ទិញផ្ទះពេលនេះលក្ខខណ្ឌល្អការប្រាក់ទាប! ធនាគារធំៗទាំង៧នេះផ្ដល់កម្ចីទិញផ្ទះការប្រាក់ទាបបំផុត
Toeuy Hong•SEPTEMBER 30 2026•158 views

 នៅក្នុងឆ្នាំ២០២៦នេះសម្រាប់អ្នកចង់ទិញផ្ទះរស់នៅគឺទទួលបានលក្ខខណ្ឌល្អដោយគម្រោងអចលនទ្រព្យមួយចំនួនធំមិនទាមទារឲ្យអ្នកមានប្រាក់កក់មុន( down payment) ច្រើនឡើយចំណែកកម្ចីទិញផ្ទះរបស់ធនាគារមួយចំនួនផ្ដល់កម្ចីជាមួយការប្រាក់ទាបបំផុត។

 

ទាក់ទងនឹងកម្ចីទិញផ្ទះនេះដែរ ខាងក្រោមនេះគឺជាធនាគារធំៗចំនួន៧ដែលផ្ដល់កម្ចីទិញផ្ទះជាមួយនឹងការប្រាក់ទាបបំផុតនៅឆ្នាំ២០២៦នេះ៖

 

១. ធនាគារ ABA៖ ការប្រាក់កម្ចីទិញផ្ទះ៦.៥០%ក្នុងមួយឆ្នាំអាចខ្ចីបានរហូតដល់២៥%និងខ្ចីបានរហូតដល់៨០%នៃតម្លៃផ្ទះ

 

២. ធនគារ Bank of China៖ ផ្ដល់ការប្រាក់កម្ចីទិញផ្ទះត្រឹមតែ៥.៨០%

 

៣. ធនាគារ ហ្វីលីព( Phillip Bank)៖ ផ្ដល់កម្ចីទិញផ្ទះជាមួយនឹងការប្រាក់ត្រឹមតែ៦.២៥%អាចខ្ចីបានរហូតដល់៩០%នៃទ្រព្យដាក់ធានា។

 

៤. ធនាគារ Woori៖ ផ្ដល់កម្ចីទិញផ្ទះជាមួយនឹងការប្រាក់ត្រឹមតែ៥.៨០%

 

៥. ធនាគារភ្នំពេញពាណិជ្ជ(PPCBank)៖ ផ្ដល់ការប្រាក់កម្ចីទិញផ្ទះការប្រាក់ចំនួន៦.៩៩%

 

៦. ធនាគារ CIMB៖ ផ្ដល់កម្ចីទិញផ្ទះការប្រាក់ត្រឹមតែ៦.២៩%ក្នុងមួយឆ្នាំ

 

៧. ធនាគារ Shinhan៖ ផ្ដល់កម្ចីទិញផ្ទះជាមួយនឹងការប្រាក់ត្រឹមតែ៦.៣៩%សម្រាប់៣ឆ្នាំដំបូង

 

គួរបញ្ជាក់ផងដែរថាលក្ខខណ្ឌទទួលបានកម្ចីទិញផ្ទះជាមួយនឹងការប្រាក់ទាបគឺអាចប្រែប្រួលទៅតាមទំហំកម្ចីពោលគឺធនាគារខ្លះបើអ្នកខ្ចីក្នុងចំនួនច្រើនអ្នកនឹងទទួលបានលក្ខខណ្ឌល្អជាមួយនឹងអត្រាការប្រាក់ទាបសមរម្យបំផុត៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia