បើសិនអ្នកសង្កេតមើលឱ្យច្រើន នាពេលបច្ចុប្បន្ននេះមានអ្នកបង្កើតមាតិកា ឬ Content Creator កាន់តែច្រើនឡើងៗ បានលេចមុខមកជាហូរហែរ។ Content Creator គឺជាអ្នកបង្កើតមាតិកា សម្រាប់ចែករំលែកនៅតាមអ៊ីនធឺណែត ដែលមានដូចជាតាមបណ្ដាញសង្គម វេបសាយ និងវាទិកាមួយចំនួនទៀត ទៅដល់អ្នកទស្សនាដែលជាគោលដៅរបស់ខ្លួន។ Content Creator មានច្រើនទម្រង់ ដែលអ្នកខ្លះជាអ្នកបង្កើតនូវវីដេអូ រូបភាព សំឡេង អត្ថបទជាដើម។
យោងតាមការចែករំលែកឱ្យដឹងពីវេបសាយ Jeff Bullas បានឱ្យដឹងថាទំហំសេដ្ឋកិច្ចសម្រាប់អ្នកបង្កើតមាតិកា ឬ Creator Economy គឺមានទំហំរហូតដល់ទៅ១០០ពាន់លានដុល្លារ ដែលនេះជាទំហំមួយដ៏ធំសម្បើមផងដែរ។ ទន្ទឹមនឹងនេះដែរ មានហេតុផលសំខាន់ៗដែលធ្វើឱ្យមនុស្សមួយចំនួនសម្រេចចិត្តក្លាយខ្លួនជា អ្នកបង្កើតមាតិកា ដោយសារតែ ដើម្បីអាចរៀនសូត្រអ្វីថ្មីៗជាប្រចាំ ដើម្បីភាពរីករាយ បង្កើតសំឡេងជារបស់ខ្លួន ចង់បន្ថែមអត្ថន័យជីវិតឱ្យពេញលេញ ខ្លះទៀត ដើម្បីប្រាក់សម្រាប់ចិញ្ចឹមជីវិត និងហេតុផលមួយចំនួនផ្សេងទៀតផងដែរ។
បើតាម អ្នកនិពន្ធ Sahil Lavingia ម្ចាស់ស្នាដៃសៀវភៅ "The Minimalist Entrepreneur" បានសរសេរអំពីសារៈសំខាន់នៃការក្លាយជាអ្នកបង្កើត និងជាសិល្បករថា "អ្នកបង្កើតទីមួយ សហគ្រិនទីពីរ (Creator first, entrepreneur second) មានន័យថា មុនពេលអ្នកក្លាយជាសហគ្រិន ត្រូវក្លាយជាអ្នកបង្កើតសិន។
ក្រឡែកមកមើលពីប្រភពចំណូលធំៗរបស់ Content Creator វិញ គឺមួយផ្នែកធំបានមកពី៖
ដោយឡែកសម្រាប់អ្នកដែលចង់ទទួលបាននូវភាពជោគជ័យលើអាជីពជា Content Creator គឺទាមទារនូវធាតុផ្សំជាច្រើនយ៉ាងរួមមានដូចជា៖ គំនិតច្នៃប្រឌិតខ្ពស់ ការតស៊ូ ការស្រលាញ់ចូលចិត្ត ជំនាញអ្វីមួយច្បាស់លាស់ ការមានជំនឿជាក់លើខ្លួនឯង ជាមនុស្សស្មោះត្រង់ មានអត្តចរិតនិងអាកប្បកិរិយាប្រកបដោយគុណតម្លៃ មានចំណេះដឹងនិងជំនាញបច្ចេកវិទ្យាមួយចំនួន…។ ត្រូវចាំថា បើទោះបីជាពេលនេះអ្នកមិនទាន់មានគ្រប់ចំណុចសំខាន់ៗខាងលើ ប៉ុន្តែអ្នកនៅតែអាចចាប់ផ្ដើមពីអ្វីដែលអ្នកអាចធ្វើបាន ពីអ្វីដែលជាធនធានអ្នកកំពុងមាន ពីពេលឥឡូវ ហើយខំប្រឹងអភិវឌ្ឍន៍ខ្លួនបន្តិចម្ដងៗរហូតអ្នកក្លាយជាអ្នកជំនាញ មានគេទទួលស្គាល់ រហូតអាចសម្រេចនូវក្ដីស្រមៃដែលអ្នកចង់បាន។ តើអ្នកពិតជាចង់ក្លាយជា Content Creator មែនទេ? តោះចាប់ផ្ដើមពីពេលឥឡូវនេះ!
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 096 351 7713