រើសដៃគូត្រូវជោគជ័យ៥០%! តារាសម្តែងល្បីឈ្មោះ ម៉ារីម៉ា បង្ហើបពីក្បួនរើសដៃគូ កុំឱ្យខុស
Kan DaraAUGUST 30 2023147 views

ប្រសិនបើលោកអ្នកធ្លាប់ទស្សនា ខ្សែភាពយន្តភាគបរទេស រឿង វាសនានាង ម៉ារីម៉ា ដែលបានចាក់ផ្សាយនៅលើកកញ្ចក់ទូរទស្សន៍នៃស្ថាននីយ៍ល្បីក្នុងស្រុក ពិតជាបានស្គាល់ច្បាស់ពីតារាសម្តែងស្រីរូបនេះ ជាក់ជាមិនខាន។ ក្នុងនោះជីវិតស្នេហាក្រៅរឿងក៏មិនធម្មតាដែរ ពោលគឺចំណងស្នេហារវាងអ្នកនាង និងស្វាមីមានភាពផ្អែមល្ហែម ស្អិតរមួត និងមានសុភមង្គលយ៉ាងខ្លាំងដែលជាក្តីប្រាថ្នាចង់បានរបស់ជីវិតគូភាគច្រើន។

1

ក្នុងបទសម្ភាសន៍ជាមួយ GMA Intertainment កាលពីដើមខែមករា ឆ្នាំ២០២៣នេះ តារាសម្តែងស្រី ម៉ារីម៉ា (Marian Rivera) បានបង្ហើបពីក្បួនជ្រើសរើសដៃគូកុំឲ្យខុស ដូចខាងក្រោម៖

Dd

/. ជាបុរសដែលអាចផ្តល់ភាពកក់ក្តៅឲ្យគ្រួសារ៖ គ្មាន​អ្វី​ធ្វើ​ឱ្យ​បុរស​សង្ហា​ជាង​ការ​ដឹង​ថា​គាត់​មាន​ភាពកក់​ក្តៅ​ខ្លាំងសម្រាប់​ប្រពន្ធ និងកូនៗ​របស់​គាត់​នោះ​ទេ ដែល​នេះ​ជា​អ្វី​ដែលលោក​ Dingdong មានពិត​ប្រាកដចំពោះគ្រួសារដ៏តូច តែមានក្តីស្រលាញ់ធំមួយនេះ។

សកម្មភាពទាំងក្នុង និងក្រៅបណ្តាញសង្គមដ៏ផ្អែមល្ហែមរបស់គាត់ មិនត្រឹមតែបង្ហាញថាគាត់កោតសរសើរចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់ Marian ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគាំទ្រនិងក្តីស្រមៃរបស់នាងផងដែរ។ ជាក់ស្តែង អាជីវកម្មផ្កា Marian Flora Vida គឺជាអំណោយបុណ្យណូអែលរបស់លោក Dingdong ជូនភរិយាជាទីស្រលាញ់ក្នុងឆ្នាំ២០១៦ ដែលនេះគឺជាក្តីប្រាថ្នាមួយក្នុងជីវិតរបស់អ្នកនាង Marian។

D

/. ជាបុរសដែលអាចមើលថែខ្លួនឯងបាន៖ ខណៈដែលកំពុងធ្វើការងារដ៏អស្ចារ្យដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន និងមើលថែប្រពន្ធ-កូន លោកក៏ជាមនុស្សម្នាក់ដែលចេះមើលថែខ្លួនឯងផងដែរ។ តារាសម្តែងលោក Dingdong គ្រប់គ្រងរបៀបរស់នៅបានយ៉ាងមានផាសុខភាព និងមានសុខភាពល្អ។ លោកតែងធ្វើលំហាត់ប្រាណជាមួយ Marian ចូលរួមកីឡាទ្រីយ៉ាងត្លុង និងជិះកង់កម្សាន្តផងដែរ។

Z

/. ជាវីរបុរសសម្រាប់កូនៗ៖ វីរភាព ការរៀបចំពេលវេលា និងទង្វើគ្រប់បែបយ៉ាងរបស់បុរសដែលជាឪពុកគឺជាការបង្ហាញដ៏ច្បាស់លាស់បំផុតពីកម្រិតនៃទំនួលខុសត្រូវ និងភាពជាគម្រូសម្រាប់កូនៗ រួមទាំងគ្រួសារទាំងមូល។ ថ្វីបើមានកាលវិភាគមមាញឹកក៏ដោយ Dingdong នៅតែឈ្លៀតនិងប្រាកដក្នុងចិត្តថា គាត់មានពេលវេលានៅក្បែរកូនៗ និងធ្វើខ្លួនជាទីពុំនាក់ដំបូងបំផុតសម្រាប់ពួកគេ។

Po

គួរបញ្ជាក់ផងដែរថា នាង ម៉ារីម៉ា ឬឈ្មោះពិត ម៉ារីយ៉ាន រីវើរ៉ា (Marian Rivera) មានរៀបការជាមួយលោក ឌីងដុង ដានតេស (Dingdong Dantes) ដែលជាតារាសម្តែងដូចគ្នា ក្នុងឆ្នាំ២០១៤ បន្ទាប់ពីពួកគេទាំង២ បានស្រលាញ់គ្នាអស់រយៈពេលជាង ៥ឆ្នាំ។ ក្រោយរៀបអាពាហ៍ពិពាហ៍ គូស្នេហ៍មួយគូនេះ បានបង្កើតចំណងអនុស្សាវរីយ៍នៃជីវិតគូយ៉ាងល្អ និងបានបង្កើតកូនប្រុសស្រីបាន ២នាក់ទៀតផង៕

Ppp

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

22 Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia