២០២៦ ឆ្លៀតរកចំណូលបន្ថែម! នេះជារបៀបទិញហ៊ុនCellcard និងក្រុមហ៊ុនខុនដូធំមួយ បានចំណូល ៣ខែលុយលោតចូលកុងម្ដង
Toeuy HongJANUARY 7 202613 K views

 ក្រុមហ៊ុនសែលកាតនិងក្រុមហ៊ុនPicasso City Garden គឺជាក្រុមហ៊ុនដែលឡើងផ្សារហ៊ុន លក់ភាគហ៊ុនជាសាធារណៈ។ ដូច្នេះសាធារណជនទូទៅសុទ្ធតែអាចទិញភាគហ៊ុនក្រុមហ៊ុនទាំងនេះដើម្បីបង្កើតប្រភពចំណូលបន្លែមតាមរយៈភាគលាភនិងហ៊ុនឡើងថ្លៃ។

 

ចំពោះក្រុមហ៊ុនសែលកាត បងប្អូនភាគច្រើនច្បាស់ជាបានស្គាល់ហើយថាជាក្រុមហ៊ុនទូរគមនាគមន៍ដែលប្រើសេវាទូរស័ព្ទនិងអ៊ិនធឺណេត។ ចំណែកក្រុមហ៊ុន Picasso City Garden គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូប្រណិតនៅទីក្រុងភ្នំពេញ។  បច្ចុប្បន្នភាគហ៊ុនរបស់សែលកាត់មានតម្លៃ២៤៩០រៀលក្នុងមួយហ៊ុន ចំណែកភាគហ៊ុនក្រុមហ៊ុនPicasso City Garden មានតម្លៃ៤៨២០រៀលក្នុងមួយហ៊ុន ហើយក្រុមហ៊ុនទាំង២នេះចែកភាគលាភរហូតដល់៧%នៃតម្លៃIPO និងចែកភាគលាភរៀងរាល់៣ខែម្ដង។

 

ដើម្បីទិញភាគហ៊ុនក្រុមហ៊ុនទាំង២នេះបានភាគលាភ៣ខែម្ដង អ្នកត្រូវវិនិយោគលើផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា) ហើយទិញភាគហ៊ុនក្រុមហ៊ុនទាំង២នៅលើផ្សារហ៊ុនកម្ពុជា។ ខាងក្រោមនេះគឺជាជំហានដែលអ្នកត្រូវធ្វើឲ្យបានដើម្បីចេះវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុនក្រុមហ៊ុនធំៗ។

 

. សិក្សាពីមូលដ្ឋានគ្រឹះនៃការវិនិយោគហ៊ុន

ដើម្បីសិក្សាស្វែងយល់ពីមូលដ្ឋានគ្រឹះនៃការវិនិយោគលើផ្សារហ៊ុន អ្នកត្រូវ Download App CSX Trade ហើយចូលទៅកាន់App CSx Trade រួចចុចលើពាក្យ" New Version"។ បន្ទាប់មកមើលវីដេអូ ក្នុងApp នេះដើម្បីស្វែងយល់និងដឹងពីជំហានដើម្បីឈានដល់ការចេះវិនិយោកហ៊ុន។ ជាពិសេសចូលទៅមើលវីដេអូក្នុងផេក Cambodia Securities Exchange – CSX ដែលជាផេកផ្សារហ៊ុនកម្ពុជា ដើម្បីស្វែងយល់ពីជំហាននៃការវិនិយោគលើផ្សារហ៊ុន។ សូមមើលរូបភាព App CSX Trade ខាងក្រោមេនះ។

 Csx

. បើកគណនីជួញដូរតាមអនឡាញក្នុងApp CSX Trade

ដើម្បីវិនិយោគលើផ្សារហ៊ុន ទិញភាគហ៊ុនក្រុមហ៊ុនធំៗបាន គឺអ្នកត្រូវបើកគណនីជួញដូរ។ ចំពោះការបើកគណនីជួញដូរតាមអនឡាញក្នុងApp CSX Tradeសូមចុចនៅទីនេះ ដើម្បីមើលរបៀបបើកគណនីជួញដូរ

 

. ស្នើដំណើរការគណនី CSX Trade

បន្ទាប់ពីអ្នកបើកគណនីជួញដូរបានជោគជ័យហើយនោះ អ្នកអាចចូលទៅកាន់App CSX Trade ចុចលើពាក្យ”បើកគណនីជួញដូរ” រួចចុចលើពាក្យ”តាមដានការស្នើ” ដើម្បីតាមដានថាតើBroker របស់អ្នកបានផ្ញើរលេខអត្តសញ្ញាណវិនិយោគិននិងលេខគណនីជួញដូរមកហើយឬនៅ។

 

 ត្រង់កន្លែងតាមដានការស្នើនេះដែរ បើអ្នកទទួលលេខអត្តសញ្ញាណវិនិយោគិន(Investor ID) និងលេខគណនីជួញដូរហើយ អ្នកអាចយកព័ត៌មានទាំងនោះទៅស្នើដំណើរការគណនីCSX Trade ក្នុងApp CSX Trade ដើម្បីទិញហ៊ុនតាមទូរស័ព្ទដៃ។ សូមចុចទីនេះដើម្បីមើលពីរបៀបស្នើដំណើរការគណនី CSX Trade។ បើស្នើមិនជោគជ័យទេ អ្នកអាចទាក់ទងទៅBroker ដែលអ្នកបើកគណនីជួញដូរជាមួយដើម្បីឲ្យពួកគាត់ជួយសម្រួល។

 

. វេរលុយទៅគណនីជួញដូរ

 បន្ទាប់ពីស្នើដំណើរការគណនីCSX Trade បានជោគជ័យហើយ អ្នកអាចវេរលុយទៅកាន់គណនីជួញដូរដើម្បីដាក់លុយរៀនទិញហ៊ុន។ របៀបវេរលុយទៅគណនីជួញដូរគឺអ្នកត្រូវចូលទៅក្នុងApp CSX Trade  ហើយចុចលើពាក្យ” ដាក់ប្រាក់” ដែលភាសាអង់គ្លេសគឺ” Deposit។ បន្ទាប់មកវាយបញ្ចូលទឹកប្រាក់ដែលអ្នកចង់ដាក់ រួចScreenshot QR ហើយធ្វើការស្គែនQR វេរលុយជាការស្រេច។

 

. រៀនទិញលក់ហ៊ុនតាមទូរស័ព្ទដៃក្នុងApp CSX Trade

បន្ទាប់ពីអ្នកអនុវត្តតាមជំហានពីទី១ដល់ទី៤ដែលបានរៀបរាប់ខាងលើហើយ ជំហានចុងក្រោយគឺរៀនទិញលក់ហ៊ុនក្នុងApp CSX Tradeរបៀបទិញហ៊ុនក្នុងApp CSX Trade សូមចុចមើលទីនេះ

 

ផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជា ហើយដំបូងយើងពិបាកយល់បន្តិច ថែមទាំងទាមទារឲ្យបងប្អូនចំណាយពេលខ្លះដើម្បីសិក្សាពីការវិនិយោគលើផ្សារហ៊ុន។ ចង់ស្វែងយល់កាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុនអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong

 

បើបងប្អូនចង់ចេះវិនិយោគលើផ្សារហ៊ុន តែស្មុស្មាញ ពិបាកយល់ អាចចុះឈ្មោះចូលរៀនវគ្គរៀនវិនិយោគហ៊ុនអនឡាញនៅក្នុង Baksey Academy។ ចង់រៀនអាចចុះឈ្មោះតាមនេះ៖https://bakseyacademy.com/courses/stock-market-income

មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy

ឬទាក់ទងតាមលេខទូរស័ព្ទ 089 446 438

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia