ក្រុមហ៊ុន ហុងដា អិនស៊ីអិច (HONDA NCX) បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ បរិក្ខារ និងថវិកាជូនដល់បងប្អូនជនភៀសសឹកចំនួន ៣៧៨៥ គ្រួសារ ស្មើរនឹង​១១​៣៥៥​ នាក់ ក្នុងខេត្តសៀមរាប
Daneth MechDECEMBER 23 2025

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ហុងដា អិន ស៊ី អិច (Honda NCX) បានចាត់តំណាង រួមទាំងបុគ្គលិក កម្មករ និងក្រុមការងារនាំយកអំណោយជាសម្ភារៈ បរិក្ខារ និងថវិកាជាលើកទីពីរ ដែលជាសកម្មភាពផ្តល់ជំនួយជូនដល់បងប្អូនប្រជាជនកម្ពុជា ចំនួន ៣៧៨៥គ្រួសារ (១១៣៥៥ នាក់) ដែលជាជនភៀសសឹក កំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅក្នុងមណ្ឌលសុវត្ថិភាពសិ្ថតនៅក្នុងខេត្តសៀមរាប ។

 

Main 2

Main 3

Main 4

 

កម្មវិធីផ្តល់ជំនួយនេះ មានគោលបំណងចូលរួមកាត់បន្ថយការលំបាក និងផ្តល់អំណោយបឋមដល់គ្រួសារជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព។ លើសពីនេះទៀត ក្រុមហ៊ុនហុងដា អិនស៊ីអិច (Honda NCX) បានផ្តល់សម្ភារៈ បរិក្ខារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ រួមជាមួយទឹកប្រាក់ ដើម្បីជួយបន្ថយបន្ទុក ជាពិសេសជួយគាំទ្រដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនភៀសសឹក។

 

3

2

 

លោក ណាអូអាគិ អ៊ិស្សិកាវ៉ា (Mr. Naoaki Ishikawa) តំណាងក្រុមហ៊ុន​ Honda NCX បានលើកឡើងនៅក្នុងកម្មវិធីនេះថា៖ ពួកយើងទាំងអស់គ្នាបានដឹងយ៉ាងច្បាស់ថា សន្តិភាពពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជាទាំងមូល។​ ដូច្នេះហើយ ខ្ញុំសង្ឃឹមថាភាពលំបាកដែលបងប្អូនជួបប្រទះនាពេលនេះ ប្រាកដជាអាចបញ្ចប់នៅថ្ងៃណាមួយមិនខាន ។​ ពួកយើងជាបុគ្គលិក កម្មករនៃក្រុមហ៊ុន ហុងដា អិន​ ស៊ី អិច នឹងបន្តផ្តល់ការឧបត្ថម្ភគាំទ្រតាមលទ្ធភាពដែលអាចធ្វើទៅបាន រហូតដល់បងប្អូនទាំងអស់គ្នាបានវិលត្រឡប់ទៅរកជីវភាពធម្មតាវិញ។”

កម្មវិធីជំនួយនេះ មានការចូលរួមយ៉ាងសកម្មពីបុគ្គលិក កម្មករក្រុមហ៊ុន Honda NCX និងសាខាលក់ម៉ូតូ Hondaទាំងអស់ ដែលនេះបង្ហាញពីគុណតម្លៃរួមរបស់ក្រុមហ៊ុន និងសាខាលក់ម៉ូតូ Honda ពិសេសស្មារតីយកចិត្តទុកដាក់ សាមគ្គីភាព និងការរួមចំណែកក្នុងកិច្ចការសង្គមដែលមិនអាចខ្វះបាន។ 

 

4

5

6

7

 

ថ្នាក់ដឹកនាំ និងបុគ្គលិក កម្មករគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន ហុងដា អិន ស៊ី អិច Honda NCX បេ្ដជ្ញាបន្តចូលរួម និងរួមសុខទុក្ខជាមួយបងប្អូនប្រជាជនកម្ពុជា និងសូមជូនពរ សូមប្រកបតែសុខភាពល្អ កម្លាំងមាំមួន សុខភមង្គលជួបជុំគ្រួសារ និងមានសុខសុវតិ្ថភាព។

 

8

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia