អត់លុយក៏តាមដានបានដែរ! ហាងឆេងមាសឡើងចុះដល់ណាហើយ ខណៈប៉ុន្មានសប្ដាហ៍ចុងនេះមានការប្រែប្រួលខ្លាំង?
Toeuy HongAUGUST 19 2024774 views

នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះតម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិមានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងគិតត្រឹមថ្ងៃទី១៩ខែសីហាឆ្នាំ២០២៤នេះតម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិបានហក់ឡើងដល់២,៥០២ដុល្លារក្នុងមួយអោន( ប្រមាណ៣០១៤ដុល្លារក្នុងមួយតម្លឹង)។

 

 មូលហេតុដែលធ្វើឲ្យតម្លៃហាងឆេងមាសបានបន្តហក់ឡើងខ្លាំងគឺដោយសារតែការរំពឹងថាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកនឹងសម្រេចទម្លាក់ការប្រាក់ដុល្លារនៅត្រឹមខែកញ្ញាឆ្នាំ២០២៤នេះ។ ជាធម្មតាមាសនិងប្រាក់ដុល្លារតែងតែដើរផ្ទុយគ្នាហើយព័ត៌មាននៃការទម្លាក់ប្រាក់ដុល្លារធ្វើឲ្យឥទ្ធិពលប្រាក់ដុល្លារកាន់តែខ្សោយដូច្នេះរុញតម្លៃមាសឲ្យហក់ឡើង។

 

ក្រៅពីព័ត៌មាននៃការទម្លាក់អត្រាការប្រាក់ដុល្លារ បញ្ហាសង្រ្គាមនៅអាស៊ីកណ្ដាលរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននិងសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏នៅតែជាបញ្ហាមួយនៃភាពតានតឹងនៃភូមិសាស្រ្តនយោបាយដែលធ្វើឲ្យតម្លៃហាងនៅតែទ្រព្យវិនិយោគដែលគេចាប់អារម្មណ៍ដូច្នេះមាសកាន់តែឡើងខ្លាំង។

 

បើយោងតាមការលើកឡើងរបស់លោក Carsten Fritsch អ្នកវិនិយោគផ្នែកផលិតផលទំនិញនៃធនាគារ Commerzbank បានឲ្យដឹងថាតម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិអាចនៅតែបន្តរក្សាតម្លៃក្នុងរង្វង់២៥០០ដុល្លារក្នុងមួយអោនដោយសារតែសញ្ញានៃការទម្លាក់អត្រាការប្រាក់ដុល្លារកាន់តែច្បាស។

 

ចំពោះហាងឆេងមាសក្នុងស្រុកយើងវិញ បើយោងតាមហាងឆេងមាស ចែពៅ លក់គ្រឿង អលង្ការបានបង្ហាញថាតម្លៃហាងឆេងមាសថ្ងៃនេះមានតម្លៃ២៩៤ដុល្លារក្នុងមួយជី។

គួរបញ្ជាក់ផងដែរថានៅអំឡុងខែតុលាឆ្នាំ២០២៣កន្លងទៅតម្លៃហាងឆេងមាសធ្លាប់ធ្លាក់ទាបបំផុតមកត្រឹម២២១ដុល្លារក្នុងមួយជី។  ដូច្នេះបើអ្នកបានទិញពេលមាសធ្លាក់មកត្រឹម២២១ដុល្លារក្នុងមួយជីនោះមកដល់ពេលនេះអ្នកចំណេញបានប្រមាណជា៦៣ដុល្លារហើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia