App ធនាគារ គាំងញឹកញាប់ នេះជារឿង៣ដែលអ្នកត្រូវធ្វើ ចៀសវាងទិញអីវ៉ាន់គេហើយ អត់មានលុយបាញ់ឲ្យគេ
Toeuy HongAUGUST 2 2024855 views

មួយរយៈនេះអ្នកប្រើប្រាស់App ធនាគារមួយចំនួនជួបបញ្ហាគាំង App ញឹកញាប់ដែលធ្វើឲ្យពួកគាត់ជួបបញ្ហាដូចជាពេលទិញទំនិញឬអីវ៉ាន់ផ្សេងៗអត់មានលុយបាញ់ឲ្យគេដោយសារតែApp ធនាគារដែលពួកគាត់កំពុងប្រើប្រាស់គាំងស្គែនមិនចេញបង់លុយមិនកើត។

ទាក់ទងនឹងបញ្ហាគាំងApp ធនាគារនេះដែរខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកត្រូវធ្វើដើម្បីចៀសវាងអត់លុយបាញ់ឲ្យអ្នកលក់នៅពេលដែលApp ធនាគារគាំង។

. បង្កើតកុងធនាគារ២ឬ៣

 បើអ្នកពឹងលើកុងធនាគារតែមួយ ពេលApp គាំងអ្នកច្បាស់ជាគ្មានលុយបង់ថ្លៃទំនិញឬអីវ៉ាន់ឲ្យគេឡើយ។ ដូច្នេះអ្នកគួរតែបង្កើតកុងធនាគារឲ្យបាន២ឬ៣ហើយរក្សាលុយទុកនៅកុងទាំងអស់ ព្រោះការធ្វើបែបនេះ ទោះApp មួយគាំងក៏នៅមានApp ធនាគារមួយទៀតនៅដំណើរការដែរ។

. ទុកសាច់ប្រាក់ជាប់ខ្លួនជានិច្ច

ការទុកសាច់ប្រាក់ជាប់ខ្លួនគឺជាវិធីសាស្រ្តមួយដែលអាចជួយអ្នកបានគ្រប់ពេលពោលគឺពេលApp គាំងអ្នកមានលុយក្រៅសម្រាប់ចាយ។ សូម្បីតែជឿនលឿនមួយចំនួនដែលជាសង្គមមិនចាយសាច់ប្រាក់សុទ្ធតែគេណែនាំឲ្យប្រជាជនទុកសាច់ប្រាក់ជាប់ខ្លួនខ្លះដែរដើម្បីចៀសវាយបញ្ហាប្រព័ន្ធអ៊ីធើណេតគាំងយើងមានលុយក្រៅចាយ។

. ពឹងមិត្តភក្ដបងប្អូនឲ្យបាញ់លុយឲ្យ

 ការពឹងពាក់អ្នកដទៃឲ្យគឺជួយឲ្យអ្នកដោះស្រាយបញ្ហាលុយកាក់នៅពេលដែលApp ធនាគាររបស់អ្នកគាំងមិនអាចធ្វើការទូទាត់។ ត្រង់នេះដើម្បីដោះស្រាយបានអ្នកត្រូវមានកុងធនាការ២ឬ៣ ហើយពេលApp ធនាគារអ្នកគាំង អ្នកអាចពឹងឲ្យមិត្តភក្ដឬបងប្អូនបាញ់ឲ្យអ្នកទៅកុងធនាគារមួយទៀតដែលអត់គាំងនោះអ្នកនឹងអាចដោះស្រាយបញ្ហាលុយកាក់បានហើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia