ធ្វើការឱ្យគេ៣ឆ្នាំ ម្ចាស់ហាង OBQ7 សុខចិត្តលក់ឡាន ចេញរកស៊ី រហូតមានភ្ញៀវពេញៗហាង
ឡុង វឌ្ឍនៈMARCH 3 2023188 views

OBQ7 គឺជាហាងលក់សម្លៀកបំពាក់បុរសដ៏ល្បីមួយនៅកណ្ដាលក្រុងភ្នំពេញ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ ប៉ុន្តែទម្រាំអាចវិវត្តន៍ខ្លួន មកក្លាយជាម្ចាស់ហាងសម្លៀកបំពាក់ទាំងវ័យក្មេងបែបនេះ គឺមិនមែនជារឿងងាយស្រួលនោះទេ ព្រោះលោកធ្លាប់ឆ្លងកាត់នូវបញ្ហាលំបាកជាច្រើនផងដែរ ទម្រាំអាចបោះជំហានមកដល់ចំណុចនេះ។

រំលឹកទៅកាន់អតីតកាលបន្តិច ដំបូងឡើយពន្លកក្ដីស្រមៃរបស់លោកចាប់ដុះឡើង នៅពេលដែលលោកចូលទិញសម្លៀកបំពាក់ក្នុងហាងមួយចំនួន ហើយលោកមិនសូវពេញចិត្តចំពោះការបម្រើសេវារបស់ហាងទាំងនោះទេ។ ចាប់ពីពេលនោះហើយលោកក៏បានរកឃើញក្ដីស្រមៃខ្លួនឯងគឺ ការបើកអាជីវកម្មទាក់ទងនឹងសម្លៀកបំពាក់បុរស ដែលផ្ដល់សេវាកម្មឱ្យល្អបំផុតមួយជូនអតិថិជន។

លោកមានក្ដីស្រមៃចង់ឱ្យប្រជាជនខ្មែរចេះរៀបចំការស្លៀកពាក់របស់ខ្លួនឱ្យត្រឹមត្រូវ ចង់ឱ្យបងប្អូនខ្មែរចំណាយលុយតិចល្មម ប៉ុន្តែអាចស្លៀកពាក់សម្លៀកបំពាក់ដែលមានភាពស្រស់ស្អាតផងដែរ ព្រោះពេលដែលលោកឈានជើងដើម្បីទៅទិញទំនិញនៅលើទឹកដីថៃ លោកឃើញប្រជាជនថៃទាំងប្រុសទាំងស្រីភាគច្រើនគឺគេស្លៀកពាក់បានស្រស់ស្អាតមែនទែន។ ដូច្នេះលោកក៏មានក្ដីស្រមៃមួយចង់​ឃើញប្រជាជនកម្ពុជាអាចស្លៀកពាក់ស្អាតបាតមិនចាញ់ប្រជានជនថៃនោះទេ។

333248097 1745274385869279 6857222394803300232 N

នៅពេលដែលជជែកអំពីដើមទុននៃការចាប់ផ្ដើមអាជីវកម្មរបស់លោកដំបូង លោកបានរៀបរាប់ថា កាលពីមុន លោកធ្លាប់ធ្លាក់ខ្លួនឈឺធ្ងន់ម្ដង ហើយនៅពេលដែលជាសះស្បើយវិញ លោកមិនទាន់អាចបើកបររថយន្តបានដូចដើមនោះទេ ដូច្នេះហើយទើបលោកសម្រេចចិត្តថាលក់រថយន្តរបស់ខ្លួន ដោយបានប្រាក់ចំនួន ៩ពាន់ដុល្លារ។ បន្ទាប់ពីនោះ លោកបានយកថវិកាមួយកញ្ចប់នោះឡើងទៅប្រទេសថៃជាមួយបងប្រុសជិតស្និទ្ធម្នាក់ ដើម្បីនាំយកសម្លៀកបំពាក់ពីថៃមកលក់នៅខ្មែរ។ ពេលឈានជើងចូលទឹកដីថៃលើកដំបូងវាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះលោកត្រូវជួបនូវបញ្ហាផ្នែកភាសា ហើយពេលខ្លះត្រូវលីសែងអីវ៉ាន់ធ្ងន់ដោយខ្លួនឯង បូករួមនឹងបញ្ហាផ្សេងៗមួយចំនួនទៀត។

ការចេញទៅក្រៅប្រទេសដើម្បីនាំយកទំនិញមកលក់នៅខ្មែរគឺប្រឈមនឹងបញ្ហាមួយផ្នែកទៅហើយ។ ផ្ទុយទៅវិញ នៅពេលដែលយកមកដល់ខ្មែរហើយក៏នៅមានបញ្ហាជាច្រើនទៀតដូចជា ពេលខ្លះទំនិញលក់មិនសូវដាច់ លក់នៅសល់ បញ្ហាដឹកនាំនិងគ្រប់គ្រងបុគ្គលិកនៅខ្សោយនៅឡើយ ហើយលោកនៅឆ្លៀតធ្វើការឱ្យគេថែមទៀតផងនោះ បានធ្វើឱ្យអាជីវកម្មលោកពេលចាប់ផ្ដើមដំបូងជួបនូវបញ្ហាឈឺក្បាលច្រើនមែនទែន ព្រោះពេលនោះអាចនិយាយថា លោកនៅក្មេងខ្ចីនៅឡើយទាក់ទងនឹងការគិត។

ក្រោយមក លោកបានចាប់ផ្ដើមរកមើលពីកំហុសឆ្គង និងភាពខ្វះខាតរបស់ខ្លួនឯង ហើយចាប់ផ្ដើមពង្រឹងសមត្ថភាពខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃបន្តិចម្ដងៗ រហូតអាចមានសមត្ថភាពដោះស្រាយបញ្ហាបានកាន់តែច្រើន កាត់បន្ថយកំហុសឆ្គងសល់កាន់តែតិច រហូតអាចដឹកនាំអាជីវកម្មខ្លួនឱ្យកាន់តែរីកចម្រើនធំឡើងៗ រហូតអាចបើកសម្ពោធហាងថ្មីខ្លួនមានទំហំកាន់តែធំ កាន់តែទំនើបស្រស់ស្អាតផងដែរកាលពីពេលថ្មីៗនេះ។

301056238 1063092351034233 8480151065671729630 N Large

នៅពេលដែលចោទសួរថា តើគោលការណ៍ដឹកនាំជីវិតនិងអាជីវកម្មអ្វីខ្លះ ដែលលោកតែងប្រកាន់យករហូតអាចវិវត្តន៍ខ្លួនមកដល់ចំណុចនេះបាន? លោកបានចែករំលែកនូវគោលការណ៍ដ៏មានតម្លៃចំនួន ៤ដែលលោកតែងតែប្រកាន់យកជាប់ជានិច្ចគឺ៖

១. រកស៊ីត្រូវប្រកាន់នូវគោលការណ៍ស្មោះត្រង់ជានិច្ចមិនថាចំពោះ ដៃគូអាជីវកម្ម ឬអតិថិជននោះទេ គឺត្រូវរក្សាភាពស្មោះត្រង់កុំក្បត់គ្នា។ ឧទាហរណ៍ជាក់ស្ដែង បើលក់ទំនិញត្រូវលក់ទំនិញដែលមានគុណភាពល្អជាដើម។

២. រកស៊ីត្រូវចេះមានស្នាមញញឹម ព្រោះគ្រាន់តែញញឹមវាមិនអស់លុយនោះទេ ប៉ុន្តែវាអាចធ្វើឱ្យយើងមានអារម្មណ៍ល្អ  ជួយឱ្យការលក់ដាច់កាន់តែច្រើន ស្នាមញញឹមអាចកែប្រែសត្រូវឱ្យក្លាយជាមិត្ត ហើយក៏អាចជួយឱ្យគ្រួសារមានសុភមង្គលផងដែរ។

៣. ចូររៀនពីភាពបរាជ័យ ឱ្យច្រើនជាងរៀនពីភាពជោគជ័យ ព្រោះនៅពេលដែលអ្នកស្គាល់ពីមូលហេតុដែលនាំឱ្យអ្នកបរាជ័យហើយនោះ ភាពជោគជ័យក៏មិនសូវពិបាកសម្រេចដែរ។ ប៉ុន្តែជាក់ស្ដែងទៅមនុស្សភាគច្រើនចូលចិត្តស្ដាប់រឿងជោគជ័យ ច្រើនជាងស្ដាប់រឿងបរាជ័យរបស់នរណាម្នាក់។
៤. ត្រូវមានក្ដីស្រមៃឱ្យធំ ប៉ុន្តែគួរតែចាប់ផ្ដើមពីតូចទៅ ចាប់ផ្ដើមពីចំណុចដែលអ្នកអាចធ្វើបាន ធនធានដែលអ្នកមាន ហើយចាំពេលដែលអាជីវកម្មមានភាពរីកចម្រើន នោះយើងក៏អាចពង្រីកវាឱ្យកាន់តែធំឡើងៗបានផងដែរ។

ជារួមមកវិញ នេះគឺជាប្រវត្តិនៃការចាប់ផ្ដើមហាងសម្លៀកបំពាក់បុរស OBQ7 ដែលមានទីតាំងនៅផ្លូវ៥៧ កែង៣០២ បឹងកេងកង១ រាជធានីភ្នំពេញ។ ប្រសិនបើលោកអ្នកចង់ទិញសម្លៀកបំពាក់ផ្សេងៗ លោកអ្នកក៏អាចទំនាក់ទំនង 015 31 31 75/016 56 39 39 ឬហ្វេសប៊ុកផេកOBQ7 ផងដែរ៕

ចង់អានសៀវភៅដឹកនាំល្បីៗ រៀនគំនិតរកស៊ីល្អៗ សូមចុចទីនេះ ( https://t.me/LongVathanak777 ) 

Screen Shot 2023 03 03 at 1.41.02 Pm LargeScreen Shot 2023 03 03 at 1.40.14 Pm Large

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia