាំង៤មានដូចខាងក្រោមនេះ៖

 

 

គេថា បើយើងចេះជំនាញអ្វីមួយច្បាស់ លុយនឹងរត់តាមហៅ។ ជាក់ស្ដែងនៅស្រុកខ្មែរយើង ទោះជាមនុស្សមួយចំនួន រអ៊ូថាប្រាក់ខែតិច ប៉ុន្ដែបើអ្នកបានសិក្សា ជំនាញចំណូលខ្ពស់ឲ្យបានច្បាស់លាស់ បូកជាមួយនឹងបិទពិសោធន៍ការងារ នៅក្នុងជំនាញទាំងនោះ នោះអ្នកនឹងអាចទទួលបាន ប្រាក់ខែខ្ពស់ជាមិនខាន។

 

ទាក់ទងនឹងប្រាក់ខែខ្ពស់នេះដែរ លោក សាន ឫទ្ធី ស្ថាបនិក Cambodia Accounting Club – CAC ថានៅស្រុកខ្មែរយើង បើអ្នកចេះជំនាញចំនួន៤ ខាងក្រោមនេះ អ្នកក៏អាចនឹងមានឱកាស បានប្រាក់ខែ ឬប្រាក់ចំណូលយ៉ាងតិច ពី៥ពាន់ដុល្លារទៅ ១ម៉ឺនដុល្លារ ក្នុងមួយខែ។

 

. ជំនាញគណនេយ្យ(Accounting)

ជំនាញ accounting នេះបើអ្នកធ្វើការនៅក្រុមហ៊ុនស្ដង់ការនិង មានមុខតំណែងខ្ពស់ផ្នែកaccounting នោះអ្នកនឹងបានប្រាក់ខែច្រើន។ ជាក់ស្ដែងបើអ្នកជាFinance Manager អាចបានប្រាក់ខែធម្យមចន្លោះពី២ពាន់ទៅ៥ពាន់ដុល្លារដែរ។

 

សម្រាប់ជំនាញគណនេយ្យ អ្នកអាចរៀនពីរបៀបកត់ត្រា និងគ្រប់គ្រងលុយ ហើយអ្វីដែលអ្នកគួររៀនមាន ដូចជា  financial statement( income statement), Balance sheet, cashflow management, bookkeeping, audit, taxation និងfinancial report ជាដើម។ លើសពីនេះ សម្រាប់អាជីពការងារនិងមុខតំណែងដែល អាចបានប្រាក់ខែច្រើន មានដូចជា Senior accountant, Finance manager, Audit managerនិង Chief Financial officer ជាដើម។

 

. ជំនាញហិរញ្ញវត្ថុ(Finance)

សម្រាប់ជំនាញហិរញ្ញវត្ថុ(Finance) អ្វីដែលអ្នកត្រូវធ្វើនិងរៀនគឺ រៀនពីរបៀបបង្កើននិងគ្រប់គ្រងលុយកាក់។ អ្វីដែលអ្នកគួររៀនដើម្បីមានឱកាសរកចំណូលពីជំនាញហិរញ្ញវត្ថុ(Finance) មានដូចជា ការវិភាគពីការវិនិយោគ ផ្សារភាគហ៊ុន corporate finance, ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងផលបត្រវិនិយោគជាដើម។

 

លើសពីនេះទៅទៀត អ្នកធ្វើការនៅក្នុងផ្នែកនេះតែងធ្វើមានដូចជា វិភាគ ពីការវិនិយោគ ការគៀរគរទុន( Raising capital, គ្រប់គ្រងហិរញ្ញវត្ថុ នៅក្នុងក្រុមហ៊ុន និងប្រឹក្សាអតិថិជន ពីការវិនិយោគជាដើម។ សម្រាប់អាជីពការងារក្នុងផ្នែកនេះ ដែលធ្វើឲ្យអ្នកបានប្រាក់ខែច្រើន មានមុខតំណែងដូចជា financial analyst, investment analyst, portfolio manager, investment banker និងfinance director ជាដើម។

 

. ធុរកិច្ច( Business)

សម្រាប់ជំនាញ Business គឺអ្វីដែលអ្នកត្រូវធ្វើគឺរៀនកសាងនិងគ្រប់គ្រស្ថានប័នឬក្រុមហ៊ុនជាដើម។ លើសពីនេះអ្វីដែលអ្នកត្រូវធ្វើពេលបំពេញការងារនៅក្នុងផ្នែក Business នេះមានដូចជា ការលក់ ទីផ្សារ ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ  សហគ្រិនភាព ប្រតិបត្តិការនិងការចរចាជាដើម។ អ្នកធ្វើការនៅក្នុងផ្នែកនេះគឺត្រូវធ្វើកិច្ចការមួយចំនួនដូចជា កសាងក្រុម គ្រប់គ្រងគម្រោង បង្កើនការលក់ ក៏ដូចជាចាប់ផ្ដើមនិងធ្វើឲ្យអាជីវកម្មរីកចម្រើនជាដើម។

 

សម្រាប់មុខតំណែងក្នុងផ្នែកនេះ ដែលអាចធ្វើឲ្យអ្នកបានប្រាក់ខែច្រើន មានដូចជា អ្នកដឹកនាំការអភិវឌ្ឍនអាជីវកម្ម Sale director, general manager, និង CEO ជាដើម។

 

. សេដ្ឋកិច្ច( Economy)

សម្រាប់ជំនាញនេះ អ្នកត្រូវរៀនរបៀបដែលសេដ្ឋកិច្ចនិងទីផ្សារដំណើរការ។ លើសនេះ អ្វីដែលត្រូវរៀនបន្ថែមដើម្បីមានឱកាសធ្វើការនៅក្នុងផ្នែកនេះ មានដូចជារៀនពី Microeconomics, macroeconomics, Monetary policy, inflation, economic development, data analysis និងស្ថិតិជាដើម។

 

បើអ្នកធ្វើការនៅក្នុងផ្នែកនេះកិច្ចការដែលអ្នកត្រូវធ្វើគឺមានដូចជា វិភាគពីទំនោរសេដ្ឋកិច្ច ព្យាករពីកំណើននិងអតិផរណា សិក្សាពីទីផ្សារ ប្រឹក្សារដ្ឋាភិបាលនិងក្រុមហ៊ុនផ្សេងៗ។ ចំពោះមុខតំណែងដែលអាចឲ្យអ្នកបានប្រាក់ខែខ្ពស់មានដូចជា អ្នកសេដ្ឋកិច្ច អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច អ្នកប្រឹក្សាផ្នែកគោលនយោបាយ អ្នករៀបចំយុទ្ធសាស្រ្តផ្នែកវិនិយោគជាដើម។

 

សូមបញ្ជាក់ផងដែរ មិនមែនទាន់តែចេះជំនាញទាំង៤ខាងលើទើប អ្នកអាចបានប្រាក់ខែឬប្រាក់ចំណូលច្រើននោះ ពោលគឺអ្នកអាចចេះជំនាញខាងតែពី១ទៅ២ក៏អាចបានប្រាក់ខែច្រើនដែរ។ មិនតែប៉ុណ្ណោះ បើអ្នកធ្វើការដែលមានមុខតំណែងខុសពីជំនាញខាងលើក៏មានឱកាសបានប្រាក់ខែខ្ពស់ដែរ ឲ្យតែអ្នកចេះជំនាញមួយចំនួន ដែលបានរៀបរាប់ខាងលើ។ ឧទាហរណ៍ បើអ្នកធ្វើការជាHR តែបើអ្នកចេះជំនាញ Finance និងBusiness អ្នកនឹងមានឱកាសបានប្រាក់ខែខ្ពស់ផងដែរ៕ 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia