ក្បួនរំលស់ឆ្លាតវៃដែលអ្នកទិញផ្ទះគួរធ្វើ បើមិនចង់ជាប់បំណុល ឬម្ចាស់គម្រោងរឹបអូសយកផ្ទះវិញ
Bunthoeun KoemFEBRUARY 9 2024306 views

ការទិញផ្ទះដោយបង់រំលស់ ជានិន្នាការថ្មី ដែលមានភាពពេញនិយមខ្លាំងនាមួយរយៈពេលចុងក្រោយនេះ ដោយសារវិធីសាស្រ្ដនេះ គឺអាចឲ្យអ្នកដែលពុំមានលុយគ្រប់ អាចធ្វើការបង់ប្រចាំខែមួយម្ចាស់គម្រោង ដើម្បីបានផ្ទះមកស្នាក់នៅ។ យ៉ាងណាត្បិតវិធីសាស្ដ្រមួយនេះល្អ ប៉ុន្ដែវាក៏មានផ្ដលមិនល្អដល់អ្នកទិញផងដែរប្រសិនបើពុំបានសិក្សា និងចាត់ចែងឲ្យច្បាស់លាស់លើហិរញ្ញវត្ថុរបស់ខ្លួនទេនោះ។

ដូច្នេះថ្ងៃនេះ  យើងសូមលើកចំណុចសំខាន់មួយចំនួន ដែលអ្នកត្រូវរៀបចំខ្លួនមុនសម្រេចចិត្ដបង់រំលស់ ដើម្បីការពារកុំឲ្យជួបហានិភ័យរឿងលុយក្នុងពេលបង់ម្ចាស់គម្រោង។ ព្រោះកន្លងមកនេះឃើញថា មានអ្នកទិញផ្ទះចំនួនបានផុងខ្លួនជាមួយនឹងការបង់រំលស់នេះ ដោយបង់សុខៗ បង់ទៅមុខលែងរួចធ្វើឲ្យខាតពេលវេលា ខាតលុយកាក់ និងអាចបាក់ទឹកចិត្ដក៏ថាបាន។ ខាងក្រោមនេះគឺជាចំណុសសំខាន់មួយចំនួនដែលអ្នកត្រូវមាន៖ 

 

6 Dynamite Ways to Use Other Peoples Money to Buy Real Estate Min 1024x536 1

 

១. ប្រភពចំណូល

 

មុនសម្រេចចិត្ដបង់រំលស់អ្វីមួយ រឿងសំខាន់បំផុតដែលអ្នកត្រូវប្រាកដជាមួយនឹងខ្លួនឯងគឺប្រភពចំណូល។ មានប្រភពចំណូលរឹងមាំការ បង់រំលស់កាន់តែមានសុវត្ថិភាព ប៉ុន្ដែប្រសិនបើមានប្រភពចំណូល មិនច្បាស់លាស់ ពុំគួរបង់រំលស់ឡើយ ព្រោះអាចធ្វើឲ្យជួបហានិភ័យ នៅពេលចំណូលធ្លាក់ចុះ ឬបាត់បង់។

ជាមួយគ្នានេះ អ្នកគួរបង្កើតប្រភពចំណូលច្រើនច្រក ព្រោះបើអ្នកបាត់បង់ច្រកចំណូលមួយ អ្នកនៅសល់ច្រកចំណូលមួយទៀតដើម្បីបង់ជាមួយម្ចាស់គ្រោងបាន។

 

២. មានប្រាក់បម្រុងចាប់ពី ៣ ទៅ ៦ ខែ

 

មុនធ្វើការបង់រំលស់ អ្នកគួរមានសាច់ប្រាក់បម្រុងទុក យ៉ាងតិចពី ៣ ទៅ ៦ ខែ។ ព្រោះការមានប្រាក់បំរុង អាចការពារអ្នកបាន ពេលដែលអ្នកជួបបញ្ហាជាយថាហេតុណាមួយកើតឡើង ដូចជាចំណូលធ្លាក់ចុះ បាត់បង់ការងារ ឬជួបបញ្ហាសុខភាពពុំអាចធ្វើការរកលុយបានជាដើម។

 

៣. កុំរំលស់ប្រចាំខែលើសពី ៣៥ ទៅ ៥០% នៃចំណូល

 

ចំណុចនេះក៏សំខាន់ដែរសម្រាប់អ្នកដែលមានគម្រោងចង់បង់រំលស់ គ្រោះអាចនឹងជួបគ្រោះថ្នាក់ប្រសិនបើអ្នកចំណាយលើការបង់រំលស់ប្រចាំខែ ច្រើនលើសលប់ជាមួយនឹងចំនួនដែលរកបាន។ អ៊ីចឹងដើម្បីការពារសេរីភាពហិរញ្ញវត្ថុខ្លួនឯងបាន អ្នកពីគួរបង់រំលស់ប្រចាំខែលើសពី ៣៥ ទៅ ៥០% ឡើយ។

បើអ្នកបង់រំលស់លើសពីចំនួននេះ អាចនឹងជួបបញ្ហាសម្រាប់ការចំណាយរស់នៅប្រចាំថ្ងៃដូចជាលុយចំណាយលើការហូបចុក មើលថែសុខភាព សម្លៀកបំពាក់ បង់សាលាឲ្យកូន ។ល។ ឧទាហរណ៍៖ បើអ្នកមានចំនូល ១០០០ ដុល្លារ អ្នកគួរចំណាយតែ ៣៥០ ទៅ ៥០០ ដុល្លារបានហើយ ហើយប្រាក់ដែលនៅលស់គឺយកទៅចំណាយលើភាពចាំបាច់ដែលបានរៀងរាប់ខាងលើ ទើបអ្នកមានសុវត្ថិភាពផ្លូវចិត្ដ ចៀសវាងបង់រំលស់អស់ៗ តែគ្មានលុយចំណាយលើកការរស់នៅ។

 

៤. មានប្រាក់កក់ជាមួយម្ចាស់គម្រោង

 

ការមានប្រាក់កក់ជាមួយម្ចាស់គម្រោងគឺជារឿងល្អ និងមានផលចំណេញច្រើនដល់យើងដែលជាអ្នកទិញ ព្រោះវាជួយកាត់បន្ថយការប្រាក់បានមួយផ្នែកធំ។ ជាទូទៅអ្នកគួរមានប្រាក់កក់ជាមួយម្ចាស់គម្រោងពី ២០% ឡើងទៅនៃតម្លៃផ្ទះសរុប តែបើមានលទ្ធភាពមានកាន់តែច្រើនគឺកាន់តែប្រសើរ។

 

ទាំងនេះ គឺជាចំណុចសំខាន់មួយចំនួន ក្នុងចំណោមចំណុចសំខាន់ជាច្រើនផ្សេងទៀតដែលអ្នកមានគម្រោងបង់រំលស់ផ្ទះ ឬអចលនទ្រព្យផ្សេងត្រូវសិក្សាឲ្យបានច្បាស់លាស់ មុនសម្រេចចិត្ដបង់ ដើម្បីការពារសុវត្ថិភាពហរិញ្ញវត្ថុ កុំឲ្យបង់សុខៗស្រាប់តែលែងមានលទ្ធភាពបង់បន្ដ ឬខំប្រឹងបង់រហូតធ្វើឲ្យខ្លួនឯងមានសម្ពាធរឿងលុយកាក់ មានតែផ្ទះដែលគ្មានក្ដីសុខផ្លូវចិត្ដ៕

 

Holding a House Key

176

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia