ចំពោះប្អូនៗដែលនៅក្នុងខេត្តព្រៃវែង ហើយចង់រៀនភាសាចិន អង់គ្លេសតែពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ថ្លៃសាលាសូមកុំព្រួយបារម្ភទៀត ខណៈនាពេលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី បានផ្តល់ការសិក្សាឥតគិតថ្លៃសម្រាប់អ្នកដែលចង់រៀនភាសាចិននិងភាសាអង់គ្លេស។
នៅក្នុង កម្មវិធីសិក្សាភាសាដោយឥតគិតថ្លៃដ៏ពិសេសនេះ នឹងចាប់ផ្តើមទទួលចុះឈ្មោះ: ពីពេលនេះតទៅដូច្នេះប្អូនៗនៅព្រៃវែងសូមរួសរាន់ឡើងចំណែកកាលបរិច្ឆេទចូលរៀន: ថ្ងៃទី ២ ខែមករា ឆ្នាំ២០២៦។
ជាមួយគ្នានោះដែរ សម្រាប់កាលវិភាគសិក្សាភាសាអង់គ្លេសមានដូចជា៖
· ថ្នាក់សិក្សា ម៉ោងសិក្សា
១.Elementary ១១:០០-១២:០០ (ថ្ងៃត្រង់)
២.Pre-Intermediate ៥:០០-៦:០០ (ល្ងាច)
៣.Intermediate ៦:០០-៧:០០ (ល្ងាច)
· កាលវិភាគសិក្សាភាសាចិនថ្នាក់សិក្សា ម៉ោងសិក្សា
១.ភាសាចិន ភាគ២ ១១:០០-១២:០០ (ថ្ងៃត្រង់)
២.ភាសាចិន ភាគ២ ៥:០០-៦:០០ (ល្ងាច)
៣.ភាសាចិន ភាគ១ ៦:០០-៧:០០ (ល្ងាច)

គូសបញ្ជាក់ថា ទីតាំងសិក្សានៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បងប្អូនអាច Scan QR ចុះឈ្មោះខាងក្រោមនេះបាន ឬទំនាក់ទំនងលេខ: ០៩២ ៣៥៦ ៨៩៣៕


