ប្រយ័ត្នចាញ់បោកគេខាតលុយ មកដឹងក្បាច់មើលសំបក iPhone មួយទឹកថាគេធ្លាប់បានប្តូរ ឬមិនធ្លាប់បានប្តូរ
Makara RinFEBRUARY 20 2023

អ្នកទាំងអស់គ្នាប្រហែលជាបានដឹងរួចមកហើយអំពីរបៀបក្នុងការទិញ iPhone មួយទឹកដើម្បីកុំឱ្យចាញ់បោកគេ កុំឱ្យខាតលុយជាដើម ដោយក្នុងនោះអ្វីដែលយើងត្រូវធ្វើគឺត្រូវមើលតួខាងក្រៅ និងតេស្តគ្រឿងក្នុងមួយចំនួនទៀត ប៉ុន្តែសម្រាប់វិធីសាស្រ្តទាំងអស់នេះគឺនៅមិនទាន់គ្រប់នោះទេ ប្រសិនបើអ្នកលក់ iPhone មួយទឹកមួយចំនួនតូចដែលខិលខូចហើយធ្វើការប្តូរសំបក iPhone ឱ្យខុសពីទម្រង់ធ្វើឱ្យទាំងអស់គ្នាពិបាកមើល។

ថ្ងៃនេះចាបខៀវ Technology Cambodia នឹងទៅស្រាយចម្ងល់អ្នកទាំងអស់គ្នា ពីក្បាច់ថ្មីក្នុងការចូលទៅពិនិត្យមើលពណ៌នៃសំបក iPhone មួយទឹក ដោយផ្ទៀងផ្ទាត់ជាមួយនឹងលេខកូដ(Model Number) ថាវាត្រូវគ្នាឬអត់ មុនពេលដែលអ្នកសម្រេចចិត្តទិញ ដើម្បីចៀសវាងទិញប៉ះចំ iPhone មួយទឹកដែលគេបានប្តូរសំបកនិងមានពណ៌ខុសពីសំបកដើម។

យោងទៅតាមវេបសាយ​ The iPhone Wiki ដែលបញ្ជាក់ដោយ FCC បានបង្ហាញពីវិធីសាស្រ្តមួយចំនួនក្នុងការមើលទៅលើ iPhone មួយទឹក ដោយគ្រាន់តែដឹងពី​ Model Number នៃ iPhone ដែលយើងកំពុងប្រើគឺយើងអាចដឹងថាវាមានពណ៌អី​ មានទំហំផ្ទុកប៉ុន្មានថែមទៀតផង។

វិធីសាស្រ្តចូលទៅពិនិត្យមើល

ដំណាក់កាលទី១

  • ចូលទៅកាន់ Setting>General>About>Model Number
  • បន្ទាប់មកយើងយកអក្សរដែលបូកជាមួយនឹងលេខ 5ខ្ទង់ដំបូងគេ ឧទាហរណ៍៖(MLKU3LL/A>MLKU3)
  • ចូលទៅកាន់វេបសាយ​តាមរយៈតំណលីងនេះ The iPhone Wiki

First Stept

ដំណាក់កាលទី២

  • ផ្ទៀងមើល Model នៃ iPhone របស់អ្នកដែលមាននៅក្នុងតារាងខាងស្តាំគេតែអ្នកត្រូវដឹងថា iPhone នោះជា iPhone ជំនាន់ណាដូចជា៖​ iPhone 4,5,6,7........ជាដើម។

Second Stept

ដូច្នេះបន្ទាប់ពី​ធ្វើការផ្ទៀងមើល Model រួចហើយ នោះអ្នកនឹងដឹងថា តើទូរស័ព្ទ iPhone មួយទឹកដែលអ្នកគ្រោងនឹងទិញមានសំបកពណ៌អ្វី ហើយពណ៌នៃសំបកទាំងនោះនៅជាប់នឹងសំណុំដើម ឬត្រូវបានគេប្តូរហើយ។

យ៉ាងណាមិញ ប្រសិនបើអ្នកកំពុងត្រូវការទិញ iPhone ថ្មីឬមួយទឹកផ្សេងៗជាមួយនឹងគុណភាព ទំនុកចិត្ត ក៏ដូចជាតម្លៃសមរម្យគឺអ្នកទាំងអស់គ្នាអាចរកទិញបាននៅហាងលក់ទូស័ព្ទដៃ JET Black Store ដែលបច្ចុប្បន្នមានទីតាំងនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម។

គូសបញ្ជាក់ផងដែរថា JET Black Store ក៏មានសេវាកម្មបង់រំលស់ផងដែរដោយទាមទារតែឯកសារមួយចំនួនតែប៉ុណ្ណោះ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ​នៅ JET Black Store គឺមានការធានាត្រឹមត្រូវទាំង iPhone ថ្មីនិងមួយទឹកក៏ដូចជាមាន ប្រូម៉ូសិន ផ្សេងៗជាច្រើនទៀតផងដែរ។

អ្នកទាំងអស់គ្នាអាចទាក់ទងតាមរយៈលីងនៅខាងក្រោមបាន៖

Facebook Page៖ JET Black Store

លេខទូរស័ព្ទ៖ 086 444 423

អត្ថបទដោយ៖ រិន មករា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia