ចង់មានចេញក្រៅផ្ទះឱ្យច្រើន! នេះជាក្បួនដើរលេង ឱ្យកើតប្រយោជន៍ របស់សេដ្ឋីចិន Jack Ma
Meng SonglyAPRIL 8 20223.2 K views

លោកអ្នកប្រហែលជាបានដឹងខ្លះៗរួចមកហើយថា ​លោកមហាសេដ្ឋី Jack Ma ​​ចូលចិត្តធ្វើដំណើរឆ្លងប្រទេសណាស់​ គាត់តែងទៅប្រទេសនិង​តំបន់ជាច្រើនដែលលោកមិនធ្លាប់ទៅ ​​ក្នុងនោះក៏មានខេត្តសៀមរាប​របស់កម្ពុជា​មួយដែរ។​ តើគាត់មានក្បួនដើរលេងបែបណា​ ដើម្បីជួយឲ្យគាត់អាចរកឃើញ ក្តីស្រមៃរកស៊ីដែលរឹងមាំបំផុត និងកើតប្រយោជន៍ច្រើន? 

មែនទែនទៅ​ កាលគាត់មិនទាន់ក្លាយជាសេដ្ឋី​​ គាត់រើសតំបន់ដែលត្រូវទៅមុនគេ​​ ព្រោះថវិការបស់គាត់មានកំណត់កាលនោះ។ ​ប្រទេសដែលគាត់សម្រេចទៅមុនគេគឺ អូស្រ្តាលី​ដែលជាប្រទេសអភិវឌ្ឍន៍ខ្លាំងជាងប្រទេសចិន។ ​២៩ថ្ងៃនៅអូស្រ្តាលីបានបើកចំហទស្សនះវិស័យ​របស់គាត់ចំពោះពិភពលោកទាំងមូល។

មុនបានចេញពីស្រុកចិន ​គាត់តែងយល់ឃើញតាមសៀវភៅ ដែលគាត់បានរៀនសូត្រ គឺស្រុកចិនអស្ចារ្យណាស់​។ ​តែដល់ពេលគាត់ចេញក្រៅ ​គាត់ឃើញ​អ្វីដែលគាត់ធ្លាប់ដឹង មិនដូចគ្នា ទាំងស្រុងនោះទេ។ “​វប្បធម៌​និង​ស្ថានភាពរស់នៅ​ របស់ប្រជាជនអូស្រ្តាលី​បានផ្លាស់ប្តូររបៀបគិតពី អនាគតរបស់ខ្ញុំ​” នេះជាអ្វីដែលគាត់ទទួលបាន ពីការធ្វើដំណើរក្រៅប្រទេសដំបូងបំផុត​របស់គាត់។ទិសដៅធ្វើដំណើរបន្ទាប់គឺប្រទេសដែលពូកែ​ខាងការធ្វើជំនួញជាងគេបំផុត​នោះគឺអាមេរិក។​គាត់រើសអាមេរិក​​ ព្រោះប្រទេសនេះ​ពូកែរកស៊ី​ ហើយមានមហាសេដ្ឋី​ល្បីឈ្មោះ​ជាច្រើន​ចេញពីសហរដ្ឋអាមេរិកនេះឯង។​ ទឹកដីមួយនេះ​ហើយ ​ដែលបានធ្វើឲ្យលោកមហាសេដ្ឋី​ Jack ma រកឃើញក្តីស្រមៃ​របស់គាត់ ​ហើយ​មកដល់ស្រុកចិនវិញភ្លាម ​ក៏បាន​ចាប់ផ្តើមអាលីបាបាភ្លាម​មិនបង្អង់យូរនោះទេ។

សង្ខេបក្បួន​ដើរលេង​របស់មហាសេដ្ឋី Jack Ma ​គឺ​គាត់ដើរមើលឳកាស ​មិនដើរលេងកំសាន្តនោះទ្បើយ។​ មុនគាត់ដើរ​ គាត់បានដាក់គោលដៅរួចទៅហើយ ទៅទីនោះដើម្បីអ្វី?​ នេះហើយជាអ្វីដែលលោកអ្នក គួររៀបចំខ្លួន ​មុនធ្វើដំណើរទៅក្រៅប្រទេស ​កុំចេះតែចេញទៅដើម្បីតែកំសាន្ត។​លោកអ្នកគួរយកឳកាសនេះ ទៅរៀនសូត្រពីតំបន់​ឬប្រទេស ដែលលោកអ្នកទស្សនាវិញ​ ទើបជាក្បួន​ដើរ​ដែល​ហុចលទ្ធផលល្អដល់ការរីកចម្រើនខាងគំនិតរកស៊ីរបស់លោកអ្នក ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia