មកដឹងពីថ្ងៃឈប់សម្រាកសរុបឆ្នាំ២០២៤ ខណៈប្រតិទិនឆ្នាំថ្មី ត្រូវបានរាជរដ្ឋាភិបាលប្រកាសចេញហើយ
ធី ស្រីល័ក្ខAUGUST 12 20235.1 K views

នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ឆ្នាំថ្មី ២០២៣ នឹងឈានមកដល់ហើយ ស្របពេលជាមួយគ្នានោះដែរ ថ្មីៗនេះរាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យស្តីពីប្រតិទិនថ្ងៃឈប់សម្រាកសម្រាប់មន្ដ្រីរាជការ និយោជិត និងកម្មករ នៅក្នុងឆ្នាំថ្មី នេះផងដែរ។ យោងតាមអនុក្រឹត្យដែលចេញដោយរាជរដ្ឋាភិបាល ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ២០២៤ មានដូចខាងក្រោម៖

១. ថ្ងៃទី០១ មករា ទិវាចូលឆ្នាំសកល សម្រាក១ថ្ងៃ

២. ថ្ងៃទី០៧ មករា ទិវាជ័យជម្នះលើរបរប្រល័យពូជសាសន៍ សម្រាក១ថ្ងៃ

៣. ថ្ងៃទី០៨ មីនា ទិវានារីអន្តរជាតិនារី  សម្រាក១ថ្ងៃ

៤. ថ្ងៃទី ១៣-១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក សម្រាក០៤ថ្ងៃ

៥. ថ្ងៃទី០១ ឧសភា ទិវាពលកម្មអន្តរជាតិ សម្រាក១ ថ្ងៃ

៦. ថ្ងៃទី១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក១ថ្ងៃ

៧. ថ្ងៃទី២២ ឧសភា ពិធីបុណ្យវិសាខបូជា សម្រាក០១ថ្ងៃ

៨. ថ្ងៃទី២៦ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាក០១ថ្ងៃ

៩. ថ្ងៃទី១៨ មិថុនា ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាក០១ថ្ងៃ

១០. ថ្ងៃទី១៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ សម្រាក០១ថ្ងៃ

១១. ថ្ងៃទី០១-០២-០៣ តុលា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក០៣ថ្ងៃ

១២. ថ្ងៃទី១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្រាក ១ ថ្ងៃ

១៣. ថ្ងៃទី២៩ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្ដិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាច្រកម្ពុជា សម្រាក ១ ថ្ងៃ។

១៤. ថ្ងៃទី ៩ ខែវិច្ឆិកា  ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ ថ្ងៃ។

១៥. ថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ ថ្ងៃ៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia