នៅអំឡុងខែមិថុនានិងខែកក្កដាឆ្នាំ២០២៦នេះ ក្រុមហ៊ុនធំៗក្នុងស្រុកភាគច្រើននៅលើផ្សារហ៊ុននឹងធ្វើការចែកភាគលាភទៅដល់ពលរដ្ឋដែលវិនិយោគលើផ្សារហ៊ុន។ ដូច្នេះបងប្អូនទូទៅអាចវិនិយោគលើផ្សារមូលបត្រកម្ពុជា(ផ្សារភាគហ៊ុនកម្ពុជា) ដើម្បីអាចទិញភាគហ៊ុនក្រុមហ៊ុនធំៗយកចំណូលភាគលាភដោយមិនចាំបាច់ចំណាយពេលវេលា។
បច្ចុប្បន្នមានក្រុមហ៊ុនធំៗជាច្រើននៅលើផ្សារហ៊ុនដែលចែកភាគលាភទៀតទាត់រាល់ឆ្នាំក្នុងនោះមាន ធនាគារ អេស៊ីលីដា ក្រុមហ៊ុនសែលកាត រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញជាដើម។
ដើម្បីទិញភាគហ៊ុនក្រុមហ៊ុនទាំងនេះបានភាគលាភ អ្នកត្រូវវិនិយោគលើផ្សារហ៊ុន ហើយខាងក្រោមគឺជាជំហានដែលអ្នកត្រូវធ្វើដើម្បីចេះវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុនក្រុមហ៊ុនធំៗយកភាគលាភ។
១. សិក្សាពីមូលដ្ឋានគ្រឹះនៃការវិនិយោគហ៊ុន
ដើម្បីសិក្សាស្វែងយល់ពីមូលដ្ឋានគ្រឹះនៃការវិនិយោគលើផ្សារហ៊ុន អ្នកត្រូវ Download App CSX Trade ហើយចូលទៅកាន់App CSx Trade រួចចុចលើពាក្យ" New Version"។ បន្ទាប់មកមើលវីដេអូ ក្នុងApp នេះដើម្បីស្វែងយល់និងដឹងពីជំហានដើម្បីឈានដល់ការចេះវិនិយោកហ៊ុន។ ជាពិសេសចូលទៅមើលវីដេអូក្នុងផេក Cambodia Securities Exchange – CSX ដែលជាផេកផ្សារហ៊ុនកម្ពុជា ដើម្បីស្វែងយល់ពីជំហាននៃការវិនិយោគលើផ្សារហ៊ុន។ សូមមើលរូបភាព App CSX Trade ខាងក្រោមេនះ។

២. បើកគណនីជួញដូរតាមអនឡាញក្នុងApp CSX Trade
ដើម្បីវិនិយោគលើផ្សារហ៊ុន ទិញភាគហ៊ុនក្រុមហ៊ុនធំៗបាន គឺអ្នកត្រូវបើកគណនីជួញដូរ។ ចំពោះការបើកគណនីជួញដូរតាមអនឡាញក្នុងApp CSX Trade។ សូមចុចនៅទីនេះ ដើម្បីមើលរបៀបបើកគណនីជួញដូរ។
៣. ស្នើដំណើរការគណនី CSX Trade
បន្ទាប់ពីអ្នកបើកគណនីជួញដូរបានជោគជ័យហើយនោះ អ្នកអាចចូលទៅកាន់App CSX Trade ចុចលើពាក្យ”បើកគណនីជួញដូរ” រួចចុចលើពាក្យ”តាមដានការស្នើ” ដើម្បីតាមដានថាតើBroker របស់អ្នកបានផ្ញើរលេខអត្តសញ្ញាណវិនិយោគិននិងលេខគណនីជួញដូរមកហើយឬនៅ។
ត្រង់កន្លែងតាមដានការស្នើនេះដែរ បើអ្នកទទួលលេខអត្តសញ្ញាណវិនិយោគិន(Investor ID) និងលេខគណនីជួញដូរហើយ អ្នកអាចយកព័ត៌មានទាំងនោះទៅស្នើដំណើរការគណនីCSX Trade ក្នុងApp CSX Trade ដើម្បីទិញហ៊ុនតាមទូរស័ព្ទដៃ។ សូមចុចទីនេះដើម្បីមើលពីរបៀបស្នើដំណើរការគណនី CSX Trade។ បើស្នើមិនជោគជ័យទេ អ្នកអាចទាក់ទងទៅBroker ដែលអ្នកបើកគណនីជួញដូរជាមួយដើម្បីឲ្យពួកគាត់ជួយសម្រួល។
៤. វេរលុយទៅគណនីជួញដូរ
បន្ទាប់ពីស្នើដំណើរការគណនីCSX Trade បានជោគជ័យហើយ អ្នកអាចវេរលុយទៅកាន់គណនីជួញដូរដើម្បីដាក់លុយរៀនទិញហ៊ុន។ របៀបវេរលុយទៅគណនីជួញដូរគឺអ្នកត្រូវចូលទៅក្នុងApp CSX Trade ហើយចុចលើពាក្យ” ដាក់ប្រាក់” ដែលភាសាអង់គ្លេសគឺ” Deposit”។ បន្ទាប់មកវាយបញ្ចូលទឹកប្រាក់ដែលអ្នកចង់ដាក់ រួចScreenshot QR ហើយធ្វើការស្គែនQR វេរលុយជាការស្រេច។
៥. រៀនទិញលក់ហ៊ុនតាមទូរស័ព្ទដៃក្នុងApp CSX Trade
បន្ទាប់ពីអ្នកអនុវត្តតាមជំហានពីទី១ដល់ទី៤ដែលបានរៀបរាប់ខាងលើហើយ ជំហានចុងក្រោយគឺរៀនទិញលក់ហ៊ុនក្នុងApp CSX Trade។ របៀបទិញហ៊ុនក្នុងApp CSX Trade សូមចុចមើលទីនេះ។
ផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជា ហើយដំបូងយើងពិបាកយល់បន្តិច ថែមទាំងទាមទារឲ្យបងប្អូនចំណាយពេលខ្លះដើម្បីសិក្សាពីការវិនិយោគលើផ្សារហ៊ុន។ ចង់ស្វែងយល់កាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុនអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong
បើបងប្អូនចង់ចេះវិនិយោគលើផ្សារហ៊ុន តែស្មុគស្មាញ ពិបាកយល់ អាចចុះឈ្មោះចូលរៀនវគ្គរៀនវិនិយោគហ៊ុនអនឡាញនៅក្នុង Baksey Academy។ ចង់រៀនអាចចុះឈ្មោះតាមនេះ៖https://bakseyacademy.com/courses/stock-market-income
មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy
ឬទាក់ទងតាមលេខទូរស័ព្ទ 089 446 438៕


