ដំណឹងល្អសម្រាប់ប្រិយមិត្ត ក៏ដូចជាហ្វេនៗ ដែលកំពុងទន្ទឹងរង់ចាំម៉ូតូ 𝐇𝐨𝐧𝐝𝐚 𝐃𝐑𝐄𝐀𝐌 ស៊េរីឆ្នាំ ២០២៤ ខណៈពេលនេះការទន្ទឹងរង់ចាំរបស់បងប្អូនបានមកដល់ហើយ ដោយកាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងនេះក្រុមហ៊ុនលក់ម៉ូតូ 𝐇𝐨𝐧𝐝𝐚 ប្រចាំប្រទេសកម្ពុជា ប្រកាសបើកសម្ភោធដាក់លក់ជាផ្លូវការហើយ។
យោងតាមការចុះផ្សាយលើគេហទំព័រផ្លូវការរបស់ NCX HONDA បានឱ្យដឹងថា ម៉ូតូ 𝐇𝐨𝐧𝐝𝐚 𝐃𝐑𝐄𝐀𝐌 ឆ្នាំ ២០២៤ នេះបាននាំមកនៅជាមួយការរចនាដ៏ល្អឯក ប្រណីត ឥតទាស់ ពោរពេញដោយកិត្យានុភាពនៃភាពសុះសាយ។ ទន្ទឹមនឹងនេះដែរម៉ូតូ 𝐇𝐨𝐧𝐝𝐚 𝐃𝐑𝐄𝐀𝐌 2024 មានចង្កៀងមុខ LED ថ្មី ត្រូវបានបំពាក់យ៉ាងពិសេសដោយប្រភេទ LED ជំនាន់ចុងក្រោយ និងកាន់តែលេចធ្លោ ដោយភ្លើងឌឺមី LED បំពាក់បន្ថែម ជម្រុញភាពទាក់ទាញ សក័្តសមបំផុតសម្រាប់យុគសម័យដ៏ ស៊ីវីល័យ។
ចំពោះតែមវិញបានឌីសាញជាមួយកិត្យានុភាពថ្មីដ៏អស្ចារ្យ រចនាយ៉ាងប្រណិត រួមបញ្ចូលគ្នាដោយមាសនិងផ្លាទីនឹម ជាមួយចំណិតពេជ្រប្រដេញភ្លឺផ្លេក ល្អម៉ត់ហ្មង បង្កើនភាពទាក់ទាញដែលមិនអាចមើលរំលង។ លើសពីនេះកុងទ័ររចនាថ្មីកាន់តែប្រណិត ជាមួយនឹងការរួមបញ្ចូលគ្នាចំណិតពេជ្រ ពណ៌មាស និងផ្លាទីនឹម កាន់តែប្លែកឥតខ្ចោះ វ័ណ្ឌពណ៌ទឹកប្រាក់ថ្មីពទ្ធ័ជុំវិញកុងទ័រ ផ្តល់នូវអារម្មណ៌ថ្មី អមដោយមុខងារបង្ហាញច្បាស់រាល់មុខងារនៅលើកុងទ័រ។
គួរជម្រាបផងដែរថា 𝐇𝐨𝐧𝐝𝐚 𝐃𝐑𝐄𝐀𝐌 2024 បន្តឆ្ពោះទៅកាន់យុគសម័យថ្មី ពោពេញដោយភាពត្រចះត្រចង់។ ម៉ាស៊ីន បានអភិវឌ្ឍន៌ថ្មី កម្លាំង125cc បច្ចេកវិទ្យា PGM-Fi ផ្តល់នូវថាមពលខ្លាំង និងជួយសន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ៕