ប្រមាណជាង១០ឆ្នាំមុន បងប្អូនភាគច្រើនប្រហែលជានៅចាំបានច្បាស់ ពីយីហោម៉ូតូ Honda dream និងតាមតំបន់មួយចំនួនទៀតហៅថាអាសង់ឌ្រីម ដែលបានឈានជើងមកក្រឡុកទីផ្សារប្រទេសកម្ពុជា ខ្លាំងមែនទែន ដែលកាលពីជំនាន់នោះ ផ្ទះណាដែលមានម៉ូតូមួយនេះចាត់ទុកថាឡូយនិងមានធនធានហើយ ដោយសារតែវាទាន់សម័យ ថ្លៃថ្នូ គុណភាពជាប់ធនបានល្អ ចំណែកឯតម្លៃវិញក៏មិនថោកដែរ ។
យីហោម៉ូតូរបស់ជប៉ុនចាស់វស្សាមួយនេះ ជារៀងរាល់ឆ្នាំតែងតែបញ្ចេញម៉ូឌែលម៉ូតូរបស់ខ្លួនជានិច្ច ដែលពីមួយជំនាន់ទៅមួយជំនាន់ មានភាពទាក់ទាញ ប្លែកភ្នែក ពីគំនិតច្នៃប្រឌិត ដែលធ្វើឱ្យអ្នកនិយមនិងចូលចិត្តយីហោម៉ូតូមួយនេះ ចាយ លុយទិញមិនស្តាយឡើយ ។
តួយ៉ាងកាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រ Honda Cambodia NCX បានឲ្យដឹងថា ក្រុមហ៊ុន អិន ស៊ី អិច (NCX) បានបញ្ចញនូវ Teaser របស់ Honda DREAM ឆ្នាំ២០២៣ នៅលើទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន ដោយភ្ជាប់ជាមួយនឹងពាក្យ All-New DREAM ដែលបញ្ជាក់ពីស្លាកសញ្ញា logo និងរំលិច ទៅដោយតែមពណ៌មាស ដែលមើលទៅទាក់ភ្នែកខ្លាំង និងបង្ហាញពីភាពថ្លៃថ្នូរបស់មនុស្សជំនាន់ថ្មី ។
តាមរយៈវីដេអូខ្លីរបស់ក្រុមហ៊ុន Honda ក៏បានបង្ហាញនៅរូបរាងខ្លះៗ ពោលគឺវានឹងមកជាមួយកម្លាំងម៉ាស៊ីនដដែល ១២៥សេសេ ប៉ុន្តែតែមនៅខាងមុខ និងខាងក្រោយមានការផ្លាស់ប្តូរច្រើន ចំណែកឯកុងទ័រក៏មើលទៅស្អាតជាងមុន និងមានភាពលិចធ្លោឆ្នូតពណ៌មាស។
ហើយនេះគ្រាន់តែជាការបញ្ចេញនៅវីដេរូបខ្លីតែប៉ុណ្ណោះ យើងមិនទាន់បានបង្ហាញឱ្យបងប្អូនទាំងអស់គ្នាច្បាស់១០០ភាគ រយនោះទេ តោះរង់ចាំអ៊ុតមើលទាំងអស់គ្នា ថាតើម៉ូឌែលឆ្នាំថ្មីនេះវាមានប្លែកអ្វីខ្លះ ហើយបើចាំដូរស៊េរីរង់ចាំមើលទាំងអស់គ្នានាពេលឆាប់ៗនេះ ។
អត្ថបទដោយ : នៅ ហៀង Tell : 010785134