ក្រសួងការងារ បានប្រកាសពីថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្នួល សម្រាប់កម្មករនិយោជិតក្នុងឆ្នាំ២០២៦
ធី ស្រីល័ក្ខSEPTEMBER 27 20252.9 K views

នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ឆ្នាំ២០២៦ ខិតចូលមកដល់ហើយ។ ស្របពេលជាមួយគ្នានោះដែរ កាលពីថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានចេញសេចក្តីប្រកាសពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៦ សម្រាប់កម្មករនិយោជិតនៃសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់។ ការឈប់សម្រាកដែលមានប្រាក់ឈ្នួលក្នុងឆ្នាំថ្មីនេះមានដូចជា៖

 

  • ថ្ងៃទី ១ ខែមករា ទិវាចូលឆ្នាំសកល សម្រាក ១ ថ្ងៃ
  • ថ្ងៃទី ៧ ខែមករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក ១ ថ្ងៃ
  • ថ្ងៃទី ៨ ខែមីនា ទិវាអន្តរជាតិនារី សម្រាក់ ១ ថ្ងៃ
  • ថ្ងៃទី ១៤-១៥-១៦ ខែមេសា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក សម្រាក ៣ ថ្ងៃ
  • ថ្ងៃទី១ ខែឧសភា ទិវាពលកម្មអន្តរជាតិ និងពិធីបុណ្យវិសាខបូជា សម្រាក ១ ថ្ងៃ
  • ថ្ងៃទី៥ ខែឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាក ១ ថ្ងៃ
  • ថ្ងៃទី ១៤ ខែឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សម្រាក ១ថ្ងៃ
  • ថ្ងៃទី ១៨ ខែមិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាក ១ ថ្ងៃ
  • ថ្ងៃទី ២៤ ខែកញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ សម្រាក ១ ថ្ងៃ
  • ថ្ងៃទី ១០-១១-១២ ខែតុលា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក ៣ ថ្ងៃ
  • ថ្ងៃទី ១៥ ខែតុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្រាក ១ ថ្ងៃ
  • ថ្ងៃទី ២៩ ខែតុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្ដិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាច្រកម្ពុជា សម្រាក ១ ថ្ងៃ។
  • ថ្ងៃទី៩ ខែវិច្ឆិកា  ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ ថ្ងៃ
  • ថ្ងៃទី២៣-២៤-២៥ ខែវិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក៣ថ្ងៃ
  • ថ្ងៃទី២៩ ខែធ្នូ ទិវាសន្តិភាពនៅកម្ពុជា សម្រាក១ថ្ងៃ។
  • ១២៣

    ក្រសួងការងារ បានបញ្ជាក់ថា ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុង របស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសនេះ។

     

    ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្តូរគ្នា ឈប់សម្រាកនៅថ្ងៃបុណ្យនីមួយៗ ហើយរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។ ក្នុងអំឡុងពេលនៃការឈប់សម្រាកដោយផ្លាស់ប្តូរគ្នានេះម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រអាច ប្រើប្រាស់កម្មករនិយោជិតផ្សេងជាបណ្តោះអាសន្នមកជំនួសកម្មករនិយោជិតដែលបានឈប់សម្រាក៕

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia