នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ឆ្នាំថ្មី២០២៥ នឹងឈាមមកដល់ហើយ ស្របពេលជាមួយគ្នានោះដែរ ថ្មីៗនេះរាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យស្តីពីប្រតិទិនថ្ងៃឈប់សម្រាកសម្រាប់មន្រ្តីរាជការ និយោជិត និងកម្មករ នៅក្នុងឆ្នាំថ្មីនោះដែរ។ យោងតាមអនុក្រឹត្យដែលចេញដោយរាជរដ្ឋាភិបាល ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ២០២៥ មានដូចខាងក្រោម៖
១. ថ្ងៃទី០១ មករា ទិវាចូលឆ្នាំសកល សម្រាក១ថ្ងៃ
២. ថ្ងៃទី០៧ មករា ទិវាជ័យជម្នះលើរបរប្រល័យពូជសាសន៍ សម្រាក១ថ្ងៃ
៣. ថ្ងៃទី០៨ មីនា ទិវានារីអន្តរជាតិនារី សម្រាក១ថ្ងៃ
៤. ថ្ងៃទី ១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ ឆស័ក សម្រាក០៣ថ្ងៃ
៥. ថ្ងៃទី០១ ឧសភា ទិវាពលកម្មអន្តរជាតិ សម្រាក១ ថ្ងៃ
៦. ថ្ងៃទី១១ ឧសភា ពិធីបុណ្យវិសាខបូជា សម្រាក១ថ្ងៃ
៧. ថ្ងៃទី១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក១ថ្ងៃ
៨. ថ្ងៃទី១៥ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល
៩. ថ្ងៃទី១៨ មិថុនា ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាក០១ថ្ងៃ
១០. ថ្ងៃទី២១-២២-២៣ កញ្ញា ពិធីបុណ្យភ្ជុំបិណ្ឌ
១១. ថ្ងៃទី២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ សម្រាក០១ថ្ងៃ
១២. ថ្ងៃទី១៥ តុលា ថ្ងៃទី១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្រាក ១ ថ្ងៃ
១៣. ថ្ងៃទី២៩ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្ដិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាច្រកម្ពុជា សម្រាក ១ ថ្ងៃ
១៤. ថ្ងៃទី៤-៥-៦ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ ថ្ងៃ
១៥. ថ្ងៃទី៩ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ
១៦. ថ្ងៃទី២៩ ខែធ្នូ ទិវាសន្តិភាពនៅកម្ពុជា