ចង់ធ្វើជាCEO ទេ? បើចង់ត្រូវខំកសាងនិស្ស័យCEO ឱ្យខ្លួនឯងមានចំណុចពិសេស ១០យ៉ាងនេះ
ឡុង វឌ្ឍនៈOCTOBER 2 2022310 views

មនុស្សភាគច្រើនសុទ្ធតែមានបំណងប្រាថ្នាចង់ក្លាយជាមេគេ ឬក្លាយជាអ្នកដឹកនាំលំដាប់កំពូល ប៉ុន្តែមិនមែនមនុស្សទាំងអស់នោះសុទ្ធតែអាចក្លាយជាមេដឹកនាំគេបានគ្រប់គ្នានោះទេ​ ព្រោះក្នុងនាមជាអ្នកដឹកនាំ ទាមទារត្រូវមានលក្ខណៈពិសេសជាច្រើនយ៉ាង និងត្រូវតែជាមនុស្សមានសមត្ថភាពខ្ពស់បំផុត។

យោងតាមការសិក្សាស្រាវជ្រាវទៅលើមេដឹកនាំតូចធំចំនួន ៣០ម៉ឺននាក់ ដែលចេញផ្សាយដោយ INC បានរកឃើញចំណុចពិសេសទាំង ១០យ៉ាង ដែលថ្នាក់ដឹកនាំអាជីវកម្ម​ ឬCEO​ ត្រូវមានជាចាំបាច់ ប្រសិនបើចង់ទទួលបាននូវភាពជោគជ័យ នេះបើយោងតាមលោក Jack Zengerនិងលោក Joseph Folkman។ ចំណុចទាំង១០នោះមានដូចជា៖

១. ពូកែខាងជំរុញបំផុសទឹកចិត្តពីខាងក្នុង និងលើកទឹកចិត្តមនុស្សជុំវិញខ្លួន

២. បង្ហាញនូវភាពត្រឹមត្រូវ និងមានភាពស្មោះត្រង់ខ្ពស់បំផុត

៣. សមត្ថភាពក្នុងការដោះស្រាយបញ្ហានានា និងវិភាគលើបញ្ហាប្រឈមផ្សេងៗ

៤. ជាមេដឹកនាំដែលបង្កើតលទ្ធផលល្អ

៥. មានទេពកោសល្យក្នុងការប្រាស្រ័យទាក់ទង ជាមួយមនុស្សជុំវិញខ្លួនប្រកបដោយថាមពល និងប្រាជ្ញាស្មារតីខ្ពស់

៦. ពូកែក្នុងការកសាងទំនាក់ទំនង ជាមួយមនុស្សពាក់ព័ន្ធដូចជាក្រុមការងារ អតិថិជន អ្នកលក់ ចៅហ្វាយនាយ...

៧. ជាមនុស្សដែលមានជំនាញច្បាស់លាស់ទៅលើផ្នែកណាមួយ

៨. ជាមនុស្សមានចក្ខុវិស័យវែងឆ្ងាយ និងពូកែរៀបចំផែនការយុទ្ធសាស្ត្រអាជីវកម្ម

៩. ពូកែក្នុងការបណ្ដុះបណ្ដាលមនុស្សជុំវិញខ្លួន

១០. ពូកែក្នុងការច្នៃប្រឌិតនិងមានគំនិតបង្កើតថ្មីៗច្រើន។

ជារួមមកវិញចំណុចទាំង ១០យ៉ាងនេះគឺពិតជាសំខាន់ណាស់ ក្នុងការកសាងខ្លួនឱ្យក្លាយជាមេដឹកនាំឬ CEO ឆ្នើមមួយរូប។ ប្រសិនបើអ្នកចង់ក្លាយជាថ្នាក់ដឹកនាំមួយរូប គប្បីយកចំណុចទាំង ១០ខាងលើទៅឆ្លុះបញ្ចាំងថាអ្នកមានចំណុចណាខ្លះហើយ និងថា តើចំណុចខ្វះខាតណាខ្លះដែលអ្នកគួរពង្រឹងបន្ថែម ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការក្លាយជា CEO ឆ្នើមម្នាក់បាន៕

ទទួលបានចំណេះដឹងល្អៗជាច្រើនទៀត លើផេកផ្ទាល់ខ្លួនខ្ញុំ Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)

តេឡេក្រាម៖ 096 351 7713 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia