ចៀសវាងទៅមកច្រើនសារ! មន្ត្រីជំនាញបញ្ជាក់ច្បាស់ៗ ចង់ចុះបញ្ជីអត្រានុកូលដ្ឋានកំណើតឱ្យកូន នេះជាឯកសារដែលត្រូវយកទៅ
ធី ស្រីល័ក្ខMAY 16 20241.2 K views

សំបុត្រអត្រានុកូលដ្ឋានកំណើត រួមមាន សំបុត្រកំណើត និងសំបុត្របញ្ជាក់ ដែលជាទូទៅសំបុត្រនេះត្រូវធ្វើនៅ សាលាឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់ឪពុកម្តាយ ហើយរយៈពេលនៃការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ ការចេញសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋាន មានរយៈពេល ០៣ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ។ ជាមួយគ្នានោះដែរ ឯកសារសម្រាប់ស្នើសុំចុះបញ្ជីអត្រានុកូលដ្ឋានកំណើតមានដូចជា៖

១. ករណីចុះបញ្ជីអត្រានុកូលដ្ឋានកំណើត (ក្នុងអំឡុងពេល ៣០ថ្ងៃ)

  • លិខិតទទួលស្គាល់កំណើតចេញដោយមូលដ្ឋានសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច
  • សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានកំណើតរបស់ឪពុកម្តាយ
  • សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍របស់ឪពុកម្តាយ (ប្រសិនបើមាន)
  • សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរររបស់ឪពុកម្តាយ
  • ២. ចុះបញ្ជីអត្រានុកូលដ្ឋានបញ្ជាក់កំណើត (ហួសរយៈពេល៣០ថ្ងៃ)

    • លិខិតទទួលស្គាល់កំណើតចេញដោយមូលដ្ឋានសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច
    • សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានកំណើតរបស់ឪពុកម្តាយ
    • សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍របស់ឪពុកម្តាយ (ប្រសិនបើមាន)
    • សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរររបស់ឪពុកម្តាយ
    • សាក្សី ចំនួន០២រូបជានីតិជន ដែលមានលំនៅដ្ឋានពិតប្រាកដ។

    2122

    គួរបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងសាកសួរព័ត៌មានតាមការ Download កម្មវិធី GDI eServices ឬ ទំនាក់ទំនងលេខទូរស័ព្ទ ១២៧១ ដោយឥតគិតថ្លៃសេវាទូរស័ព្ទគ្រប់ប្រព័ន្ធ រាល់ម៉ោងធ្វើការ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ៕

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia