ក្រុមហ៊ុនសែលកាតគឺជាក្រុមហ៊ុនដែលឡើងផ្សារមូលបត្រកម្ពុជា( ផ្សារហ៊ុនកម្ពុជា) ដូច្នេះប្រជាជនខ្មែរទូទៅសុទ្ធតែអាចវិនិយោគទិញហ៊ុនសែលកាតដើម្បីរកចំណូលបន្ថែមតាមរយៈភាគលាភ៣ខែចែកម្ដងនិងការឡើងនៃភាគហ៊ុន។
សែលកាតបានឡើងផ្សេងហ៊ុនកម្ពុជាអំឡុងខែមិថុនាឆ្នាំ២០២៣កន្លងដោយសន្យាចែកភាគលាភរយៈពេល៥ឆ្នាំដំបូងហើយចែករហូតដល់ទៅ៧%នៃតម្លៃផ្សារដំបូង(IPO)។ ខាងក្រោមនេះគឺជាជំហានដែលបងប្អូនត្រូវអនុវត្តធ្វើដើម្បីមានឱកាសទិញហ៊ុនសែលកាតហើយទទួលបានភាគលាភ៣ខែម្ដង។
១. សិក្សាពីមូលដ្ឋានគ្រឹះនៃការវិនិយោគលើផ្សារហ៊ុន
ចង់វិនិយោគលើអ្វីមួយបងប្អូនត្រូវតែសិក្សាស្វែងយល់ដើម្បីមានចំណេះលើអ្វីដែលបងប្អូនបម្រុងនឹងវិនិយោគ។ ចំណែកការវិនិយោលើផ្សារហ៊ុននេះគឺជារឿងថ្មីសម្រាប់ប្រជាជនយើងភាគច្រើន។ ដូច្នេះបងប្អូនត្រូវចាយពេលសិក្សាស្វែង។ សូមចុចនៅទីនេះ ដើម្បីសិក្សាស្វែងយល់ពីមូលដ្ឋាគ្រឹះនៃការវិនិយោគភាគហ៊ុន។
២. បើគណនីជួញដូរតាមអនឡាញ ក្នុងApp Phsarhun
ដើម្បីអាចទិញហ៊ុនសែលកាតនិងហ៊ុនផ្សេងៗជាច្រើនទៀតនៅលើផ្សារហ៊ុន បងប្អូនត្រូវមានគណនីជួញដូរភាគហ៊ុនជាមុនសិន។ បច្ចុប្បន្នកាន់តែមានភាពងាយស្រួលដោយបងប្អូនអាចបើកគណនីជួញដូរភាគហ៊ុននៅលើអនឡាញដោយខ្លួនឯងបាន។ សូមចុចនៅទីនេះ ដើម្បីមើលពីរបៀបបើកគណនីជួញដូរតាមអនឡាញ។
៣. ស្នើដំណើរការគណនី CSX Trade ក្នុង App CSX Trade
បន្ទាប់ពីអ្នកបើកគណនីជួញដូរបានជោគជ័យហើយនោះអ្នកនឹងទទួលបានលេខអត្តសញ្ញាណវិនិយោគិន(Investor ID) និងលេខគណនីជួញដូរ។ អ្នកអាចយកព័ត៌មានទាំងនោះទៅស្នើដំណើរការគណនីCSX Trade ក្នុងApp CSX Trade ដើម្បីទិញហ៊ុនតាមទូរស័ព្ទដៃ។ សូមចុចនៅទីនេះ ដើម្បីមើលរបៀបស្នើដំណើរការគណនីCSX Trade។
៤. វេរលុយទៅកាន់គណនីជួញដូរ
ដើម្បីទិញហ៊ុនបានគឺអ្នកត្រូវមានលុយ ដូច្នេះអ្នកត្រូវវេរលុយពីកុងធនាគាររបស់អ្នកទៅកាន់គណនីជួញដូរភាគហ៊ុនដើម្បីដាក់លុយទិញហ៊ុន។ ចំពោះរបៀបវេរលុយ បងប្អូនមិនទាន់ដឹងពីរបៀបវេរ អាចសួរក្រុមហ៊ុនមូលបត្រ(Broker) ដែលបងប្អូនបើគណនីជួញដូរជាមួយ។
៥. រៀនទិញហ៊ុនជាក់ស្ដែងតាមទូរស័ព្ទដៃក្នុង App CSX Trade
នេះគឺជាជំហានចុងក្រោយពោលគឺចាប់ផ្ដើមអនុវត្តជាក់ស្ដែងដោយរៀនទិញលក់ហ៊ុនតាមទូរស័ព្ទដៃក្នុង App CSX Trade។ ចំពោះរបៀបទិញហ៊ុនតាមទូរស័ព្ទដៃក្នុងApp CSX Trade សូមចុចនៅទីនេះ។
គួរបញ្ជាក់ផងដែរថាបងប្អូនត្រូវអនុវត្តតាមជំហានទាំង៥ដែលបានរៀបរាប់ខាងលើទើបមានឱកាសទិញហ៊ុនសែលកាតបាន។ ចំពោះលក្ខខណ្ឌបានភាគលាភសែលកាត៣ខែម្ដងអ្នកវិនិយោគត្រូវប្រើប្រាស់ស៊ីមសែលកាតឲ្យបានទៀតទាត់និងចុះបញ្ជីក្នុងប្រព័ន្ធCSX។
ផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជា ហើយដំបូងយើងពិបាកយល់បន្តិច ថែមទាំងទាមទារឲ្យបងប្អូនចំណាយពេលខ្លះដើម្បីសិក្សាពីការវិនិយោគលើផ្សារហ៊ុន។ ចង់ស្វែងយល់កាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុនអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong


