តាមប្រពៃណីចិន រាល់ពេលចូលឆ្នាំចិនម្ដងៗ ប្រជាជនតែងតែជូនអាំងប៉ាវឬយើងហៅថាសំបុត្រពណ៌ក្រហមដោយដាក់លុយនៅក្នុងសំបុត្រក្រហមហើយចែកជូនទៅដល់មនុស្សជាទីស្រលាញ់ដើម្បីផ្ដល់ក្ដីសុខសប្បាយនិងជាអំណោនៅថ្ងៃចូលឆ្នាំថ្មី។
ចុះពេលចូលឆ្នាំចិន តើបងប្អូនដែលជាប់ខ្សែស្រឡាយចិន គួរឲ្យអាំងប៉ាវទៅអ្នកណាខ្លះ? ហើយគួរឲ្យចំនួនប៉ុន្មានទើបសម?
តាមពិតទៅចំពោះការឲ្យអាំងប៉ាវអំឡុងចូលឆ្នាំចិន បើអ្នកជាមនុស្សនៅលីវ មិនទាន់រៀបការ អ្នកមិនចាំបាច់ចែកអាំងប៉ាវឲ្យគេក៏បានដែរ។ ចំពោះមនុសដែលអ្នកគួរចែកអាំងប៉ាវមានដូចខាងក្រោម
១. ឪពុកម្ដាយ៖អ្នកគួរចែកឲ្យពួកគាត់ចន្លោះពី១០០ទៅ៣០០ដុល្លារ
២. មិត្តភក្ដិជិតដិតនិងកូនរបស់សាច់ញាតិរបស់អ្នក៖ គួរចែកចន្លោះពី១០ទៅ៣០ដុល្លារ
៣. កូនរបស់អ្នក៖ គួរចែកចំនួន២០ដុល្លារ
៤. បុគ្គលិករបស់អ្នក៖ គួរចែកចន្លោះពី២០ទៅ២០០ដុល្លារ
៥. កូនចៅរបស់អ្នកដែលអ្នកមិនសូវស្និទ្ធ៖ គួរចែកពីចន្លោះពី៥ទៅ១០ដុល្លារ៕