ក្តៅៗ! កោះតៃវ៉ាន់ និងប្រទេស២នេះ ប្រកាសអាស.ន្នពីរលកស៊ូណាមិ ក្រោយគ្រោះរញ្ជួយឡើងដល់៧.៤វុិចទ័រ
ធី ស្រីល័ក្ខAPRIL 3 20246.7 K views

មុននេះបន្តិច គ្រោះរញ្ជួយដីដ៏ធំមួយកម្រិត៧,៤ វុិចទ័របានវាយប្រហារភាគខាងកើតរបស់តៃវ៉ាន់ភ្លាមៗ ដោយវាបានបង្កឱ្យមានការប្រកាសអាសន្នអំពីរលកស៊ូណាមិទៅដល់ប្រទេសជប៉ុន និងហ្វីលីពីនភ្លាមៗតែម្តង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន NBC New ។

ប្រភពដដែលបានឱ្យដឹងទៀតថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោងប្រហែល 8 ព្រឹកម៉ោងក្នុងស្រុកចម្ងាយ ១៨ គីឡូម៉ែត្រ (១១ម៉ាយ) ភាគខាងត្បូងទីក្រុង Hualien នៃកោះតៃវ៉ាន់ ហើយរលកកម្រិតខ្ពស់នេះ អាចរីករាលដាល បង្កជារលកយក្សស៊ូណាមិនៅប្រទេសជប៉ុន និងហ្វីលីពីនផងដែរ។

៤១

ជាមួយគ្នានោះដែរ រលកយក្សស៊ូណាមិដែលមានកម្ពស់រហូតដល់៣ម៉ែត្រ (១០ហ្វីត) ត្រូវបានរំពឹងទុកថានឹងកើតឡើងនៅកោះដាច់ស្រយាលមួយរបស់ជប៉ុនដែលស្ថិតនៅក្បែរកោះតៃវ៉ាន់។ ដូច្នេះហើយអាជ្ញាធរក៏បានប្រកាសឱ្យជម្លៀសប្រជាជនភ្លាមៗព្រោះរលកយក្សស៊ូណាមិមកដល់ហើយសូមចេញជាបន្ទាន់កុំត្រឡប់មកវិញឱ្យសោះ។

មិនតែប៉ុណ្ណោះ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុនក៏បានចេញការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់កោះ Okinawa, Miyakojima និងតំបន់ Yaemama ដែលមានកម្ពស់រហូតដល់ 3 ម៉ែត្រ ឬតិចជាង 10 ហ្វីតដែលអាចធ្វើទៅបាន។

៤២

គួរបញ្ជាក់ថា អាជ្ញាធរហ្វីលីពីនក៏បានប្រកាសអំពីរលកស៊ូណាមិនេះផងដែរ ហើយរលកនេះអាចកើតមានរយៈពេលរាប់ម៉ោងឯណោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia