អស្ចារ្យណាស់! ស្ពានវែងជាងគេ និងស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងរះឡើងក្នុងខេត្ដ ២ នេះ
Bunthoeun KoemAPRIL 18 20232.7 K views

បើនិយាយអំពីស្ពានដែលខ្សែៗ និងខ្ពស់ៗជាងគេនៅកម្ពុជាបច្ចុប្បន្នគឺមាន ស្ពានអ្នកលឿង ស្ពានកោះកុង ស្ពានមេគង្គ និងស្ពានគីហ្សូណាជាដើម។ ប៉ុន្ដែនៅពេលខាងមុខនេះស្ពានចំនួន ២ ដែលមានទីតាំងនៅខេត្ដពោធិ៍សាត់ និងខេត្ដកំពង់ឆ្នាំង និងខ្លាំងជាងស្ពានដែលមានប្រវែង និងមានកម្ពស់ខ្ពស់ជាងគេនៅកម្ពុជាវិញម្ដង។

១. ស្ពានកម្ពស់៩០ម៉ែត្រ

គម្រោងស្ពានមួយនេះមានទីតាំងស្ថិតនៅភូមិ ឆាយលូក ឃុំ អូសោម ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ សាងសង់ឆ្លងកាត់ស្ទឹងឫស្សីជ្រុំ។ បច្ចុប្បន្នស្ពានមួយនេះបានកំពុងដំណើរការសាងសង់ បន្ទាប់ពីបានបើកការដ្ឋានកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។

តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពានមួយនេះមានប្រវែង ៥៣០ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងកម្ពស់ ៩០ ម៉ែត្រ ដោយស្ថិតនៅក្នុងគម្រោងផ្លូវជាតិលេខ១០។ គម្រោងស្ពាននេះនឹងត្រូវចំណាយថវិកាសរុបប្រមាណ ២២.៩២ លានដុល្លារ ខណៈចំណាយពេលសាងសង់ ២៨ ខែ។

Sbm Cq Dgv4 Y87p Auu9c Gc Ka A6

២. ស្ពានប្រវែង ៣.៣ គីឡូម៉ែត្រ

ស្ពានឆ្លងកាត់ទន្លេសាបដែលតភ្ជាប់ខេត្ដកំពងឆ្នាំងទៅខេត្ដកំពង់ធំ នឹងក្លាយជាងស្ពានដែលវែងជាងគេនៅក្នុងប្រទេសកម្ពុជានៅពេលលេចរូបរាង។ តាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន​គម្រោងស្ពាននេះគឺមានប្រវែង ៣.៣គីឡូម៉ែត្រ ដែលនឹងប្រើប្រាស់ថវិកាសម្រាប់ការសាងសង់ចំនួន ១០០ លានដុល្លារ។

សូមជម្រាបដែរថា​ គម្រោងស្ពានវែងជាងគេនេះ គឺស្ថិតនៅក្នុងគម្រោងផ្លូវ ៥០C ដែលមានប្រវែងសរុប ៥៨ គីឡូម៉ែត្រ គ្រោងចំណាយថវិកា ២៥០ លានដុលារ ក្នុងនោះ ១៥០ លានដុល្លារសម្រាប់សាងសង់ផ្លូវ និង ១០០ លានដុល្លារទៀតសម្រាប់ការសាងសង់ស្ពាននេះ។ ហើយបច្ចុប្បន្នគម្រោងនេះត្រូវបានដាក់សំណើរទៅប្រមុខរាជរដ្ឋាភិបាលរួចរាល់ផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia