កុំចេះតែរំលស់! មុនបង់រំលស់ផ្ទះដាច់ខាតត្រូវគិតលើរឿងធំ ២ នេះឲ្យបានច្រើនដង
Bunthoeun KoemNOVEMBER 19 2023138 views

ការបង់រំលស់គឺជាវិធីសាស្រ្ដ នៅក្នុងការទិញយកនូវរបស់សំខាន់ផ្សេងៗដូចជាផ្ទះ ខុនដូ ជាដើម។ ហើយការបង់រំលស់នេះកើតឡើងក្នុងករណីដែលយើងមិនមានលុយទាំងដុសទៅទិញ ឬចង់ទុកលុយខ្លះសម្រាប់ការរកស៊ី ឬធ្វើអ្វីផ្សេងដើម្បីបង្កើតលុយបន្ថែម។ ពិតណាស់ការបង់រំសល់ត្រឹមត្រូវនឹងនាំឲ្យយើងបង្កើតបានទ្រព្យ ក៏ប៉ុន្ដែបើសិនជាខុសក៏អាចធ្វើឲ្យទ្រព្យក្លាយទៅជាបំណុលបានដែរ ដូច្នេះតម្រូវឲ្យមានការសិក្សាឲ្យបានច្បាស់លាស់មុនសម្រេចចិត្ដបង់។

 

ហើយថ្ងៃនេះ Business Cambodia នឹងបើកយក ២ ចំណុច ដែលអ្នកមានគម្រោងចង់បង់រំលស់ផ្ទះ ឬខុនដូ គួរគិតឲ្យបានលម្អិតល្អន់ មុនសម្រេចចិត្ដ ដើម្បីការពារហានិភ័យផ្សេងៗដែលអាចកើតមានឡើងនៅក្នុងអំឡុងពេលនៃការបង់រំលស់នេះ។

 

១. ចំណូល

 

ពិតណាស់ចំណូលគឺចំណុចសំខាន់បំផុត ដែលត្រូវគិតមុនគេព្រោះថា ពេលចាប់ផ្ដើមបង់រំលស់នោះអ្នកកនឹងត្រូវចំណាយរៀងរាល់ខែលើការប្រាក់ និងប្រាក់ដើម សម្រាប់បង់ជាមួយម្ចាស់គម្រោង ឬធនាគារ។

 

តាមការលើកឡើងពីអ្នកជំនាញជាច្រើន ជាទូទៅអ្នកមិនត្រូវចំណាយទៅលើការបង់រំលស់ធំជាង ៣០% ទៅ ៥០% នៃការប្រាក់ចំណូលរបស់ខ្លួនឡើយ។ ព្រោះបើចំណាយលើសពីនេះ នឹងអាចធ្វើឲ្យជះដល់ផលប៉ះពាល់សម្រាប់ការចំណេញចាំបាច់ប្រចាំថ្ងៃបាន។

 

ឧទាហរណ៍៖ ប្រសិនបើអ្នកមានចំណូល ១ ០០០ ដុល្លារក្នុង ១ ថ្ងៃ ហើយចង់បង់រំលស់ផ្ទះដូច្នេះអ្នកត្រូវយកគម្រោងណាដែលមានការបង់ចន្លោះពី ៣០០ ទៅ ៥០០ ដុល្លារក្នុងខែ ហើយប្រាក់ដែលនៅសល់ ៥០០ ទៅ ៧០០ ដុល្លារ គឺទុកសម្រាប់ការប្រើប្រាស់ការចំណាយប្រចាំថ្ងៃ ជួបអ្នកមិនជួបហានិភ័យនៃការរស់នៅ។

 

ក្រៅពីនេះ ប្រសិនបើចង់រំលស់ផ្ទះ អ្នកគួរមានលុហសម្រាប់ចង់មុន ៣០% មុនល្អ ព្រោះប្រសិនបើអ្នកបានបង់ប្រាក់ដើមមុនខ្លះ នោះអត្រាការប្រាក់របស់អ្នកនឹងដែលត្រូវបង់ទៅឲ្យម្ចាស់កម្រោងនឹងនៅទាប ហើយការរំលស់ក៏ឆាប់រួច បើធៀបនឹងការទៅរំសល់សុទ្ធ ១០០%។

 

២. សិក្សាគម្រោងផ្ទះដែលត្រូវបង់

 

ក្រៅពីប្រភពចំណូល ការសិក្សាលើគម្រោងផ្ទះដែលត្រូវទិញក៏មានសារៈសំខាន់ផងដែរ មិនថាគុណភាពសំណង់ ប្លង់មេរបស់គម្រោង ឬម្ចាស់គម្រោងផ្ទាល់នោះទេ។​ បើអ្នកជ្រើសរើសចំគម្រោងដែលល្អនោះការរស់នៅនឹងមានក្ដីសុខ មិនបារម្ភខាច គុណភាពសំណង់ ប្រព័ន្ធមានភ្លើង ប្រព័ន្ធទឹក និងលូ មិនល្អ ធ្វើឲ្យខកចិត្ដ ដែលខំរកលុយបង់ហើយបែជារស់នៅគ្មានក្ដីសុខ។​

 

ជាក់ស្ដែងកន្លងទៅមកនេះ ក៏មានអថិតិជនមួយចំនួន បានធ្វើការបង់ប្រាក់ដើម្បីរំលស់ផ្ទះសម្រាប់ស្នាក់នៅ ប៉ុន្ដែបង់យូរៗទៅ ជិតដល់ថ្ងៃចូលនៅបែជាគម្រោងសង់ផ្ទះមិនទាន់រួចរាល់ ឯខ្លះទៀតត្រូវបានប្រកាសក្ស័យធន់ក៏មាន។ ដូច្នេះប្រសិនគិតថា ខ្លួនមានធនធានគ្រប់ហើយ គួរណាស់ត្រូវជម្រើសរើសគម្រោងដែលល្អ ព្រោះថាការទិញផ្ទះ មិនដូចការទិញត្រីក្នុងផ្សារ ដែលអាចដូចវិញបាននោះទេ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia