នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្រ ស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ដ្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧។ យោងតាមអនុក្រឹត្រចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃឈប់សម្រាកមានដូចខាងក្រោម៖
· ថ្ងៃទី១ មករា ទិវាចូលឆ្នាំសកល សម្រាក ១ ថ្ងៃ១
· ថ្ងៃទី៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក ១ ថ្ងៃ
· ថ្ងៃទី៨ ខែមីនា ទិវាអន្ដរជាតិនារី សម្រាក ១ ថ្ងៃ
· ថ្ងៃទី១៤ ១៥ ១៦ មេសា ពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមែ នព្ធស័ក សម្រាក ៣ ថ្ងៃ
· ថ្ងៃទី១ ឧសភា ទិវាពលកម្មអន្ដរជាតិ សម្រាក ១ ថ្ងៃ
· ថ្ងៃទី១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្រាក ១ ថ្ងៃ
· ថ្ងៃទី២០ ឧសភា ពិធីបុណ្យវិសាខបូជា សម្រាក ១ ថ្ងៃ
· ថ្ងៃទី២៤ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាក ១ ថ្ងៃ
· ថ្ងៃទី១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជបិតាជាតិខ្មែរ សម្រាក ១ ថ្ងៃ
· ថ្ងៃទី២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ សម្រាក ១ ថ្ងៃ
· ថ្ងៃទី២៩ ៣០ ខែកញ្ញា និងថ្ងៃទី១ ខែតុលា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក ៣ ថ្ងៃ
· ថ្ងៃទី១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្រាក ១ ថ្ងៃ
· ថ្ងៃទី២៩ តុលា ព្រះរាជពិធីគ្រងព្រះរាជសម្បត្ដិរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្រាក ១ ថ្ងៃ
· ថ្ងៃទី៩ វិច្ឆិកា ពិធីបុណ្យឯករាជជាតិ សម្រាក ១ ថ្ងៃ
· ថ្ងៃទី១២ ១៣ ១៤ ខែវិច្ឆិកា ព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ ថ្ងៃ
· ថ្ងៃទី២៩ ធ្នូ ទិវាសន្ដិភាពនៅកម្ពុជា។


