ផ្សារទំនើបរីកច្រើនដូចផ្សិត បើចង់យកទំនិញដាក់លក់ អ្នកជំនាញថាត្រូវបំពេញលក្ខខណ្ឌធំ៥យ៉ាងនេះ
ឡុង វឌ្ឍនៈJUNE 19 2023783 views

ការនាំយកផលិតផលកែច្នៃណាមួយ ដើម្បីយកទៅលក់ក្នុងផ្សារទំនើបគឺជាបំណងប្រាថ្នារបស់មនុស្សភាគច្រើន ជាពិសេសក្នុងចំណោមបងប្អូនខ្មែរដែលពូកែ កែច្នៃផលិតផលនានា។ ដោយមើលឃើញនូវបញ្ហានេះ Business Cambodia បានធ្វើការសម្ភាសន៍ជាមួយអ្នកជំនួញដ៏លេចធ្លោរមួយរូបគឺ លោក សូ ហៃមី ជាស្ថាបនិកក្រុមហ៊ុនផ្គត់ផ្គង់សាច់ដ៏ល្បីក្នុងស្រុកឈ្មោះថា Meat Center កំពុងទទួលជោគជ័យខ្លាំងអស់រយៈពេលជិត១០ឆ្នាំមកហើយនោះ ដើម្បីចង់ដឹងពីបទពិសោធន៍ និងគន្លឹះមួយចំនួនរបស់លោកដើម្បីអាចនាំផលិតផលចូលទៅលក់ក្នុងផ្សារទំនើប។

ទាក់ទងនឹងទិដ្ឋភាពទូទៅ លោកបានរៀបរាប់ថា ប្រទេសកម្ពុជាបានធ្វើការនាំចូលទំនិញផ្គង់ផ្គង់ក្នុងទីផ្សារមានរហូតដល់ ៩០% រាប់ចាប់ពីចំណីអាហារ រហូតដល់របស់របរប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ទំនិញដែលនាំចូលមកលក់ក្នុងផ្សារទំនើបភាគច្រើនជាចំណីអាហារមានដូចជា៖ នំ មី ទឹកផ្លែឈើ ទឹកដោះគោ អាហារប្រភេទកកជាដើម។

មួយវិញទៀត លោកបានបន្ថែមថា បើនិយាយពីផ្សារទំនើប វាគឺជាកន្លែងដែលបណ្តុំដោយផលិតផលដែលមានគុណភាពនិងស្តង់ដាច្បាស់លាស់។ ដូច្នេះដើម្បីដាក់តាំងលក់ផលិតផលរបស់យើងនៅផ្សារទំនើបបានគឺ ផលិតផលរបស់យើងត្រូវមានប្រភពនាំចូលច្បាស់លាស់ និងស្តង់ដារសុវត្ថិភាពត្រឹមត្រូវ ដូចជាមានវិញ្ញាបណ្ណបត្រស្តង់ដា HACCP ISO GMP ឬវិញ្ញាបណ្ណបត្របញ្ជាក់ពីស្តង់ដាគុណភាពផ្សេងៗទៀត ជាពិសេសទៀតគឺ វិញ្ញាបណ្ណបត្រ HALAL ដែលអាចឱ្យអតិថិជនដែលកាន់សាសនា Islam ទិញទំនិញយើងបាន ព្រោះអតិថិជនដែលកាន់សាសនា Islam  មានប្រហែល ១ លាននាក់ដែរនៅក្នុងប្រទេសកម្ពុជាយើងនេះ។

ដោយឡែក ដើម្បីនាំយកផលិតផលយើងមកតាំងលក់នៅផ្សារទំនើបធំៗបាន លោកបានប្រាប់ឱ្យម្ចាស់អាជីវកម្ម គប្បីត្រូវបំពេញចំណុចសំខាន់ៗចំនួន ៥យ៉ាងធំៗរួមមាន៖

១. តម្រូវអោយយើងមានក្រុមហ៊ុនចុះបញ្ជីត្រឹមត្រូវ មានភាពស្របច្បាប់ ព្រោះគ្រប់ផ្សារទំនើបគេមិនចង់ធ្វើអាជីវកម្មជាមួយផលិតផលដែលមិនមានភាពស្របច្បាប់នោះទេ។

២. ការវេចខ្ចប់ផលិតផលមានអនាម័យខ្ពស់ និងមានមានភាពទាក់ទាញ

៣. រាល់ផលិតផលចាំបាច់ត្រូវតែគោរពតាមស្តង់ដារគុណភាពគេគេតម្រូវ និងរសជាតិត្រូវតែមានឱជារសឈ្ងុយឆ្ងាញ់ ដែលធ្វើឱ្យអតិថិជនមានការទទួលស្គាល់ផលិតផលរបស់អ្នក។

៤. ផលិតផលអ្នកមិនប៉ះពាល់សុខភាព ជាពិសេសគឺមានកាលបរិច្ឆេទថ្ងៃផុតកំណត់ផលិតផលឱ្យបានច្បាស់លាស់ ត្រឹមត្រូវបំផុត។

៥. ប្រភព Barcode ច្បាស់លាស់។

គួរជម្រាបផងដែរថា បន្ថែមពីចំណុចធំៗខាងលើ វាក៏មានលក្ខខណ្ឌតូចៗមួយចំនួនទៀត បត់បែនទៅតាមតម្រូវការផ្សារទំនើបនីមួយៗផងដែរ។ ប៉ុន្តែចំណុចធំៗទាំង៥ខាងលើ គឺជាអ្វីដែលភាគីផ្សារទំនើបត្រូវការជាចាំបាច់ ព្រោះដើម្បីសមស្របតាមស្ដង់ដាររបស់អាជីវកម្មនីមួយៗ និងដើម្បីធានានូវសុវត្ថិភាពរបស់អ្នកប្រើប្រាស់៕

 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia