ចំណាំទុក! ប.ស.ស បានប្រកាសបញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាថែទាំ ជាមួយមន្ទីរសម្រាកព្យាបាល ១នេះហើយ
ធី ស្រីល័ក្ខ•OCTOBER 14 2026•7.2 K views

កាលពីថ្មីៗកន្លងទៅនេះ យោងតាមលិខិតរបស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម បានបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវាង ប.ស.ស. និងមន្ទីរសម្រាកព្យាបាល ពន្លឺពេជ្រ ដែលមានអាសយដ្ឋានផ្ទះគ្មានលេខ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីថ្ងៃនេះតទៅហើយ។

 

លិខិតដដែលក៏បានបញ្ជាក់ទៀតថា ក្នុងន័យនេះ ប.ស.ស. នឹងមិនធ្វើការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ជូនមន្ទីរពេទ្យពហុព្យាបាល ក្រុងកំពត តាមរយៈការចូលប្រើប្រាស់សេវារបស់សមាជិក ប.ស.ស ចាប់ពីកាលបរិច្ឆេទនៃការចេញលិខិតជូនដំណឹងនេះតទៅ ករណីសមាជិក ប.ស.ស. ចូលទៅប្រើប្រាស់សេវានៅ មូលដ្ឋានសុខាភិបាលខាងលើនោះការចំណាយជាបន្ទុកផ្ទាល់របស់អ្នកជំងឺ។

845506293 1636201554823247 4430238142878186223 N

គួរបញ្ជាក់ថា ប្រសិនបើមានចម្ងល់ផ្សេងៗ សូមសាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. ធ្វើការទំនាក់ទំនងមក ប.ស.ស. តាមប្រព័ន្ធ Hotline លេខ ១២៨៦៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia