ឲ្យលុយគេខ្ចីហើយឥឡូវខ្វះខាតលុយខ្លួនឯង នេះជារបៀបទារលុយពីអ្នកខ្ចីឲ្យគេព្រមសងមកអ្នកវិញ
Toeuy HongFEBRUARY 12 20245.1 K views

 រឿងខ្ចីលុយតែងតែកើតមាននៅក្នុងការរស់នៅព្រោះមនុស្សរស់នៅពេលខ្លះខ្វះខាតលុយឬត្រូវការលុយបន្ទាន់ដូច្នេះក៏ពឹងពាក់អ្នកស្គាល់គ្នាសុំខ្ចីលុយគេដើម្បីបានលុយមកប្រើតាមតម្រូវការជាក់ស្ដែង។ យ៉ាងណាមិញចំពោះអ្នកឲ្យលុយគេខ្ចីគឺពួកគាត់ជួបបញ្ហមួយចំនួនដូចជាពិបាកទារលុយមកវិញហើយក៏ដឹងជាទាររបៀបណាទើបគេព្រមសងលុយ។

 

ទាក់ទងនឹងការទារលុយនេះដែរ លោក ម៉េង សុងហោរ ស្ថាបនិកផ្សារខ្មែរ បានចែករំលែកពីក្បួនទារលុយឲ្យគេព្រមសងលុយអ្នក។

 

. ហ៊ានចរចារវាងអ្នកខ្ចីនិងអ្នកឲ្យខ្ចី

នេះគឺជារឿងសំខាន់មួយដែលអ្នកគួរធ្វើនៅពេលអ្នកឲ្យអ្នកណាម្នាក់ខ្ចីលុយហើយដល់ពេលកំណត់ត្រូវសងតែអ្នកខ្ចីមិនបានសងតាមពេលកំណត់។ ជាដំណោះស្រាយល្អទាំងសងខាងគឺម្ចាស់លុយនិងអ្នកខ្ចីលុយគួរជួបចរចារកដំណោះស្រាយឈ្នះៗទាំងអស់គ្នា។

 

 ត្រង់នេះបើការខ្ចីលុយដល់ពេលកំណត់ប៉ុន្ដែអ្នកខ្ចីមិនទាន់មានលទ្ធភាពសងទាន់ពេលឬមិនមានលុយសងគ្រប់ ភាគីទាំង២អាចចរចាឲ្យអ្នកខ្ចីបង់សងតែប្រាក់ដើមសិនឬការប្រាក់សិនក៏បាន។ ការជួបចរចារកដំណោះស្រាយដោយសន្តិចវិធីគឺជាយុទ្ធសាស្រ្តឈ្នះៗទាំងសងខាងពោលគឺម្ចាស់លុយទោះមិនទាន់បានលុយមកវិញគ្រប់ចំនួន យ៉ាងហោចណាស់ក៏បានខ្លះៗយកមកប្រើប្រាស់តាមតម្រូវការដែរ។

 

ដោយឡែកបើម្ចាស់បំណុលនិងអ្នកខ្ចីមិនបានជួបចរចារកដំណោះស្រាយឬម្ចាស់បំណុលគំរាមគំហែកពេក កូនបំណុលអាចរត់បាត់មិនសង។ មួយវិញទៀតបើអ្នកខ្ចីមិនមានទំនួលខុសត្រូវគិតតែពីគេចវេសមិនព្រមសង ម្ចាស់លុយអាចនឹងប្រើផ្លូវច្បាប់ដែលធ្វើឲ្យរឿងកាន់តែធំ កាន់តែវែងឆ្ងាយថែមទៀត។

 

. ដាក់ការណាត់ឬពេលកំណត់ជាក់លាក់

ពេលខ្លះអ្នកឲ្យគេខ្ចីលុយស្រួលៗពេកដោយមិនបានកំណត់ពីពេលវេលាជាក់លាក់ក្នុងការសងត្រលប់មកវិញ។ ការមិនបានកំណត់ពេលវេលាជាក់លាក់ណាមួយ ពេលខ្លះអ្នកនឹងពិបាកទារលុយមកវិញព្រោះអ្នកនិងអ្នកខ្ចីលុយមិនបានកំណត់ពេលវេលាដែលត្រូវសងមកវិញ។ ត្រង់នេះពេលគេខ្ចីហើយអ្នកថាចាំពេលណាមានលុយចាំសងនោះ អ្នកខ្ចីគេមិនងាយសងឡើយ។ ដូច្នេះបើចង់ងាយស្រួលក្នុងការទារលុយត្រូវកំណត់ពេលវេលាជាក់លាក់ក្នុងការសង។

 

 . មើលតាំងចិត្តរបស់អ្នកខ្ចី

មានលុយមិនមែនចេះតែឲ្យគេខ្ចីដោយមិនមើលពីចរិកមនុស្សនោះទេពោលគឺអ្នកត្រូវចេះមើលមនុស្សថាតើអ្នកដែលខ្ចីលុយយើងនោះមានការងារឬចំណូលទៀតទាត់ឬអត់ឬពួកគាត់ជាមនុស្សមានទំនួលខុសត្រូវឬអត់។ បើអ្នកឲ្យលុយទៅមនុស្សខ្ចីដែលគេគ្មានការតាំងចិត្តសងគ្មានទំនួលខុសត្រូវច្បាស់ណាស់អ្នកនឹងពិបាកទារលុយមកវិញមិនខានឡើយ។

 

. កុំទារលុយខុសមនុស្ស

 ពេលខ្លះអ្នកឲ្យបុគ្គលិកទៅទារលុយពីភ្ញៀវ ហើយភ្ញៀវដែលជំពាក់លុយយើងហ្នឹងមានអ្នកផ្សេងមកឆ្លើយតបដែលមិនមែនជាអ្នកសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុ។ ត្រង់នេះជាការល្អ ពេលទៅទារលុយគឺអ្នកត្រូវរកមនុស្សដែលជាអ្នកសម្រេចចិត្តលើរឿងលុយសងយើងទើបយើងអាចទារលុយឆាប់បាន៕

 

ចង់ដឹងបន្ថែមពីរឿងលុយកាក់និងការវិនិយោគដើម្បីបង្កើតប្រភពចំណូលបន្ថែមអាចចូលគ្រុបតេឡេក្រាម  https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia