មនុស្សម្នាក់ៗអាចមានក្ដីស្រមៃរៀងៗខ្លួន ប៉ុន្តែក្រោយពេលរៀបការមានដៃគូជីវិតច្បាស់លាស់ ក្ដីស្រមៃរៀងខ្លួនក៏ប្រែក្លាយជាក្ដីស្រមៃរួមគ្នា។ ក្នុងនោះអាចមានរឿងជាច្រើនដែលដៃគូជីវិតគ្រប់គូប្រាថ្នាចង់បានខុសៗគ្នា តែរបស់សំខាន់បំផុតមួយដែលមនុស្សភាគច្រើនចង់បានខ្លាំងជាងគេបង្អស់គឺ ការមានផ្ទះសម្រាប់រស់នៅសាងគ្រួសាររួមគ្នា។
ប្រសិនបើពេលនេះលោកអ្នកកំពុងតែចង់ទិញផ្ទះ តែមិនចង់ចំណាយលុយទាំងដុល Business Cambodia សូមណែនាំឱ្យស្គាល់ធនាគារធំៗចំនួន៥ ដែលផ្ដល់កម្ចីទិញផ្ទះការប្រាក់ទាបបំផុត៖
១. ធនាគារ CIMB
-ទំហំកម្ចី៖ រហូតដល់ ១០០% នៃតម្លៃផ្ទះ
-អត្រាការប្រាក់៖ ចាប់ពី ៧.៥% ក្នុងមួយឆ្នាំ
-ពេលវេលាកំណត់៖ រហូតដល់ ២៥ឆ្នាំ
-ចំណុចពិសេស៖ រយៈពេលឥណទានវែងជួយសម្រួលឱ្យការបង់ប្រចាំខែមានចំនួនទាប មិនក្លាយជាបន្ទុកធ្ងន់។ កម្រៃជើងសារត្រឹមតែ ១%នៃទំហំឥណទានសរុប។
-លេខទំនាក់ទំនង៖ ០២៣ ៩៨៨ ៣៨៨
២. ធនាគារ ស៊ិនហាន
-ទំហំកម្ចី៖ រហូតដល់ ៨០% នៃតម្លៃផ្ទះ
-អត្រាការប្រាក់៖ ត្រឹមតែ ៦.៤៩% (នៅឆ្នាំដំបូង) បន្ទាប់ពីឆ្នាំទី២ទៅ មានចំនួនចាប់ពី ៧.៩០% (សម្រាប់ប្រាក់រៀល) និងចាប់ពី ៧.៩៥% (សម្រាប់ប្រាក់ដុល្លារ)
-ពេលវេលាកំណត់៖ រហូតដល់ ២៥ឆ្នាំ
-ចំណុចពិសេស៖ ទំហំកម្ចីធំ មានដំណើរការសាមញ្ញនិងរហ័ស អត្រាការប្រាក់ទាបខ្លាំង វិធីសាស្រ្តទូទាត់សងវិញមានច្រើនទម្រង់ដែលអាចជួយសម្រួលដល់អ្នកខ្ចី។
-លេខទំនាក់ទំនង៖ ០២៣ ៩៥៥ ០០១
៣. ធនាគារ ហ្វីលីព
- ទំហំកម្ចី៖ ចរចារបាន
- អត្រាការប្រាក់៖ ៨% ដល់ ១០%ក្នុងមួយឆ្នាំ
- រយៈពេលកំណត់៖ រហូតដល់ ២៥ឆ្នាំ
- លេខទំនាក់ទំនង៖ ០៨៦ ៩៣០ ០០០ / ០៨៩ ៩៨៩ ៨១៨
៤. ធនាគារ អេស ប៊ី អាយ លី ហួរ
-ទំហំកម្ចី៖ រហូតដល់ ៩៥% នៃតម្លៃផ្ទះ
-អត្រាការប្រាក់៖ ត្រឹមតែ ០.៦៦% ក្នុងមួយខែ
-ពេលវេលាកំណត់៖ រហូតដល់ ២០ឆ្នាំ
-ចំណុចពិសេស៖ គ្មានការពិន័យចំពោះការបង់ផ្ដាច់មុនកំណត់ ឬរំលស់ដើម។ មិនគិតសេវារដ្ឋបាល។ ការសងប្រាក់មានលក្ខណៈបត់បែន។
-លេខទំនាក់ទំនង៖ ០២៣ ៩៨០ ៨៨៨
៥. ធនាគារ ស្ថាបនា
-ទំហំកម្ចី៖ រហូតដល់ ៨០% នៃតម្លៃផ្ទះ
-អត្រាការប្រាក់៖ ចាប់ពី ៨.៥០% ក្នុងមួយឆ្នាំ
-ពេលវេលាកំណត់៖ រហូតដល់ ២៥ឆ្នាំ
-ចំណុចពិសេស៖ វិធីសាស្រ្តទូទាត់សងវិញមានច្រើនទម្រង់ដែលអាចជួយសម្រួលដល់អតិថិជនគ្រប់រូប។
-លេខទំនាក់ទំនង៖ ០២៣/ ០៨១ ៩៩៩ ០១០
គួរជម្រាបផងដែរថា នៅពេលខ្ចីលុយធនាគារ បានលឿនឬមិនបានលឿន វាអាស្រ័យលើប្រវត្តិឥណទានរបស់អ្នក បើអ្នកមានប្រវត្តិឥណទានល្អ អ្នកនឹងឆាប់ទទួលបានការអនុម័ត។ ដូច្នេះហើយសូមថែរក្សាប្រវត្តិឥណទានឱ្យបានល្អ សងឱ្យបានទៀងទាត់ ទើបថ្ងៃក្រោយងាយស្រួលស្នើកម្ចីថ្មីៗយកមកប្រើប្រាស់៕


