គួរឱ្យសរសើរមែន បុគ្គលិក HH BANK ដើរលេងហើយនៅឆ្លៀតធ្វើបុណ្យបានទៀត
Daneth MechSEPTEMBER 25 2024

នាព្រឹកថ្ងៃទី ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ ដែលជាថ្ងៃឈប់សម្រាកនៃទិវាប្រកាសរដ្ឋធម្មនុញ្ញ ធនាគារ HH BANK បានដឹកនាំបុគ្គលិកទៅកម្សាន្តនៅរមណីយដ្ឋានអន្លង់ភ្ញៀវ  ខេត្តតាកែវ ហើយឆ្លៀតឱកាសក្នុងដំណើរកម្សាន្តនេះ ដែលជារដូវកាលបុណ្យភ្ជុំបិណ្ឌផងនោះ ធនាគារ HH BANK ក៏បានសហការចូលរួមធ្វើបុណ្យរួមគ្នា ដោយបាននាំយកនូវគ្រឿងឧបភោគបរិភោគ បាយសម្ល អង្ករ បច្ច័យ និងសម្ភារផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់នៅ វត្តពុទ្ធគិរីកម្ពុជា ដែលស្ថិត​ក្នុងភូមិ​អន្លង់​ភ្ញៀវ ឃុំ​ត្រពាំង​គ្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែលជាកន្លែងមានព្រះពុទ្ធបដិមាច្រើនអង្គជាងគេនៅប្រទេសកម្ពុជា។

លោក ឈន់ សកល នាយកនាយកដ្ឋានទីផ្សារ និងផ្សព្វផ្សាយសាធារណៈ នៃធនាគារ HH BANK បានឱ្យដឹងថា ធនាគារ HH BANK តែងតែបង្កើតពេលវេលាល្អនៃការជួបជុំរវាងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់​ ដើម្បីបង្កើននូវភាពស្និទ្ធស្នាល ជម្រុញប្រសិទ្ធិភាពការងារឱ្យកាន់តែប្រសើរ មិនថាកម្មវិធីដំណើរកម្សាន្ត ឬធ្វើអំពើបុណ្យរួមគ្នា គឺតែងតែមានជារៀងរាល់ឆ្នាំ។

Photo 2024 09 25 11 44 41

Photo 2024 09 25 11 44 43

លោកបានបន្តទៀតថា ប្រសិនជាគ្មានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារនោះទេ ដំណើរកម្សាន្ត និងការចូលរួមកាន់បិណ្ឌមួយនេះ ក៏មិនអាចចេញជារូបរាងបានដែរ។ សម្រាប់ការចូលរួមកាន់បិណ្ឌថ្ងៃនេះដែរ គឺដើម្បីឧទិ្ទសផលបុណ្យជូនដល់ញ្ញាតិការទាំង៧សន្តាន ដែលបានចែកឋាន និងបង្កើតកម្លាំងសាមគ្គីរវាងថ្នាក់ដឹកនាំ និងបុគ្គលិក ក្នុងការធ្វើអំពើបុណ្យរួមគ្នាក៏ដូចជាការ អភិរក្សប្រពៃណីទំនៀមទម្លាប់នូវវប្បធម៌ របស់ខ្មែរផងដែរ។  យើង​ខ្ញុំ​សូម​ឧទ្ទិសកុសល​ផលបុណ្យ​ដែល​ធនាគារ HH BANK រួមគ្នា​ធ្វើ​នៅ​ថ្ងៃ​នេះ​ សូមជូនពរដល់ គណៈគ្រប់គ្រង បុគ្គលិកទាំងអស់ និង ​ប្រជាជាតិ​ខ្មែរឲ្យបាន​ចម្រុង​ចម្រើន​ មាន​វឌ្ឍនភាព និងសុភមង្គល​ជានិរន្តរ៍ ៕

Photo 2024 09 25 11 44 34

Photo 2024 09 25 11 44 48

អំពីធនាគារ HH BANK

ធនាគារ HH BANK ត្រូវបានទទួលស្គាល់ជាផ្លូវការដោយធនាគារជាតិនៃកម្ពុជា ដែលបានចុះបញ្ជីក្រោមឈ្មោះ ធនាគារ ហេងហ៊ី(ខេមបូឌា) ខមមើសល ប៊ែង ម.ក កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ HH BANK ផ្តោតលើសេវាកម្មអតិថិជន រួមបញ្ចូលគ្នារវាងការច្នៃប្រឌិត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងទំនើបកម្ម ដើម្បីក្លាយជាធនាគារពាណិជ្ជមួយឈានមុខគេប្រកបដោយគុណតម្លៃនាពេលអនាគត។ ទីស្នាក់ការកណ្តាលរបស់ធនាគារ HH BANK មានទីតាំងនៅផ្ទះលេខ ៦៤ មហាវិថីព្រះនរោត្តម កែងផ្លូវ ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយផ្តោតលើការបំពេញតម្រូវការរបស់អតិថិជន ស្ថិរភាពហិរញ្ញវត្ថុ និងការច្នៃប្រឌិត យើងខិតខំផ្តល់នូវសេវាកម្មធនាគារដែលអាចទុកចិត្តបាន និងសុវត្ថិភាព ដែលរួមចំណែកដល់កំណើន និងវិបុលភាពរបស់អតិថិជនរបស់យើង។ ព័ត៌មានលម្អិតសូមចូលទៅកាន់ www.hhbank.com.kh  ឬហ្វេសប៊ុកផ្លូវការរបស់យើង https://www.facebook.com/Henghe.Cambodia

Photo 2024 09 25 11 44 45

Photo 2024 09 25 11 44 31

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia