កម្មវិធីបណ្តេញឆ្លើយឆ្លងសារថ្មីដែលបង្កើតឡើងដោយលោក Mark Zuckerberg អាចទាញអ្នកប្រើប្រាស់បាន៣០លានដង ត្រឹមពេល១យប់ កំពុងស្ថិតនៅលើកំពូលតារារបស់ App Store និង Play Store ជាTop App Free ដែលមានទាញយកច្រើនបំផុតក្នុងពេលដ៏ខ្លី ខណៈការប្រើប្រាស់កម្មវិធីមួយនេះមានភាពងាយស្រួលបំផុត ដោយគ្រាន់តែអនុវត្ត៣ជំហាន។
យោងតាមការចុះផ្សាយរបស់ CNBC បានឱ្យដឹងថា របៀបប្រើប្រាស់កម្មវិធីនេះមិនមានភាពស្មុគស្មាញនោះទេ ដោយជំហានបងប្អូនត្រូវតែមានគណនី Instagram ជាមុនសិន។ បន្ទាប់ពីនោះបងប្អូនត្រូវទាញយក App Threads ដែលមាននៅលើ App store ឬ Play Store ពោលគឺមានទាំងនៅលើ IOS និង Andriod ។ ជំហានទី៣បងប្អូនត្រូវ Login ចូលកម្មវិធីដោយប្រើព័ត៌មានគណនីរបស់ Instagram រួចរាល់ហើយបងប្អូនអាចប្រើប្រាស់បានហើយ។
ម្យ៉ាងវិញទៀតកម្មវិធីនេះគឺវាភ្ជាប់ជាមួយគណនី Instagram របស់បងប្អូនទាំងស្រុង ដូច្នេះរាល់អ្នកតាមដានបងប្អូន ក៏ដូចជាអ្នកដែលបងប្អូនបានតាមដានគឺអាចមើលឃើញគ្នាទៅវិញទៅមកដូចគ្នាទៅនឹងការលេង Instagram ដែរ ដូច្នេះបងប្អូនមិនពិបាកភ្ជាប់ស្វែងរកមិត្តម្តងទៀតនោះទេ ។ ប៉ុន្តែបងប្អូនក៏អាចធ្វើការកែព័ត៌មានមួយចំនួននៅលើកម្មវិធី Threads បានបន្ថែមទៀតដែរដូចជារូប Profile ឬ Privacy របស់គណនីជាដើម។
គួរបញ្ជាក់សម្រាប់បងប្អូនដែលមិនទាន់ច្បាស់ថាអ្វីទៅជា Threads? App Threads គឺជាកម្មវិធីបង្ហោះសារខ្លីៗ អត្ថបទឬការបង្កើតកិច្ចសន្ទនាជាសាធារណៈរវាងបុគ្គលនឹងបុគ្គល ដែលវាមានមុខងារស្រដៀងនឹង Twitter ខណៈ Threads មានអ្នកទាញយក៣០លាន ត្រឹមរយៈពេល១៦ម៉ោង និងបានដាក់ឱ្យប្រើប្រាស់១០០ប្រទេសលើកលែងហើយតែតំបន់អឺរ៉ុបប៉ុណ្ណោះដែលមិនទាន់អាចប្រើប្រាស់បាន៕
អត្ថបទដោយ៖ ពីង ជូអេង


