លាហើយវេរលុយខុសកុង! ! ABA ប្រាប់គន្លឹះថ្មី អ្នកត្រូវដឹងចៀសវាងវេរលុយខុសកុងធនាគារ
Toeuy HongJUNE 7 20231.3 K views

បច្ចុប្បន្នករណីវេរលុយច្រឡំកុងនៅតែកើតមានសម្រាប់បងប្អូនមួយចំនួនដោយសារតែពួកគាត់មិនទាន់ដឹងពីរបៀបក្នុងការវេរលុយដើម្បីចៀសវាងបញ្ហាវេរលុយខុសកុងធនាគារ ហើយការវេរលុយខុសកុងនេះទៀតសោតពេលខ្លះអ្នកពិបាកយកលុយមកវិញថែមទាំងត្រូវធនាគារពិន័យជាលុយទៀតផង។

វិធីងាយស្រួលមួយដើម្បីបញ្ចៀសបញ្ហាវេរលុយខុសកុងនោះគឺបើអ្នកត្រូវវេរលុយទៅអ្នកណាម្នាក់ អ្នកត្រូវឲ្យពួកគាត់ផ្ញើផ្ទាំងKHQRរបស់ពួកគាត់តាមឆាតបណ្ដាញសង្គមដូចជា តេឡេក្រាមឬ ហ្វេសប៊ុកឆាតមកឲ្យអ្នក។ បន្ទាប់មកអ្នកអាចរក្សាផ្ទាំងKHQR នោះក្នុងទូរស័ព្ទរួចហើយអ្នកអាចស្គែនផ្ទាំងKHQRនោះដើម្បីវេរលុយទៅឲ្យពួកគាត់នោះអ្នកនឹងមិនជួបបញ្ហាវេរលុយខុសកុងនោះទេ។ សូមមើលរូបភាពខាងក្រោមនេះ។

Ve

Ve1

យ៉ាងណាមិញក្នុងករណីអ្នកមិនបានវេរឬមិនដឹងពីរបៀបវេរតាមរយៈការស្គែនKHQR ដូចអ្វីដែលបានរៀបរាប់ខាងលើទេនោះ អ្នកអាចវេរដោយវាយបញ្ចូលនូវលេខកុងធនាគាររបស់អ្នកទទួលលុយ។ ត្រង់នេះ ABA បានUpdate គន្លឹះថ្មីដើម្បីចៀសវាងអ្នកប្រើប្រាសវេរលុយខុសកុងនោះគឺពេលអ្នកវាយបញ្ចូលលេខកុងអ្នកទទួលឲ្យបានត្រឹមត្រូវហើយនោះអ្នកនឹងឃើញឈ្មោះកុងធនាគារអ្នកទទួលនៅក្រោមលេខកុងហ្នឹងហើយអ្នកត្រូវពិនិត្យដើម្បីប្រាកដថាត្រឹមត្រូវ។ សូមមើលរូបខាងក្រោមនេះ។

Screenshot 2023 06 07 at 4.32.20 Pm

បន្ទាប់ពីអ្នកវាយលេខកុងធនាគារអ្នកទទួលនិងវាយបញ្ចូលទឹកប្រាក់ត្រូវវេរហើយ ពេលអ្នកចុចពាក្យ”ផ្ទេរ” អ្នកនឹងឃើញឈ្មោះកុងធនាគារដែលអ្នកត្រូវវេរលុយទៅ។ ត្រូវនេះអ្នកត្រូវពិនិត្យម្ដងទៀតដើម្បីប្រាកដថាឈ្មោះនេះគឺពិតជាត្រឹមត្រូវចៀសវាងវេរលុយខុសកុង។ សូមមើលរូបខាងក្រោមនេះ។

Screenshot 2023 06 07 at 4.32.31 Pm

ដូច្នេះគន្លឹះណែនាំរបស់ធនាគារ ABA គឺបងប្អូនត្រូវផ្ទៀងផ្ទាត់ឈ្មោះអ្នកទទួលយ៉ាងតិច២ដងមុននឹងចុចផ្ទេរដើម្បីចៀសវាងបញ្ហាវេរលុយច្រឡំកុង៕

Co

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia