ប្រយ័ត្នប៉ះក្លែងក្លាយ! មើលតែប៉ុន្មានចំណុចនេះ អ្នកលែងភ័យខ្លាចប៉ះក្រដាសប្រាក់ដុល្លារក្លែងក្លាយហើយ
Toeuy HongFEBRUARY 12 20231.2 K views

មានបងប្អូនយើងមិនតិចទេ ដែលធ្លាប់កាន់ក្រដាសប្រាក់១០០ដុល្លារអាមេរិក តែមិនទាន់ដឹងថាតើក្រដាសប្រាក់ដុល្លារក្លែងក្លាយនិងដុល្លារពិតប្រាកដគេសម្គាល់ដូចម្ដេច ខណៈក្រដាសប្រាក់ដុល្លារជាពិសេសក្រដាស១០០ដុល្លារមានជនខិលខូចបន្លំច្រើន។

ដើម្បីជាជំនួសសម្រាប់បងប្អូន ចៀសវាងប៉ះចំក្រដាស១០០ដុល្លារក្លែងក្លាយឬហៅម្យ៉ាងទៀតថាដុល្លារខ្មោចនោះ ថ្ងៃនេះ Business Cambodia សូមបង្ហាញបងប្អូនពីរបៀបមើលក្រដាសប្រាក់១០០ដុល្លារពិតប្រាកដ។

. មើលលើ Serial number

លេខserial number គឺបង្ហាញថាក្រដាស១០០ដុល្លារនោះជាស៊េរីក្រដាសប្រាក់បោះពុម្ពនៅឆ្នាំណា។ ជាក់ស្ដែងបើក្រដាស១០០ដុល្លារបោះពុម្ពចាប់ពីឆ្នាំ២០០៩មកដល់ច្ចុប្បន្នគឺSerial number គួរតែចាប់ផ្ដើមដោយអក្សរ J និងអក្សរL។ សូមមើលរូបខាងក្រោមនេះ។

Serial

. យកម្រាបដៃស្ទាប់លើស្មាតា១០០ដុល្លារ

 មកអ្នកទទួលបានក្រដាស១០០ដុល្លារពីអ្នកណាម្នាក់ អ្នកអាចយកម្រាបដៃស្ទាបលើកអាវឬស្នារបស់លោកតា១០០ដុល្លារ។ ពេលអ្នកស្ទាប់ អ្នកនឹងមានអារម្មណ៍ថាវាមានសភាពគ្រើមៗ ដែលនេះបញ្ជាក់ថាដុល្លារពិតប្រាកដ។

Shoulder

. រូបជួងនឹងប្ដូរពីពណ៌ទង់ដែងទៅបៃតង

 នៅខាងមុខក្រដាសប្រាក់ដែលមានរូបតាដុល្លារ អ្នកនឹងឃើញរូបជួងមួយដែលមានពណ៌ទង់ដែង។ ត្រង់នេះបើអ្នកយកក្រដាសប្រាក់មកកាន់ហើយផ្អៀងមើលឬមើលពំហៀង អ្នកនឹងឃើញរូបជួងនឹងប្ដូរពីពណ៌ទង់ដែងមកពណ៌បៃតង។ សូមមើលរូបខាងក្រោម។

Bell

. មើលចំណុចខៀវចំកណ្ដាលក្រដាសប្រាក់

  ចំណុចកណ្ដាលពណ៌ខៀវៗ បើអ្នកសង្កេតមើលនឹងឃើញថាវាចោះទម្លុះក្រដាសប្រាក់ពីលើមកក្រោម។ មិនតែប៉ុណ្ណោះត្រង់ចំណុចខៀវៗនេះក៏មានបង្កប់នូវលេខ១០០ជាច្រើន ហើយលេខ១០០នេះវានឹងធ្វើចលនា បើអ្នកយកក្រដាសប្រាក់មកធ្វើចលនាផ្អៀងចុះឡើងនោះលេខ១០០វានឹងធ្វើចលនាចុះឡើងដូចគ្នា។ សូមមើលរូបខាងក្រោម។

Water

. ស្រមោលតា១០០ដុល្លារ

 ពេលទទួលបានក្រដាសប្រាក់១០០ដុល្លារ អ្នកអាចយកមកកាន់ហើយដាក់ឲ្យត្រូវនឹងពន្លឺនោះអ្នកនឹងឃើញស្រមោលរូបតាដុល្លារដែលស្ថិតនៅផ្នែកខាងស្ដាំនៃក្រដាសប្រាក់ ដែលនេះគឺជាចំណុចស្គាល់មួយថាវាជាក្រដាសប្រាក់ពិតប្រាកដ។

Green

គួរបញ្ជាក់ផងដែរថា បើអ្នកជាអ្នករកស៊ី លក់ដូរដែលទទួលក្រដាសប្រាក់ច្រើនៗ អ្នកអាចប្រើម៉ាស៊ីនក្នុងការត្រួតពិនិត្យក្រដាសប្រាក់ដើម្បីចៀសវាងប៉ះចំក្រដាសប្រាក់ក្លែងក្លាយ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia